ឧត្តរមានជ័យ៖កាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើកំណាត់ផ្លូវលេខ១៧១ ចំណុចខាងកើត ទួលស្វាយ ស្ថិតនៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយម៉ូតូ បុកជាមួយគោយន្តកន្ត្រៃ ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ. ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ ឈ្មោះប៉ាត ពឿន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅ ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរជានគរបាលវរះ ការពារព្រំដែនគោកលេខ៩០៥ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ឯចំណែកភាគីបង្កមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានបើកគោយន្តរត់គេចខ្លួនបាត់។គួណាស់សមត្ថកិច្ច មានវិធានការ បញ្ហាគោយន្តកន្ត្រៃដែលធ្វើចរាចរណ៍លើដងផ្លូវ សមត្ថកិច្ចគួតែពិនិត្យមើលលក្ខណ:បច្ចេកទេសនិងគ្រឿងបំពាក់ឲ្យបានត្រឹមត្រូវផងរឺ ក៏មានវិធានការផ្នែកផ្លូវច្បាប់។ពីព្រោះថា កន្លងមកគោយន្តកន្ត្រៃទាំងនេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើចរាចរណ៍តាមផ្លូវសាធារណះ និងបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋជាច្រើននាក់នៅតាមបណ្តាលស្រុក ក៏ដូចនៅទូទាំងខេត្តឧត្តរមានជ័យផងដែរ៕