ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនិងការចែកចាយគ្រឿងញៀន

0

ស្ទឹងត្រែង៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធនិងក្នុងករណីចែកចាយគ្រឿងញៀនត្រូវបានកំលាំងអាវុធហត្ថឃាត់ខ្លួន កាលពីវេលាម៉ោង ១១និង៥៥ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៥នៅតាមផ្លូវម្នាក់និងបានចុះឡោមព័ទ្ធ ឃាត់បានម្នាក់ទៀត នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកសង្កាត់20151111_114015 ក្រុងស្ទឹងត្រែង។លោកវរសេនីយ៍ទោដួង វិចិត្រប្រធានមន្ទីព័ត៍និងសន្តិសុខអាវុធហត្ថខេត្តបានអោយដឹងថាជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន មាន១ឈ្មោះម៉ុំ សារុំភេទស្រី អាយុ៣០ឆ្នាំឆ្នាំជនជាតិខ្មែរស់នៅភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង ២ឈ្មោះ ឡេ វ៉ាន់តែវ ភេទប្រុស អាយុ៣៨ឆ្នាំ ជានជាតិខ្មែរស្រុកកំណើតនៅខេត្តស្វាយរៀង។លោកវរសេនីយ៍ទោបានបន្តអោយដឹងទៀតថាការឃាត់ខ្លួនសង្ស័យ២នាក់ខាងលើ ស្ថិតក្រោមការអង្កេតបទល្មើសជាក់ស្តែងរបស់ភ្នាក់សំម្ងាត់របស់អាវុធហត្ថ ក្រោយពីស៊ើបអង្កេតដឹងថាពួកគេពាក់ព័ន្ធនិងចែកចាយប្រើប្រាស់នូវសាធតុញៀនខុសច្បាប់ត។លោកបន្តថាក្រោយពីស្រាវជ្រាវដឹងថាពួកគេមានការពាក់ព័ន្ធក្នុងករណីខាងលើនោះ សមត្ថកិច្ចបានរៀបចំវិធានញុះញង់លក់ ទិញ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង១ម្នាក់រួមនិងវត្ថុតាងថ្នាំញៀន៣គ្រាប់កន្លះប្រភេទមេតំហ្វេតាមីន(WY) ខណជនសង្ស័យធ្វើសកម្មភាព នាំយកគ្រឿងញៀនទៅបក្សពួកគេ ក្រោយសាសួរ ទើបឈានទៅធ្វើការឡោមព័ទ្ធផ្ទះ ដែលជាអ្នកចែកចាយនិងឃាត់ខ្លួនបានស្ត្រីម្នាក់ទៀតញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថខេត្ត។បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕20151111_105537 20151111_111135