អង្គ​កឋិនទាន​សាមគ្គី ដង្ហែ​ទៅកាន់​វត្ត​ជោ​រេ​ន​ចេស្តា ហៅ​វត្ត​កណ្តាល ក្នុងស្រុក​ជីក្រែង​សៀមរាប​

0

​ខេត្តសៀមរាប​៖​អង្គ​កឋិនទាន​សាមគ្គី​មួយ ដែល​បាន​ផ្តួចផ្តើម​ធ្វើឡើង​ដោយ​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោកជំទាវ ព្រមទាំង​ក្រុម​គ្រូ​សារ មន្ត្រីរាជការ ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជោ​រេ​ន​ចេស្តា ហៅ​វត្ត​កណ្តាល បាន​WP_20151115_11_55_05_Proស្រុះស្រួល​មូលមតិ​គ្នា​ធ្វើ​អង្គ​កឋិនទាន​មួយ ដង្ហែរ​នាំយក​នូវ​បច្ច័យ ស្បង់​ជី​វ័រ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​ជោ​រេ​ន​ចេស្តា ហៅ​វត្ត​កណ្តាល ស្ថិតនៅ​ភូមិ​បេង ឃុំ ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ក្នុង​គោលបំណង​ដើម្បី​ប្រមូល បច្ច័យ​យកទៅ​កសាង​បង្ហើយ​នូវ​ព្រះវិហារ​ថ្មី​ក្នុង​ទី​វត្ត​នេះ ដែល​បច្ចុប្បន្ននេះ​សាងសង់​បាន​ប្រមាណ​៧០%​ហើយ ។ ពិធីបុណ្យ​អង្គ​កឋិនទាន​នេះ​បាន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រពៃណី ទំនៀមទម្លាប់​នៃ​ព្រះពុទ្ធសាសនា នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប ។
​លុះ​ព្រឹក​ថ្ងៃ​០៥​កើត ខែកត្តិក ឆ្នាំមមែ សប្តស័ក ព​.​ស​២៥៥៩ ត្រូវ​និង​ថ្ងៃអាទិត្យ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ត្រូវបាន​ធ្វើការ​ដង្ហែ​អង្គ​កឋិនទាន នាំយក​នូវ​បច្ច័យ និង ស្បង់​ជី​វ័រ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​ជោ​រេ​ន​ចេស្តា ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប​។ ម្យ៉ាងទៀត​អង្គ​កឋិនទាន​សាមគ្គី ដែល​បាន​ដង្ហែរ​យកមក​វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ​ក្នុងឱកាស​នេះ មិន​ត្រឹម​មាន​លក្ខណៈ​សមស្រប​តាម​រដូវ​កាល​ប៉ុណ្ណោះ​ទេ ព្រមទាំង​សម​ពេលវេលា ដែល​ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត រដ្ឋអំណាច​មូលដ្ឋាន ពុទ្ធបរិស័ទ​ចំណុះ​ជើង វត្ត​ជោ​រេ​ន​ចេស្តា មានចិត្ត​ជ្រះថ្លា​មូលមតិ​ជា​ឯក​ច្ឆ័​ន ក្នុងការ​ប្រមូល​បច្ច័យ​យកមក​សាង​នូវ​សម​ទ្ធិ​ផល​ក្នុង​ទី​វត្ត​អារាម​នេះ ។
​លោក ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ការ​រស់​ឡើងវិញ​នៃ​វិស័យ​ព្រះពុទ្ធសាសនា រហូត​មានការ អភិវឌ្ឍន៍​នៅ​គ្រប់​ទីវ​ត្ត​អារាម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ស្មា​តី​ថ្ងៃ​ជ័យជំនះ ៧​មករា​១៩៧៩ ក្រោម​កិច្ចដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង ការដឹកនាំ​របស់​សម្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា មានការ​អភិវឌ្ឍន៍​រីកចម្រើន​នៅ​ទូទាំងប្រទេស ក្រោម​គោលនយោបាយ​ឈ្នះៗ និង យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ និង ធ្វើ​ឲ្យ​បងប្អូន​ពុទ្ធបរិស័ទ​ខ្មែរ​យើង នៅ​គ្រប់​មជ្ឈដ្ឋាន​បានធ្វើ​បុណ្យទាន ពិសេស​បុណ្យ​អង្គ​កឋិនទាន​ដែល បាន​ដង្ហែរ​នាំមក​កាន់​វត្ត​ជោ​រេ​ន​ចេស្តា​នេះ ។ លោក ឃឹម ប៊ុន​សុង ក៏បាន​បញ្ជាក់ថា ទី​វត្ត​អារាម​នេះហើយ ដែលជា​ថ្នាល់​បណ្តុះ បណ្តាល និង ជា​ជង្រុក​នៃ​គ្រឹះ​វប្បធម៌ និង អក្សរ​សា​សស្ត្រ​ខ្មែរ​យើង នា​សម័យ​ដើម ។ ក្នុងនោះ​លោក​ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ដល់​ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ត្រូវធ្វើ​ការអភិវឌ្ឍន៍​ក្នុង​ទី​វត្ត​នេះ ឲ្យ​កាន់​តែមាន សោ​ភណ្ឌ​ភាព ពីព្រោះថា​ព្រះពុទ្ធសាសនា​បាន​កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា​កម្សាន្ត ទៀតផង ។ ម្យ៉ាងទៀត​ដើម្បី​អភិវឌ្ឍន៍​វត្ត​អារាម​ឲ្យ​មានការ​រីកចម្រើន​ទៅបាន ទាំង​ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ត្រូវ​ស្វែងរក​នូវ​បច្ច័យ តាមរយៈ​ការធ្វើ​បុណ្យផ្កា​ប្រាក់ និង​ទំនាក់ទំនង​សប្បុរសជន ជិត​ឆ្ងាយ ក្នុងការ​ប្រមូលផ្តុំ​បច្ច័យ ដើម្បី​កសាង​សម​ទ្ធិ​ផល ព្រះវិហារ​ថ្មី​ក្នុង​វត្ត​នេះ ។ លោក​ក៏បាន​ថ្លែងអំណរគុណ ដល់​បងប្អូន​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ចំណុះជើងវត្ត ដែល​បាន​ចូលរួម​ដង្ហែរ​អង្គ​កឋិន សូម​ឲ្យ​ទទួលបាន​នូវ​មគ្គផល កុសលផល​បុណ្យ ដែល​កើតចេញ​ឡើង​ពី អង្គ​កឋិនទាន​នា​ថ្ងៃនេះ​ផងដែរ ។
ផ្តើមចេញពី​អង្គ​កឋិនទាន​នេះ បច្ច័យ​ដែល​ប្រមូលបាន​ពី​ការចូលរួម​ចាប់មគ្គផល របស់​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ក្នុងនោះ​បច្ច័យ​សង្កត់​ត្រ័យ​របស់លោក ឃឹម ប៊ុន​សុង និង លោកជំទាវ មាន​ចំនួន​(៤៣៣០៨​ដុល្លា​) និង បច្ច័យ​សង្កត់ ត្រ័យ របស់​បងប្អូន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ចំនួន (២២៨៣១​ដុល្លា​) សរុប​រួម​ចំនួន​(៦៦១៣៩​ដុល្លា​) ត្រូវបាន​វេរ​ប្រគេន​ព្រះសង្ឃ​ទៅតាម ប្រពៃណី ទំនៀមទម្លាប់​នៃ​ព្រះពុទ្ធ សាសនា ដើម្បី​យកទៅ​ប្រើប្រាស់ ក្នុងការ​កសាង​សម​ទិ្ធ​ផល​ព្រះវិហារ​ថ្មី​ក្នុង​វត្ត​ជោ​រេ​ន​ចេស្តា ក្នុងទិសដៅ​ជម្រុញ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ មានការ​អភិវឌ្ឍន៍ រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ៕WP_20151115_004S1850015វេហាស៍