សៀមរាប៖យុវជន៥នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅរួចយកមកកាន់ការិយាល័យនគរបាលជំនាញ ដើម្បីធ្វើការសួរនាំ ជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ច្បាប់នូវសារធាតុញៀនខុសច្បប់ ។
មន្ត្រីរនគរបាលព្រហ្មទណ្ឌខេត្ត បានអោយដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទើបជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់នេះ ទី១.ឈ្មោះ សម ហ៊ាង ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែក្រុងសៀមរាប ពីបទប្រើប្រាស់សារធាតុញៀន និង១ម្នាក់ប្រព្រឹត្តិអំពើលួចយយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន៥នាក់១.វនម៉ៅ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិពោធិបន្ទាយជយ័សង្កាត់សៀមរាប ២ចាន់ សុខា ភេទប្រុស អាយុ១៧ឆ្នាំ រសនៅភូមិឃុំខាងលើ ៣.ស៊ុន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ភូមិដូចគ្នា ៤សុត សំ ភេទប្រុស អាយុ២១ឆ្នាំ ភូមិដូចគ្នា៥.អន រក្សាភេទប្រុស អាយុ១៥ឆ្នាំ ភូមិដូចគ្នាដាក់ទៅតុលាការពីបទជួញដូរនិងប្រើប្រាស់១នាក់ឈ្មោះ សំ រតនា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប បានបន្តអោយដឹងទៀតថា បន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីខាងលើហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាគេពិតជាបានប្រព្រឹត្តនៅករណីខាងលើពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាននូវវត្ថុតាងពីជនសង្ស័យបានប្រភេទគ្រឿងញៀនខុសច្បាប់ម៉ាទឹកកកចំនួន១កញ្ចប់តូច ស្មើរនិង ០ , ១ ក្រាម ។
បច្ចុប្បន្នទាំងជនសង្ស័យទាំង៥នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្ត ៕ ខេង ឧត្តម