ផ្ទះ​បោច​មាន់​លក់​មួយកន្លែង​គ្មាន​អនាម័យ​បង្ហូរ​ទឹកស្អុយ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ ​ជាង​១០​គ្រួសារ​ពិបាក​រស់នៅ​សំណូមពរ​អាជ្ញាធរខេត្ត​ជួយ​ទប់ស្កាត់​

0

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​រស់នៅ​ខាងជើង​ផ្សារលើ ក្នុងភូមិ​ត្រពាំង​បី សង្កា ត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​និយាយ​អោយ​អ្នក​សា​ព័ត៌មាន​យើង​ដឹងថា​៖ ជាង​១​ឆ្នាំ​រហូតដល់​ពេលនេះ​ពួកគាត់​ពិបាក​រស់នៅ​ខ្លាំង​ណា ស់DSC01276 ដោយ សារ​ផ្ទះ​បោច​មាន់​លក់​មួយកន្លែង​ជាប់​ផ្ទះ​ពួកគាត់​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​។​
​ ​គឺ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​២​ឬ​៣​ទាបភ្លឺ​ទៅ គេ​បាន​បញ្ឆេះ​ម៉ាស៊ីន​បោច​មាន់​រាប់រយ​ក្បាល​
​ដែលមាន​សំឡេង​ឮ​ខ្លាំង រំខាន​អ្នក​ជិ​ខាង​គ្មាន​អ្នកណា​ដេក​ពួន​បានឡើយ​។ នៅក្នុង​កន្លែង​បោ​
​ច​មាន់​ក្រោយ​ផ្ទះ​គេ​គ្មាន​អនាម័យ​ឡើយ​ធំ​ក្លិនស្អុយ​យ៉ាងខ្លាំង​មកលើ​អ្នករស់នៅ​ជុំវិញ ក្នុងនោះ​
​ដែរ​ជា​រៀងរាល់ថ្ងៃ គេ​បាន​បង្ហូរទឹក​លាង​មាន់​ដ៏​ស្អុយ​ចេញមកក្រៅ ហូរ​ចូល​ក្រោមផ្ទះ​អ្នករស់នៅ​ជិតខាង ធ្វើអោយ​ពិបាក​ដកដង្ហើម និង​ពិបាក​រស់នៅ​ខ្លាំងណាស់​។​
​ ​លោកតា អឹម ម៉ាង អាយុ​៨១​ឆ្នាំ បានចង្អុលបង្ហាញ​ស្នាម​ទឹកស្អុយ​លាង​មាន់​ដែល​គេ​បាន​
​បង្ហូរ​មកលើ​ដី​ផ្ទះ​របស់គាត់​ធំ​ក្លិនស្អុយ​ជា​រៀងរាល់ថ្ងៃ និង​បាន​និយាយ​អោយដឹងថា​៖​កន្លងមក​
​ពួកគាត់​បាន​នាំ​អ្នកភូមិ​ដែល​រង​ផលប៉ះពាល់​ជាង​១០​គ្រួសារ ទៅ​រាយការណ៍​អោយ​មេភូមិ​ត្រ​ពាំ ង​បី និង​ចៅសង្កាត់​ផ្សារឆ្នាំង សុំ​ជួយ​ដោះស្រាយ​និង​ទប់ស្កាត់ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​ដោះស្រាយបាន​នៅឡើយ គឺ​គេ​ទុកអោយ​ប្រជាពលរដ្ឋ​នៅ​ហិតក្លិន​សំ​ស្អុយ​នេះ​ដដែល​។​
​ ​ទាក់ទង​និង​បញ្ហា​នេះ លោក គង់ កូយ មេភូមិ​ត្រពាំង​បី នៅ​ល្ដា​ច​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ​បាន​និយាយ​អោយដឹងថា​៖ នៅក្នុង​ដើមខែ​កញ្ញា​មុននេះ អាជ្ញាធរ​សង្កាត់​និង​រូបលោក​បាន​ចុះទៅពិនិត្យ​មើល​ផ្ទះ​បោច​មាន់ របស់លោក នួន រ​ត្ន័​សុផាន់​ណា ហៅ​ភី ម្តង​រួចមកហើយ និង​បាន​ណែនាំ​អប់រំ​អោយគេ​រៀបចំ​ធ្វើ​អនាម័យ​ក្នុង​មុខរបរ​បោច​មាន់​នេះ កុំអោយ​ប៉ះពាល់​អ្នករស់នៅ​ជិតខាង ដោយ​សុំអោយ​លោក នួន រ​ត្ន័​សុផាន់​ណា ទៅធ្វើ​កិច្ចសន្យា​នៅ​សាលាសង្កាត់ ហើយ​លោក នួន រ​ត្ន័​សុផាន់​ណា ក៏បាន​ថា​នឹង​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​សង្កាត់​។ ប៉ុន្តែ​ពេ ល​ដល់​ថ្ងៃ​កំណត់​ធ្វើ​កិច្ចសន្យា​ជាមួយ​ចៅសង្កាត់ បែរជា​លោក នួន រ​ត្ន័​សុផាន់​ណា មិន​ព្រម​មក​ទៅវិញ គឺ​បាន​បិត​ទូរ​សព្ទ័​គេចវេះ​មិន​ចូលរួម​តាម​ការសន្យា​នោះឡើយ​។​
​ ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​សំណូមពរ​ដល់​លោក​អភិបាលខេត្ត ពិសេស​លោក​ប្រធាន​
​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា​ល​បាល​ខេត្ត ដែលជា​អ្នកគ្រប់គ្រង​អាជីវកម្ម​ខាងលើនេះ​
​មេត្តា​ចុះមក​ត្រួតពិនិត្យ និង​ដោះស្រាយ​ផលប៉ះពាល់​ខាងលើនេះ ជូន​ប្រជាពលរដ្ឋ​អោយ​គាត់​រស់នៅក្នុង​បរិស្ថាន​ល្អ និង​បាន​សុខ​សប្បាយ​រស់នៅ​បានយូរ​ផង​។ ប្រសិនបើ​ម្ចាស់ផ្ទះ​បោច​មាន់​នេះ អនុវត្ត​មិនបាន​ទេនោះ គឺ​សំណូមពរ​អោយ​គាត់​រក​ទីតាំង​ថ្មី​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​អាជីវកម្ម​របស់ខ្លួន​ទៅ ទើប​មិន​ប៉ះពាល់​ដល់​អ្នកស្រុក​៕DSC01266 DSC01279 DSC01267