បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋកម្ពុជានឹងមានឳកាសទទួលបានលិខិតឆ្លងដែនប្រភេទថ្មីក្នុងកំឡុងពេលដ៏ខ្លីខាងនេះ បន្ទាប់ពីគម្រោងខិលិតឆ្លងដែនចាស់ត្រូវបានបញ្ចប់ជាស្ថាពរនោះ ។ លោក ម៉ៅ ចន្ទ័តារា អគ្គនាយកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីថ្មីៗនេះថា៖កន្លងមកពលរដ្ឋបស់ប្រទេសកម្ពុជាកាន់និងប្រើប្រាស់លិខិតឆ្លងដែនទម្រង់ចាស់មានសុពលភាពចំនួន០៣ឆ្នាំប៉ុណ្ណោះហើយត្រូវបន្តធើ្វជាថ្មី ប៉ុន្តែនៅពេលដ៏ខ្លីខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជា នឹងធើ្វលិខិតឆ្លងដែនប្រភេទថ្មីមានសុពលភាពចំនួន១០ឆ្នាំជូនប្រជាពលរដ្ឋដើម្បីឲ្យស្របតាមយន្តការសមាហរណកម្មរវាងប្រទេសក្នុងតំបន់អាស៊ាននាឆ្នាំ២០១៥ខាងមុខនេះ ។
ចំណែកបុរសម្នាក់ដែលជាបុគ្គលិកបំរើការឲ្យវិស័យទេសចរណ៏ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានលើកឡើងនិងបញ្ហាចេញលិខិតឆ្លងដែនថ្មីនេះថា៖យន្តការនេះគឺរាជរដ្ឋាភិបាលបានជាអនុគ្រោះដល់ពលរដ្ឋកម្ពុជា ដែលលោកកំពុងតែដាក់ពាក្យស្នើសុំធើ្វលិខិតឆ្លងដែននាពេលសព្វថ្ងៃនេះដើម្បីទទួលបានអត្ថប្រយោជន៏ជាច្រើនពីលិខិតឆ្លងដែនថ្មីនេះ។
ម្យ៉ាងវិញទៀតវាបានកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋខ្មែដែលរឆ្លងដែនដោយមិនស្របច្បាប់បានមួយកំរិតច្រើនទៀតផងហើយថ្ងៃខាងមុខនេះប្រជាពលរដ្ឋកម្ពុជានឹងងាកមកធើ្វលិខិតឆ្លងដែនថ្មីនេះជាមិនខាន ព្រោះវាមានសុពលភាពយូឆ្នាំ ។
ជាការពិតណាស់កន្លងមករាជរដ្ឋាភិបាលមានទីតាំងផ្តល់លិខិតឆ្លងដែនជូនពលរដ្ឋរបស់ខ្លួនត្រឹមតែមួយកន្លែងតែប៉ុណ្ណោះប៉ុន្តែថ្មីៗនេះរាជរដ្ឋាភិបាលបានធើ្វប្រតិភូកម្មបង្កើតការិយាល័យផ្តល់លិខិតឆ្លងដែនជាច្រើនកន្លែងទៀតដូចជា៖ខេត្តបាត់ដំបងនិងនៅទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក៏មានការិយាល័ យផ្តល់លិខិតឆ្លងដែនជូនពលរដ្ឋកម្ពុជាដែរ ។