​ស្នងការរង​ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យ នាំយក​ថវិការ​និង​សម្ភា​រះ​ទៅ​ជួយ​ក្រុមគ្រួសារ​សព​មន្ត្រី​ប៉ូលីស​ម្នាក់ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

0

​​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​លោក ហង្ស បូរ ស្នងការរង​ទទួល​ព្រំដែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ តំណាង ដ៏​ខ្ពង់ខ្ពស់​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ែន លី ស្នងការ​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង​នគរបាល​វ​រះ​សេនា តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ចូលរួម​គោរពIMG_9154​វិញ្ញាណ​ខ​ន្ត័ មន្ត្រីនគរបាល​ម្នាក់​ដែល​បាន សា្ល​ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​
​ក្រៅពីនេះ​ក៏មាន​ការនាំយក​នូវ​អំណោយ​ជា​ថវិការ​៦០​ម៉ឺន​រៀល អង្គ​១០០​គីឡូក្រាម ទឹកត្រី​២ យួរ ទឹកស៊ីអ៊ីវ​២​យួរ ទៅ​ចែកជូន​ដល់​ក្រុមគ្រួសារ​សព លោក ប៉ាត ពឿ​ន នគរបាល​ការពារ​ព្រំដែន​នៃ​វ​រះ សេនា​តូច​លេខ​៩០៥​ផងដែរ​។​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៥ វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​១៧១ ចំណុច​ខាងកើត​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រវាង​គោយន្ត​កន្ត្រៃ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ដែល​បើកបរ​ដោយ​មន្ត្រីនគរបាល​ឈ្មោះ ប៉ាត ពឿ​ន បណ្តាល​ឲ្យ​ម៉ូតូ​រួញ​ហើយ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់ ភ្លាមៗ​នៅ​កន្លែង​គ្រោះថ្នាក់ ភ្លាមនោះ​ភាគី​ម្ចាស់​គោយន្ត​កន្ត្រៃ​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួនបាត់​។​
​បច្ចុប្បន្ន​សព​ត្រួវបាន​ក្រុមគ្រួសារ​នាំយកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ម៉ូតូ​ត្រូវបាន​នគរបាល​ស្រុក នាំយកទៅ​រក្សាទុក​។​រីឯ​ម្ចាស់​គោយន្ត​បង្ក​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាម ច្បាប់​៕​IMG_9152