ឃាត់ខ្លួន​យុវជន​ម្នាក់ ដកហូត​បាន​កាំភ្លើង​ច្នៃ​១​ដើម គ្រាប់​សំណ​ជាច្រើន​គ្រាប់ ខ​ណះ​កំពុងធ្វើដំណើរ​

0

​ខេត្តបន្ទាយមានជ័យ​៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំនុច​ភូមិ​ត្បែង ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ខ​ណះ​កំពុងធ្វើដំណើរ​តាមផ្លូវ បាន មកដល់​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​IMG_9163របស់​នគរ​បាល​ស្រុក​បន្ទាយ​អំពិល​នៅ​ចំនុច​ខាងលើ សមត្ថកិច្ច​ធ្វើការ​ឆែកឆេ​ឃើញ​ក៏​ឃាត់​ទាំង​មនុស្ស​និង​កាំភ្លើង​តែម្តង​។​
​ជនសង្ស័យ​ដែល​នគរបាល​ចាប់ខ្លួន​មានឈ្មោះ កែម ណាវ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​គ្រង ឃុំ​ស្រុក​កេះ ស្រុក​ដងទង់ ខេត្ត​កំពង ជា​កម្មករ​នៅ​ក្រុមហ៊ុន​តៃនិញ ស្រុក​ត្រពាំង​ប្រាសាទ ធ្វើដំណើរ​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​នៅ​ខេត្ត​ប៉ៃលិន​វិញ​តែ​ដោយ​ឃើញ​កាំភ្លើង​ដូច្នេះ​សមត្ថកិច្ច​បាន​ឃាត់ ខ្លួន​យកទៅ​សួរនាំ​សិន​។​
​ប្រតិ​ប​តិ្ត​ការ​នេះ​ដឹកនាំ​ដោយ​លោក សំ សាត អធិការរង​ស្រុក​បន្ទាយ​អំពិល ក្នុង​គោលបំណង​ចុះ ពង្រឹង​និង​ផ្សព្វផ្សាយ​ច្បាប់​រាចរ​រណ៍ ទប់ស្កាត់​រថយន្ត​ពាក់​ស្លាក​លេខ( ​ខ ម) ក​ញ្ចក់​បិត​ស្កុ​ត​ខ្មៅ រថយន្ត​ដឹក ទំនិញគេចពន្ធ និង​បទល្មើស​ផ្សេងៗ​។​
​ជុំវិញ​ករណីនេះ លោក ហម ភិរម្យ អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល​បាន​ឲ្យ​ដឹងថា ពលរដ្ឋ ម្ចាស់​កាំភ្លើង​ច្នៃ​បាន​សារភាពថា កាំភ្លើង​ឈើ​នេះ​គឺ​កាត់​ធ្វើ​ទុក​បាញ់​កណ្តុរ ក្រោយ​សួរនាំ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​អប់រំ​ណែនាំ​ឲ្យ​យល់​ពី​ផ្លូវច្បាប់ ហើយ​ក៏បាន​ដោះលែង​ឲ្យ​បន្តដំណើរ​វិញ​៕IMG_9165 IMG_9162 IMG_9163