ត្រូវរ៉ូវគ្នាទៅក្រេបរសជាតិស្នេហ៍នៅជើងភ្នំ ពេលខាងប្រុសបង្អាប់លេងខាងស្រីអន់ចិត្តប្តឹង សមត្ថកិច្ចចោទថាបានល្បួងនាងយកទៅចាប់រំលោភបានសម្រេច

0

ខេត្តកំពង់ឆ្នាំង៖  បុរសម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាករខេត្តនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីនារីម្នាក់បានប្តឹងចោទថា បានល្បួងលួងលោមយកនាងទៅចាប់រំលោភសេពសន្ទវៈរហូតបានសម្រច នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកាIMG-20151110-WA00261 - Copy - Copy ឆ្នាំ២០១៥ នៅជើងភ្នំវត្តភ្នំចំពុះ ស្ថិតក្នុងភូមិគោកបន្ទាយ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅពេលបបួលនាងជិះម៉ូតូទៅទិញសាច់ក្លែម។សមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងករណីនេះមានឈ្មោះ នាម សំណាង អាយុ២៥ឆ្នាំ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំណែកនារីរងគ្រោះមានឈ្មោះ ហ ស ល អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងក្រុងកំពង់ឆ្នាំង ។សមត្ថកិច្ចបានអោយដឹងទៀតថា៖ តាមការរៀបរាប់របស់នារីរងគ្រោះបាននិយាយថា៖ នៅមុនពេលកើតហេតុរូបនាងនឹងបងស្រីបង្កើតរបស់នាងម្នាក់ទៀតបាននាំនាងទៅផឹកស៊ីនៅផ្ទះមិត្តភក្ត័របស់ជនសង្ស័យ។ ក្រោយពីបានផឹកអស់ជិតមួយកេះមកអស់សាច់ក្លែម ជនសង្ស័យឈ្មោះ នាម សំណាង បានបបួលនាងទៅទិញសាច់ខ្លែម។IMG-20151110-WA00241 (1) ក្នុងពេលនោះនាងក៏បានជិះម៉ូតូជាមួយជនសង្ស័យ ដំបូងឡើយជនសង្ស័យបានឌុបទៅលេងផ្ទះរបស់គេ រួចហើយក៏បានឌុបនាងបង្ហួសទៅចង្កេះភ្នំវត្តភ្នំចំពុះ នៅពេលទៅដល់ទីនោះជនសង្ស័យបានឈប់ម៉ូតូ ហើយអូសដៃនាងពីលើម៉ូតូចូលទៅក្នុងព្រៃរបោះៗ រួចធ្វើសកម្មភាពលួងលោមនិងចាប់រំលោភនាងរហូតបានសម្រេចតែម្តង។ ក្រោយពីគេបានធ្វើសកម្មភាពចាប់រំ លោភរួច នាងក៏បានមកប្តឹងសមត្ថកិច្ចភ្លាមៗ សុំអោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ នាម សំណាង សារភាពថា៖ខ្លួនពិតជាបានរំលោភនារីរងគ្រោះពិតមែន ប៉ុន្តែមិនមែនជាការចាប់បង្ខំនោះទេគឺជាការត្រូវរូវគ្នាទាំងសងខាង ប៉ុន្តែដោយសារខ្លួនបាននិយាយបង្អាប់នាងលេងថាមុខនាងមិនស្អាត ធ្វើអោយ នាងខឹងនាងក៍បានប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនគេតែម្តង។ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្ត កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនទៅកាន់តុលាការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីធ្វើការចោទប្រកាន់ ជុំនំជុំរះ និងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕IMG-20151110-WA00281 IMG-20151110-WA00261 - Copy - Copy