ជាង​ថតរូប​ម្នាក់​អ្នក​ដឹក​ភ្ញៀវ​ម្នាក់​និង​ជាងសំណង់​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​

0

សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំងបី​នាក់​ដែលមាន​មុខរបរ​ខាងលើ​នៅក្នុង​ខេត្តសៀមរាប ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​រួច​យកមក​កាន់​មន្ទីរជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​រក្សាទុក​ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​០៥​ខែ​ឩ​សភា ឆ្នាំ​២០១៤ កន្លងទៅនេះ​

។ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​នេះ​ដែល លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត និង

ឯ​.​ឩ ឧ​ត្ត​ម​សេនី​យ៌​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​មុខសញ្ញា​ក្នុងករណី​រក្សាទុក​ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នេះ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​រួចមក​ជនសង្ស័យ​ទាំងបី​នាក់​នេះ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ។

លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា បាន​បញ្ជាក់ថា​ក្នុង​កិច្ច ចុះ​ប្រតិបត្តិ​ការណ៍​នេះ សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​បាន​ទូរស័ព្ទដៃ​ចំនួន បី គ្រឿង ម៉ូតូ ១ គ្រឿង ម៉ា​ទឹកកក​០៨​កញ្ចប់ ស្មើ​និង ៣,៨១​ក្រាម ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​០៦ ឩ​សភា នេះ ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី​បន្ត ៕ ​ដោយ លោក ខេង ខេមរា​ ​Sequence 01.Still002