សៀមរាប: ក្នុងកិច្ចចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យការងាររដ្ឋបាលរកមើលឯកសារឫលិខិតស្នាមពីជនបរទេសដែលមករស់នៅនិងប្រកបអាជីវកម្មផ្សេងៗនៅក្នុងទឹកដីខេត្តសៀមរាបជាក់ស្តែងកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ គណ:កម្មាធិការគ្រប់គ្រងជនបរទេសក្រុមការងារចម្រុះទី១៨ចុះជួយខេត្តសៀមរាប ។ និងមានការចូលរួមពីសំណាក់សមត្ថកិច្ចមូលដ្ឋាននិង សមត្ថកិច្ចដែលមានការពាក់ព័ន្ធមួយចំនួនទៀតបានធ្វើដំណើរតាមកាណូតចំនួន ២ គ្រឿង បានបើកប្រតិបត្តិការធ្វើការត្រួតពិនិត្យការងាររដ្ឋបាលរកមើលឯកសារឫលិខិតស្នាមរស់នៅពីជនបរទេសដែលមករស់នៅនិងប្រកបអាជីវកម្មផ្សេងៗនៅលើផ្ទៃទឹកបឹងទន្លេសាបចុងឃ្នៀស ។ ដោយទទួលបានលិទ្ធផលរកឃើញជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាមភេទប្រុស ៣ នាក់ និង ស្រី ១ នាក់ ដែលមិនមានឯកសារឫលិខិតស្នាមត្រឹមត្រូវក្នុងការរស់នៅក្នុងប្រទេសកម្ពុជាដោយឡែកគឺក្នុងខេត្តសៀមរាបផ្ទាល់តែម្តង ។ បន្ទាប់ពីគណ:កម្មាធិការគ្រប់គ្រងជនបរទេសក្រុមការងារចម្រុះទី១៨ចុះជួយខេត្តសៀមរាបបានធ្វើការចាប់ឃាត់ខ្លួនជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាមទាំង៤នាក់នេះហើយក៏បានប្រគល់មកអោយកម្លាំងជំនាញបន្តនៃការិយាល័យ អន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការសួនាំបន្ថែម ។ ជាប់ពាក់ព័ន្ធក្នុងករណីចាប់ឃាត់ខ្លួនជនជាតិវៀតណាមទាំង៤នាក់នេះលោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរ: ស្នងការរង ទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ បានប្រាប់អោយដឹងថាសមត្ថកិច្ចនិងបញ្ជូនខ្លួនជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាមទាំង៤នាក់នេះទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទទី១៦ខែវិច្ឆិកាឆ្នាំ២០១៥នេះដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តដោយចោទ ប្រកាន់ក្នុងករណីលួចស្នាក់នៅខុសច្បាប់ និងត្រូវធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ផងដែរ ៕ ដោយ លោកខេង ខេមរា



































