សង្ស័យថា​ជា​ជន​អន្តោ​ប្រវេ​ស​ជួល​បន្ទប់​ស្នាក់នៅ​ខុសច្បាប់​ពេល​ចុះ​ឆែកឆេរ​ចេញ​ជា​រឿង​ផ្សេង​ទៅវិញ​

0

​ខេត្តពោធិ៍សាត់​៖ សមត្ថកិច្ច​នគរបាល​អន្តោ​ប្រវេ​ស​ក្រសួងមហាផ្ទៃ​បានដាក់​កា​សង្ស័យ​ផ្ទះជួល​មួយកន្លែង​ដែល​អាចមាន​ជន​អន្ត​ប្រវេ​ស​អត់​មាន​ចក​បាប់​មក​ស្នាក់នៅ ក៍បាន​សហការ​ណ៍​ជាមួយ​អាជ្ញាធរ​និង​ប៉ុ​ស្ត៍​រដ្ឋបាល​ទីនោះ​ធ្វើកា​ឆែកឆេរ ស្រាប់តែ​ប្រទះឃើញ​គូស្នេហ៍​មួយគូunnamed​ជាស​ង្សា​និង​គ្នា​មក​រស់នៅ​ផ្ទះជួល​រកឃើញ​វត្ថុតាង​ប្រដាប់​ជក់​គ្រឿងញៀន​ទៅវិញ​ក៍​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​ក្រុង​ពោធិ៍សាត់​។​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង​៤​និង​២៥​នាទី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់​ផ្ទះជួល​មួយកន្លែង​ក្នុង​ភួ​មិ​បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។​​លោក សែត វណ្ណ​លី នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​បន្ទាយ​ដី​ឲ្យ​ដឹងថា ដោយ​ខាង​នគរបាល​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​ផ្នែក​ខាង​អន្តោ​ប្រវេ​ស មានកា​សង្ស័យ​នៃ​កា​ជួល​ស្នាក់នៅ​របស់​ជនបរទេស​ដែល​លាក់ខ្លួន​គ្មាន​ច្បាប់ទម្លាប់ ទើប​ជំរាប់​ទៅខាង​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់លើ​សហការ​ណ៍​គ្នា​ចុះ​ឆែកឆេរ​ទីតាំង​ខាងលើ​។ ស្រាប់តែ​បាន​ប្រទះឃើញ ស្ត្រី​ម្នាក់​ឈ្មោះ ស្រី យ៉ា អាយុ​២១​ឆ្នាំ​នៅ​ខេត្តកណ្ដាល និង​បុរស​ជាស​ង្សា​ម្ន​សក់​ទៀត​ឈ្មោះ ហ៊ី​ម ផល្លី អាយុ​២៤​ឆ្នាំ​រស់នៅ​ភួ​មិ​ដូង​ជ្រុំ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​ពួកគេ​ពី​នាក់​នេះ​បានមក​ស្នាក់នៅ​បន្ទប់​ជួល​មួយកន្លែង នៅ​ភួ​មិ​សង្កាត់​កើតហេតុ​ខាង​ល ។​ដោយសា​តែ​កម្លាំង​យើង​ត្រួត​ពិនិត្យឃើញ មាន​វត្ថុតាង​នៅក្នុង​បន្ទប់​មាន​ប្រដាប់​សំរាប់​ជក់​គ្រឿងញៀន និង​ដាវ​មួយ​ដើម​ផង ក៍​ធ្វើកា​ឃាត់ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ។ នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​កម្លាំង​ជំនាញ​យើង​ក៍បាន​ហៅ​មក​សួ​នាំ​ហើយ​ធ្វើកា​ត្រួតពិនិត្យ ទឹកនោម​គូស្នេហ៍​គេ​ទាំងពី​នាក់ ឃើញ​មាន​វិជ្ជមាន​ម្នាក់​ឈ្មោះ ហ៊ី​ម ផល្លី អាយុ​២៤​ឆ្នាំ ត្រូវបាន​បង្ករ​សំណុំរឿង​ទៅ​តុលាកា​ពី​មាន​ផ្ទុក​សារធាតុ​ញៀន ចំពោះ​ស្ត្រី​ម្នាក់​ជា​គូស្នេហ៍​នោះ​មិនមាន​ផ្ទុក​សារធាតុ​ញៀន​ក៍បាន​ឲ្យ​ត្រលប់​ទៅវិញ​៕​unnamed