សៀមរាប៖ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបលោកកើតសុវណ្ណរ៉េតបានថ្លែងថាលោកនិងខិតខំបំពេញតួនាទីហើយបន្តបង្ក្រាបរាល់បទល្មើសទាំងអស់ដែលបានកើតមាននៅក្នុងទឹកដីខេត្តសៀមរាប។ លោកកើតសុវណ្ណរ៉េតបានថ្លែងតាមទូរស័ព្ទយ៉ាងដូច្នេះកាលពីថ្ងៃទី៧ខែឧសភាឆ្នាំ២០១៤ព្រឹក ម៉ិញនេះដោយបញ្ជាក់ថារាល់បទល្មើសទាំងអស់ត្រូវតែធ្វើការបង្ក្រាបរហូតបើសិនជាកើតមានក្នុងនោះ ដូចជាក្មេងទំនើងគ្រឿងញៀនបទល្មើសនេសាទព្រៃឈើនិងបទល្មើសជាច្រើនទៀតឲ្យតែកើតមាននៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
លោកព្រះរាជអាជ្ញាខេត្តសៀមរាបបន្ថែមថាចំពោះសកម្មភាពបទល្មើសព្រៃលោកនិងបង្ក្រាបឲ្យខាងតែបានជាពិសេសក្រុមឈ្មួញបើសិនជាស្ថិតក្នុងពេលបង្ក្រាបជាក់ស្ដែងគឺត្រូវតែឃាត់ខ្លួនតែម្ដងមិនថាតែបទល្មើសព្រៃឈើក្រញូងទេសូម្បីឈើប្រណិតៗផ្សេងៗទៀតក៍ត្រូវអនុវត្តឃាត់ដែរ។
គួបញ្ជាក់ថាលោកកើតសុវណ្ណរ៉េតអតីតជាព្រះរាជអាជ្ញាខេត្តព្រៃវែងត្រូវបានប្ដូមកកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០១៤នៅរដ្ឋបាលសាលាខេត្តសៀមរាបក្រោមវត្តមានលោករដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម។