កូន​ខឹង​ឳ​ស្តីបន្ទោស​ប្រើ​ដំបង​និង​ពូថៅ​វាយ​កាត់ដៃជើង​ឳ​ពុក​ស្លាប់​និង​កន្លែង​

0

​បន្ទាយមានជ័យ​:កូន​ចិត្ត​តិរច្ឆាន​យក​ដំបង​វាយ​ហើយ​ថែមទាំង​យក​ពូថៅ​កាត់​ដាច់​កដៃ​ម្ខាង​និង​កាត់​ជើង​ទាំងសង្ខាង​មិន​ដាច់ ដោយ​គ្រាន់តែ​ឪពុក​ស្តីបន្ទោស​បន្តិចបន្តួច រួច​រត់គេចខ្លួន​មិនបាន​មិនបាន​ប៉ុន្មាន​ត្រូវ​ប៉ូលិស​ស្រុក​អូរជ្រៅ​ឃាត់ខ្លួន​បាន​។IMG_0441ហេតុ​ការកូន​ប្រើ​ហឹ​ង្សា​យ៉ាង​ព្រៃផ្សៃ​លើ​ឪពុក​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៤​វិច្ឆិការ​២០១៥​នៅ​និង​លំនៅដ្ឋាន​ជនរងគ្រោះ​ក្នុង​បឹង​សិលា​ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​
លោក ឆេង អ៊ីសុខា អធិការនគរបាល​ស្រុក​អូរជ្រៅ​បានអោយដឹង​នៅមុននេះ​បន្តិច​ថា​: ជនរងគ្រោះ មួន ហ៊ាង អាយុ ៥៩ ឆ្នាំ កំពុង​អង្គុយ​វាយ​ប្ញ​ស្សី​ធ្វើ​ជញ្ជាំង
​ត្រូវបាន​ជនសង្ស័យ ជា​កូនបង្កើត ឈ្មោះ ហ៊ាង កូយ ភេទ វាយ​និង​ឈើ​ជ្រុង ចំក្បាល​ពីក្រោយ និង​យក​កាំបិត​ខ្វែវ កាប់​ដៃ​-​ជើង​បណ្តា​ឱយស្លាប់ នៅនឹងកន្លែង​កើតហេតុ ។​
តាម​ការស្រាវជ្រាវ​ជន​សង្ស័យ​ជា​កូន​រូបនេះ​មាន​ជំងឺសរសៃប្រសាទ​ត​ពូជ​មក​។​
ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​និយាយថា​មូលហេតុ​ដែល​ខ្លួនគេ​វាយ​និង​កាត់ដៃជើង​ឪពុក​របស់ខ្លួន​គឺ​ដោយសារតែ​ឪពុក​ស្តីបន្ទោស​ហើយ​ខ្លួន​ក៍មាន​កំហឹង​ខឹង​តែម្តង់​។ នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ជ្រុង​និង​ពូថៅ​ដែល​កូន​យក​ប្រព្រឹត្ត​លើ​ឪ​។​
បច្ចុប្បន្ន​សមត្ថកិច្ច​ប៉ុស្តិ និង​ជំនាញ បាន​ឃាត់ខ្លួន​ជន​ង្ស័​យ យកមក​កសាង​សំណុំរឿង​តាម​និតិ​វិធី ។ ចំណែក​សព​ជនរងគ្រោះ​បន្ទាប់ពី​ត្រួ​ក​ពិនិត្យ​រួច​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​IMG_0443 IMG_0442 IMG_0440 IMG_0436 IMG_0435