បន្ទាយមានជ័យ ៖ តៃកុងគាបនិងរថយន្ត ចំណែកគ្រួសាររងរបួសធ្ងន់ស្រាល ក្នុងកេតុការណ៍បើករថយន្តឆ្លាម ឡើងជែងមិនប្រយ័ត្ន ចំពេលរថយន្តមកពីមុខ គេចក្រឡាប់ជាច្រើនត្រឡប់ កាលពីម៉ោង៥ និង៣០នាទីថ្ងៃទី១៤ វិច្ឆិកា ២០១៥ លើផ្លូវជាតិលេខ៥ ចំនុចខាងលិចសាលាក្រហម ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។លោក សួន នីប៉ួ នាយរងការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា គ្រោះថ្នាក់ខាងលើគឺបណ្តាលមកពីតៃកុងរថយន្តឆ្លាមពាក់ស្លាកលេខ បាត់ដំបង 2B 0023 ដែលមិនស្គាល់ឈ្មោះបើកដឹកគ្រួសារតាមទិសដៅ ពីលិចទៅកើត លុះដល់ចំនុចកើតហេតុខាងលើ បានឡើងជែងនឹងរថយន្តមួយគ្រឿងនៅខាមុខ តែជែងមិនផុតស្របពេលដែលមានរថយន្តមួយគ្រឿងទៀតមកពីមុខក៏រ៉េចង្កូតចេញពីផ្លូវក្រឡាប់ជាច្រើនត្រឡប់ ទៅបិកនិងដើមអំពិលទឹក បណ្តាលអោយបាក់គាបតៃកុងជាប់ររថយន្ត ត្រូវបានសង្គ្រោះទាន់ពេល ។ ដោយសារតែគ្រោះថ្នាក់នេះមិនប៉ះពាល់ដល់អ្នកដទៃ គឺប៉ះពាល់តែគ្រួសារខ្លួនឯងជនរងគ្រោះបានស្នើរសុំដោះស្រាយស្ទូចយករថយន្តដោយខ្លួនឯង ។



































