ប្រពន្ធ​ស្លាប់​ប្តី​របួសធ្ងន់​, សមត្ថកិច្ច​មិនទាន់​កំណត់​ពី​មូលហេតុ​

0

ខេត្ត​កំពត​៖​សាច់ញាតិ​បាន​ប្រទះឃើញ​បុរស​ជា​ប្តី​រងរបួស​ធ្ងន់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាត់បង់​ជីវិត បន្ទាប់ពី​បើកទ្វារ​ចូល​មើល​ក្នុង​បន្ទប់ដេក​នា​ជា​ន់ទី​បី​ព្រោះតែ​មិនឃើញ​ចុះ​ហាត់ប្រាណ​ដូច​សព្វដង​ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំIMG-20151114-WA0134​២០១៥ ស្ថិតនៅ​ក្បែរ ផ្សារ​សាមគ្គី ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​។​កម្លាំង​សមត្ថ​កិ​ច បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​: ប្តី​ឈ្មោះ អឿ គាន ហៅ​អាង អាយុ​៥៦​ឆ្នាំ ស្លាប់ ពេល ក្រុមគ្រួសារ ដឹក​យកទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម និង​ប្រពន្ធ​ឈ្មោះ​អ៉ឹ​ង សួ​ក អាយុ​៥៥​ឆ្នាំ ស្លាប់​នៅលើ​គ្រែ​ដេក​ក្នុងផ្ទះ ២​នាក់​ប្តី​ប្រពន្ធ​ប្រក​បរប ជា​ថៅកែ​បារី​សេក និង​ស្រា​បៀរ ហិន​ណើ​កែន (​ដេប៉ូ​ចែកចាយ​ក្នុង​ទូទាំង​ខេត្តកំពត​) ។​​កម្លាំង​សមត្ថកិច្ច​នានា កំពុង​ដុតដៃដុតជើង ដោយ​ឆ្លងកាត់​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ឈានទៅ​បំបែកសំណុំរឿង ក្នុងករណី​កាប់សម្លាប់​យ៉ាង​សាហាវ​ទៅលើ​ពីរ​នាក់​ប្តី​ប្រពន្ធ ដោយ​មិនទាន់ កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ​។​​ប្រព​ភ​ពី​កន្លែង​កើ​រហ​តុ​បាន​រៀបរាប់ថា​ដោយសារ​មិនឃើញ​ពីរ​នាក់​ប្តី​ប្រពន្ធ​ចុះ​ហាត់ប្រាណ ដូច​សព្វដង សាច់ញាតិ​ក៏បាន​ឡើងទៅ​ជាន់​លើ​បំផុត​នៃ​ផ្ទះល្វែង​នោះ​ស្រាប់តែ​ពេល​កាន់​មួល​សោ​ទ្វារ មិនឃើញ​មានការ​ខ្ទាស់​គន្លឹះ​។ លុះ​មើល​ទៅលើ​គ្រែ​ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​រងរបួស ដោយ​ឈាម ជោក​ខ្លួន ។​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​ទៅហើយ​។ ភ្លាមៗ​អ្នកឃើញ​ហេតុការណ៍​ក៏​ស្រែកប្រាប់​អ្នក នៅ​ខាងក្រោម រួច​បន្ត​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​ត្រួត​ពិនិត្យមើល​។ ចំណែក​បុរស​ជា​ប្តី​ត្រូវ សាច់ញាតិ​បញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​បានការ​សង្គ្រោះបន្ទាន់​​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​សមត្ថកិច្ច​មិនទាន់​អាច​សន្និដ្ឋានថា ជា​ករណី​អ្វី​ពិត​ប្រា​ដក​នៅឡើយ​ទេ ដែល​មកដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ទាំង​ផ្នែក​ស្រាវជ្រាវ​ទាំង​ផ្នែក​បច្ចេកទេស​កំពុង​តាម ដាន​ធ្វើ​ការងារ​យ៉ាង​សស្រាក់សស្រាំ​បំ​៕​IMG-20151114-WA0135 IMG-20151114-WA0133 IMG-20151114-WA0136