ផ្ទះមួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់ ដោយសារ​យក​កា​ដុង​សាំង​ចាក់​គោយន្ត ច្រឡំ​ថា​ប្រេងម៉ាស៊ូត​.

0

​ឧ​ត្ត​រ​មានជ័យ​៖. ដោយ​ចាន់ ធី​. កាលពី​វេលា​ម៉ោង​១១​និង​២៩​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥. មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ប្រជាពលរដ្ឋ​១​ខ្នង ទំហំ ១០​គុណ​និង​១០ ម៉ែត្រ​ប្រក​ស្បូវ ដោយសារតែ​យក​កា​ដុង​សាំង​ចាក់​គោយន្ត ច្រឡំ​ថា ប្រេងម៉ាស៊ូត ពេលដែលរ​វរ​ឆេះ​ក៏​ផ្ទុះ​សេ​ឆេះ កា​ដុង​សាំង​ដែល​នៅ​ជិត​ហើយ​ឆាប​ចូលក្នុង​ផ្ទះ ដែលមាន​ទំហំ​១០​គុណ​និង​១២​ម៉ែត្រ​។​សមត្ថកិច្ច​ប៉ូលិស​បានអោយដឹងថា​.​ដែល​ខូចខាត​៖​ក្បាល​គោយន្ត​១​គ្រឿង ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ប្រាក់​ចំនួន​៥០០០ បាត ខោអាវ មុង​ភួយ ចានឆ្នាំង​និង​សំភា​រះ​មួយចំនួនទៀត​។​ដែល​ស្ថិតនៅ​ក្នុងភូមិ​ប្រាសាទបី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​បាន​បន្តទៀត​ថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឆេះ​នោះ មាន​ឆេ​ត ឆឿ​យ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ មុខរប​ធ្វើស្រែ​ចំការ ប្រពន្ធ​ឈ្មោះ​សោម អៀម ភេទ​ស្រី អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​. មូលហេតុ​៖​យក​កា​ដុង​សាំង​ទៅ​ចាក់​គោយន្ត ច្រឡំ​ថា ប្រេងម៉ាស៊ូត ពេលដែល​រវេ​យ​ឆេះ​ក៏ ផ្ទុះ​សេ​ឆេះ កា​ដុង​សាំង​ដែល​នៅ​ជិត​ហើយ បាន​ឆាប់​ចូលទៅ​ក្នុងផ្ទះ​តែម្តងទៅ​៕IMG_9142 IMG_9139 IMG_9137