ខេត្តព្រះសីហនុ៖ជាការឆ្លើយតបទៅនិងសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទឹងហាវចំនូន១០ភូមិ ក្នុងឃុំចំនូន៣ ដែលត្រូវការទឹកស្អាតប្រើប្រាស់ មានស្តង់ដា មានគុណភាព អនាម័យល្អ .រដ្ឋមន្ត្រីក្រសូងឧស្សាហកម្មនិងសិប្បកម្មបានសម្រេចឲ្យក្រុមហ៊ុន (អានកូ) ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ទឹកស្អាតទូទាំងខេត្តព្រះសីហនុឲ្យធ្វើការត់បណ្តាញទឹកស្អាត់ពីតំបន់ក្បាលឆាយទៅកាន់ទីប្រជុំជនស្រុកស្ទឹងហាវ ជំនូសក្រុមហ៊ុន សិប្បកម្មផលិតទឹកស្អាតក្នុងមូលដ្ឋានស្រុកស្ទឹងហាវ របស់ លោក គុជ ម៉ាលី ។
.ជាមួយនិងវត្តមានខ្សែរបណ្តាញទុយូទឹកស្អាតរបស់ក្រុម ហ៊ុន( អានកូ)នេះត្រូវបានប្រជាពលរដ្ឋ រស់ក្នុងស្រុកស្ទឹហាវសម្តែងនៅសេចក្តីត្រេកអរជាខ្លាំង ជាពិសេសគឺប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពេញនិងឃុំទំនប់រលក តែម្តង ដោយបានលើកឡើងថាពូកគាត់និងទទូលបាននៅទឹកស្អាតសំរាប់ប្រើប្រាស់ មានស្តង់ដា មានអនាម័យល្អនិងមានតម្លែថោក ត្រឹមតែ២០០០រៀលក្នុងមួយម៉ែត្រគូប ពីព្រោះ រយៈ ពេល ជាង១០ឆ្នាំមកហើយ ពូកគាត់ប្រើប្រាស់ទឹករបស់ក្រុមហ៊ុន របស់លោក គុជ ម៉ាលី សិប្ប កម្មផលិត ទឹកស្អាតក្នុង មូល ដ្ឋានស្រុកស្ទឹងហាវ មានតម្លែ ក្នុងមួយគូប ៣០០០រៀល ដោយទឹកមិនមានលក្ខណៈ ស្តង់ដា គ្មានអាង ចំរោះត្រឹមត្រូវ ទឹកធំខ្លឹនស្អុយ បង្ករផលប៉ះពាល់ដល់សុខភាពជាប្រចាំ ដោយសារតែ គ្មានជំរើសពីព្រោះ ស្រុកស្ទឹងហាវកន្លងមានតែក្រុមហ៊ុនទឹកស្អាតតែមួយគត់ដែលរកស៊ីធ្វើអាជីវកម្មលក់ ទឹកឲ្យប្រជាពលរដ្ឋ។
.លោក ឆាយ សុគន្ធ ដា អភិបាលនែគណៈអភិបាលស្រុកស្ទឹងហាវ ជុំវិញបញ្ហារទឹកស្អាតខាងលើ នេះលោក បានទទូលស្គាល់ថាក្រុមហ៊ុន(លោក គុជ ម៉ាលី)ពិតជាពុំមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការ ផ្គត់ផ្គង់ទឹកស្អាតតាមលក្ខណៈបច្ចេកទេសនិងមានស្តង់ដាពិតប្រាកដមែន ហើយមានតម្លែក្នុងមួយម៉ែត្រ គូប ៣០០០រៀល ។ដោយសារតែមូលហេតុខាងលើនេះហើយទើបរដ្ឋមន្ត្រីក្រសូងឧស្សាហកម្មនិង សប្បកម្មបានសម្រេច ប្រគល់សិទ្ធិទៅឲ្យ ក្រុមហ៊ុន (អានកូ)ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុង ស្រុកស្ទឹងហាវជំនូសវិញ ដោយក្នុងលក្ខខណ្ឌតំរ៉ូវឲ្យក្រុមហ៊ុន(អានកូ)ធ្វើការចចាជាមួយក្រុមហ៊ុន ចាស់ (គុជ ម៉ាលី)ដើម្បីរកដំណោះស្រាយឈ្នះៗជាមួយគ្នា ឲ្យបានសមស្រប ពាក់ពន្ធ័ថ្លៃសេវាបណ្តាញទុយូទឹក ចាស់របស់ក្រុមហ៊ុន(គុជ ម៉ាលី)ដែលមានស្រាប់។
.លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាកម្មនិងសិប្បកម្មខេត្តព្រហសីហនុ បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុន(គុជ ម៉ាលី)សិប្បកម្មផលិតទឹកស្អាតក្នុងមូលដ្ឋានស្រុកស្ទឹងហាវខាងលើនេះ មិនមានអាងចំរោះ ត្រឹមត្រូវ ហើយទឹកដែលបូមមកលក់ចែកចាយមិនបានសំអាត មានខ្លិនស្អុយ និងមានតម្លែថ្លៃ ហើយ គ្មានថវិកាក្នុងពង្រីកបណ្តាញទឹកស្អាតរបស់ខ្លូនឲ្យប្រជាពលរដ្ឋក្នុងស្រុកស្តឹងហាវប្រើប្រាស់គ្រាប់គ្រាន់។ហើយជុំវិញបញ្ហារនេះមន្ត្រីជំនាញមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តបានចុះធ្វើការពិនិត្យជាក់ស្តែងជាច្រើនលើកច្រើនសារនិងបានធ្វើសំណូមពរឲ្យក្រុមហ៊ុន លោកគុជ ម៉ាលី ជាម្ចាស់សិប្បកម្មទឹកស្អាតខាង លើ ឲ្យប្រឹងអស់លទ្ធភាព ធ្វើយ៉ាងណា ផលិតទឹកឲ្យមានអនាម័យ មានស្តង់ដានិងធ្វើការពង្រីកពណ្តាញ ទឹកឲ្យបានទូលំទូលាយគ្រប់តំរ៉ូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ។ប៉ុន្តែរក្រុមហ៊ុន លោក គុជ ម៉ាលី មិនមានលទ្ធភាពគ្រាប់គ្រាន់ដ៍ដែលជាដ៍ដែល ទើបមន្ទីឧស្សាហកម្មនិងសិប្បកម្មខេត្ត រូម និងមានការសំណូមពររបស់ប្រជាពលរដ្ឋក្នុងស្រុកស្ទឹហាវទាំងមូលផងនោះ ក៍បាន ជួយរកក្រុម ហ៊ុនផ្គត់ផ្គង់ថ្មី គឺក្រុមហ៊ុន (អានកូ)មកជំនូសវិញ។លោកប្រាក់ ប្រាកដ ជាមួយគ្នាក៍បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន (អានកូ)គឺជាក្រុហ៊ុនផ្គត់ផ្គង់ទឹកស្អាតដ៍ធំដែលបាននាំយកទឹកស្អាតមកពីតំបន់ក្បាល ឆាយ មកលក់ចែកជូនប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុរូមនិងបណ្តាលក្រុមហ៊ុនផ្សេងៗក្នុងមួយថ្ងៃមិនតិចជាង២៥០០០ម៉ែត្រគូបនោះឡើយ ហើយសំរាប់ស្រុកស្ទឹងហាវបើតាមការប៉ានប្រមាណនែការប្រើប្រាស់ទឹក មិនតិចជាង ១០០០ ទៅ ១៥០០ម៉ែត្រគូបផងដែរ នេះមិនទាន់គិតចំពោះការ ប្រើប្រាស់របស់ ក្រុមហ៊ុន ឬសិប្បកម្មនានា ដែលកំពង់ធ្វើ សកម្មភាពក្នុងស្រុកស្ទឹងហាវផងទេ។ជាចុងក្រោយប្រជាពលរដ្ឋក្នុងស្រុក ស្ទឹងហាវបានធ្វើសំណូមពរទៅដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវ សូមឲ្យមានការគាំទ្រ ចំពោះដំណើរការតបណ្តាញទុយូទឹករបស់ក្រុមហ៊ុន(អានកូ)ជាសវាងមានភាពអសកម្មបន្តិចបន្តូចដែលផ្តើម ឡើងដោយការតវ៉ាពីសំណាក់ក្រុមហ៊ុនចាស់(គុជម៉ាលី)រឿងលក់ប្រពន្ធ័ទុយូចាល់ ធ្វើឲ្យប៉ះពាល់ ការ ប្រើ ប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ៕