អភិបាលស្រុក​ពួក រៀបចំ អុំ​ប្រណាំង​ទូកប្រណាំង​៣២​ក្រុម នៅ​ជនបទ ក្នុង​ខេត្តសៀមរាប

0

​ខេត្តសៀមរាប៖​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ពួក ខេត្តសៀមរាប ទទួលបាន​នូវ​ភាពសប្បាយ​រី​រាយ ជាមួយនឹង​ការចម្លែក​ក្នុង​ចិត្ត ដែល​ស្រុក​មួយ​នេះ ពុំ​ធ្លាប់មាន​ប្រារព្ធ​ពិធី​អុំ​ប្រណាំងទូក​នោះទេ បើទោះជា​ស្ថិតក្នុង​ប្រភេទ​ទូក​ខ្នាត​ណាក៏ដោយ​។​អ្នកស្រុក​ពួក នៅក្នុង​ឱកាស​ព្រះរាជ​ពិធី07 Srok Puokបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ គឺ​មិនដែល​អាក់ខាន​ទេ កម្មវិធី​អកអំបុក បណ្តែតប្រទីព សំពះ​ព្រះ​ខែ ហើយ​បាន​ធ្វើឡើង​ដោយ​ប្រសើរ​បំផុត​តាម​ទំនៀមទម្លាប់​ប្រពៃណី គួបផ្សំ​ជាមួយនឹង​ជំនឿ​ផ្សេងៗ​ផងដែរ ដោយ​ប្រជាពលរដ្ឋ​បាន​ប្រារព្ធ​ឡើង​នៅតាម​បណ្តា​ទី​អារាម​នានា ហើយ​ពិធី​បណ្តែតប្រទីប នឹងត្រូវ​បានធ្វើ​ឡើង នៅក្នុង​បណ្តា​ស្រះ​នានា​ក្នុង​ទី​អារាម​ទាំងនោះ ។
លោក ឈឹម ធា អភិបាលរង​ស្រុក​ពួក បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ នា​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ នៅក្នុង​ពិធី​អុំ​ប្រណាំងទូក​ស្មាច់ ចំណុះ​កីឡាករ​៤​នាក់ ដែល​បាន​រៀបចំឡើង​នៅ​ទំនប់​កិល សម្តេច​តេ​ជោ ហ៊ុន សែន ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។ កម្មវិធី​នេះ​រៀបចំឡើង​ដោយ​អាជ្ញាធរ​ស្រុក ឃុំ សហការ​ជា​មជ្ឈមណ្ឌល​គ្រី​ស្ទ​បរិស័ទ​ខ្មែរ ព្រមជាមួយ​នឹង​ការ​ឧ​ប​ត្ត​ម្ភ​ដោយ​សប្បុរសជន ។ លោក​អភិបាលរង​ស្រុក​ពួក បាន​ឲ្យ​ដឹង​បន្ថែមថា ៖ កម្មវិធី​ប្រណាំងទូក​ស្មា​ច់នេះ បាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ហើយ​ថ្ងៃទី​១៥ វិច្ឆិកា​នេះ គឺជា​ថ្ងៃ​ផ្តាច់ព្រ័ត្រ ដោយមាន​កីឡាករ​អុំទូក​ចូលរួម​ចំនួន ៣២​ក្រុម ១៦​គូប្រកួត ស្មើនឹង​១២៨​នាក់ ទី​ព្រ័ត្រ​នៃ​ចម្ងាយ​អុំ​ប្រណាំង ២០០ ម៉ែត្រ ។ ក្រុម​កីឡាករ​ទាំងអស់​នេះ រួមមាន​ក្រុមយុវជន ប្រជាពលរដ្ឋ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក អធិការដ្ឋាន​នគរបាល​ស្រុក វិស័យ​ឯកជន បណ្តា​សមាគម អង្គការក្រៅរដ្ឋាភិបាល​ផងដែរ ។
លោក ឈឹម ធា និយាយថា ៖ វា​ពិតជា​ត្រូវបាន​ប្រើប្រាស់​លទ្ធភាព​ដ៏​ចម្លែក ក្នុង​កិច្ចដំណើរការ​បើក​កម្ម​វិធី​ប្រណាំង​អុំទូក​នេះ ។ លោក​ឲ្យ​ដឹងថា ក្រុមកីឡា​ករទាំង​៣២​ក្រុម គឺ​ត្រូវបាន​ប្រើប្រាស់​ទូក​អុំ​ប្រណាំង តែ​៤​គ្រឿង​ប៉ុណ្ណោះ ពួកគេ​អត់​មាន​ទូក​ប្រចាំ​ក្រុម​ទេ ក៏ប៉ុន្តែ​ក្រុម​កីឡាករ​ទាំងនេះ គេ​មានឈ្មោះ​ក្រុម​របស់គេ ដូច​ឈ្មោះ​ទូក ង ដែរ ដូចជា បារមី​ស្ត្រី​ក​ណ្ឌៀ​វ នារី​ស្រី​ស្រស់ ជាដើម ។ ទូក​៤​គ្រឿង​នោះ ត្រូវបាន​ក្រុមកីឡា​ករទាំង​៣២​ក្រុម ប្រើប្រាស់​អុំ​ប្រណាំង ដោយ​ផ្លាស់ប្តូរ​គ្នា ។
លោក​អភិបាលរង​ស្រុក​ពួក​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​ប្រណាំងទូក​ជ័យលាភី​លេខ​១ បាន​រង្វាន់​១​លាន​រៀល លេខ​២ មាន​រង្វាន់ ៥០ ម៉ឺន​រៀល លេខ​៣ ទទួលបាន​រង្វាន់ ៣០​ម៉ឺន​រៀល និង​លេខ​៤ ទទួលបាន ២០​ម៉ឺន​រៀល ហើយ​ក្រុម​ទូក​ដែល​ចាញ់ គឺ​បាន​រង្វាន់​លួង​ចិត្ត មី ១​កេះ​តូច ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​កីឡាករ ក៏​ទទួលបាន​រង្វាន់​បន្ថែម ពី​ទស្សនិកជន​ផងដែរ​។​លោក​បញ្ជាក់ថា ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​២​ហើយ ដែល​ស្រុក​ពួក ខេត្តសៀមរាប បានរៀបចំ​កម្មវិធី ប្រណាំងទូក បើទោះជា​មាន​លក្ខណៈ​តូចតាច តែ​វា​មាន​ទំហំ​ធេង សម្រាប់​ការសប្បាយរីករាយ​រប​ស់​ប្រជាពលរដ្ឋ​៕05 Srok Puok 07 Srok Puokវេហាស៍