នគរបាល​រដ្ឋ​បាលព​ង្រឹ​ង​និង​ផ្សព្វផ្សាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឯ​ប៉ូលីស​ព្រំដែន​ល្បាត​ការពារ​ទឹកដី​និង​ទប់ស្កាត់​បទល្មើស

0

​ ​បន្ទាយមានជ័យ ៖ ដើម្បី​រក្សាបាន នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​កិច្ចការពារ​បូរណៈភាព​ទឹកដី និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ជា​រៀងរាល់ថ្ងៃ​នគរបាល​រដ្ឋបាល និង​នគរបាល​ព្រំដែន​របស់​ខេត្តបន្ទាយមានជ័យ បាន​អនុវត្តន៍ ការងារ​ការពារ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មានIMG_2896​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​គ្រប់​មូលដ្ឋាន និង​ល្បាត​ជាប្រចាំ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ។
​ ​ជាក់ស្ដែង​កាលពី​ចុង​សប្តាហ៍​នេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ត្រួតពិនិត្យ និង​ពង្រឹង ដល់​កង​នគរបាល​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​៩១១ និង​៨០៧ ក្នុង​មូលដ្ឋាន​របស់​ស្រុក​-​ក្រុង​ចំនួន​៤ រួមមាន បន្ទាត់​ព្រំដែន​ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ។ ក្នុង​ការចុះ​ត្រួ​ពិនិត្យ និង​ពង្រឹង​កិច្ចការងារ​ព្រំដែន​នេះ លោក អាត់ ខែម បាន​មានប្រសាសន៍ថា ក្នុងនាម​កងកម្លាំង​ឈរ​តាម​បន្ទាត់​ព្រំដែន​ត្រូវធ្វើ​យ៉ាងណា ទប់ស្កាត់​អោយបាន​នូវ​ឧ​ក្រឹ​ត​កម្ម​ឆ្លងដែន បទល្មើស​ឆ្លងដែន និង​ការពារ​អោយបាន​បូរណៈភាព​ទឹកដី និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ណ៍ ជាមួយ​ភាគី​ថៃ ហើយ​ធ្វើយ៉ាងណា​ជៀស​អោយ​ឆ្ងាយ ពី​ការ​ឃុ​ប​ឃឹ​ត​ប្រព្រឹត្តិ​បទល្មើស​ជាដាច់ខាត ។ ជាមួយនិង​ការលើកឡើង​ខាងលើនេះ​លោក​ក៏បាន​កោតសរសើ​ដល់​កងកម្លាំង​ដែលជា​និច្ច​ជា​កាល តែង​អនុវត្តន៍​បាន​យ៉ាង​ខ្ជាប់ខ្ជួន នូវ​ការងារ​ល្បាត និង​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ធ្វើ​ព្រំដែន​មាន​ស្ថេរភាព និង​សន្តិភាព បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ។ មិន​ថែម​តែប៉ុណ្ណោះ ក្រៅពី​ការងារ​ស្នូល ក៏បាន​រួមចំណែក​យ៉ា​ខ្លាំង ក្នុង​កិច្ចការ​សង្គម​ដូចជា​ការងារ​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ជួយ​ពួកគាត់​ដែល​ជួប​គ្រោះធម្មជាតិ ។
​ ​ក្រៅពី​កិច្ចការងារ​ព្រំដែន បើ​និយាយ​ពី​ការងារ​នគរបាល​រដ្ឋ​បាល និង​ជំនាញ​វិញ ក៏​មិន​ខុសពី​នគរបាល​ការពារ​ព្រំដែន​ដែរ គឺ​តែងតែ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ និង​ការពារ​តាម​គោលដៅ​សំខាន់ ៗ នៃ​មុខសញ្ញា របស់​ក្រុម​ទុច្ចរិត​ដែល​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ល្មើស​នានា និង​ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​បន្ត​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ ៕IMG_2895 IMG_2893 IMG_2892 FullSizeRender