ខេត្តឧត្តរមានជ័យ៖បន្ទាប់ពីភ្លក់ភ្លើងសង្គ្រាមបានរលត់ បាត់ឈ្ងាមក្លិនរំសេវសង្គ្រាម ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅរស់នៅដើម្បីធ្វើការនិងប្រកបរបរចិញ្ចឹមជីវិតផ្សេងៗគ្នា ធ្វើឲ្យខេត្តជាប់ ព្រំដែនកម្ពុជាថៃមួយនេះមានភាពរីកចម្រើនយ៉ាងឆាប់រហ័យស្ទើគ្រប់វិស័យ ក្នុងនោះវស័យទេសចរណ៍ ក៏បាននឹងកំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនឲ្យទៅទស្សនា ដូចជាប្រាសាទបូរាណ រមនីយ៍ ដ្ឋានធម្មជាតិ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍កែច្នៃជាដើម។
មួយថ្ងៃៗគេសង្គេតមានភ្ញៀវទេសចរថៃចន្លោះពី៨០០ទី១២០០នាក់ បាននាំគ្នាចូលមកទស្សនា កម្ពុជា តាមច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីទស្សនាប្រាសាទបូរា តំបន់ទេសចរ ណ៍ផ្សេងៗ ក្រៅពីនេះអ្វីដែលភ្ញៀវទេសចរណ៍ថៃពេញនិយមនិងចូលចូលមកលែងគឺល្បែងដុតកាំជ្រួច។
ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយឈ្មោះសាមនខេមរះអភិវឌ្ឍន៍ បានច្នៃប្រឌិតកាំជ្រួចដុតផ្ទុះចេញភ្លើងឲ្យទៅជាផ្ទុះ ចេញតែផ្សែង គ្មានជាតិគីមី មិនប៉ះពាល់សុខភាព និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សមានមនុស្សជាច្រើនបានឆ្ងល់ថាហេតុអ្វីការដុតកាំជ្រួចអាចទាក់ទាញអ្នកទេសចរណ៍ដោយរបៀបណា?ហេតុអ្វីបានអ្នកទេសចរណ៍ថៃចូលចិត្តល្បែងដុតកាំជ្រូច?តើគេបង្កើតល្បែងនេះដើម្បីអ្វី? តើផលិតផលទាំងនេះវាបង្កគ្រោះថ្នាក់និងមានសម្លេងរំខានដែរទេ?
អគ្គនាយកក្រុមហ៊ុនសាមនខេមរះអភិវឌ្ឍន៍ លោក ផល សាមន បានឲ្យដឹងថា ការដុតកាំជ្រួចគឺអាចទាក់ទាញអ្នកទេសចរណ៍ថៃឲ្យមកទស្សនាច្រើន ព្រោះនៅប្រទេសថៃក្រៅពីដុតក្នុងពិធីបុណ្យទានបុណ្យផ្សេងៗកាំជ្រួចត្រូវបានគេដុតដើម្បីភ្នាល់គ្នាគិតរយះចម្ងាយនិងរយះពេលឆេះ ទំហំផ្សែងតិចឬច្រើន។ល្បែងនេះត្រូវបានគេបង្កើតឡើងដើម្បី រកចំណូលតាមរយះកាលក់សំបុត្រ ការលក់កាំជ្រួច ពលរដ្ឋខ្មែរមិនចាំបាច់សំណាកស្រុក អាចរកកំរ៉ៃបានពីការលក់ផលិតផល អាហារ ការស្នាក់នៅ និងការលក់សេវ៉ាកម្មផ្សេងៗ។ហើយផលចំណេញពីមុខរបរនេះមួយចំនួនត្រូវបានបង់ពន្ធជូនរដ្ឋ និង មួយចំនួនទៀតជួយខេត្តអភិវឌ្ឍន៍និងជួយដល់ជនទីទាល់ក្រ។ផលិតផលនេះគ្មានសម្លេងរំខាននិងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ព្រោះជាកាំជ្រួចច្នៃពី ក្រាម ធ្យូង និងស្រា ពុំមានជាតិគីមី។
ថ្លែងប្រាប់ស៊ីធីអ៊ិនថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៥នេះ មេឃុំត្រពាំងព្រៃលោក ស៊ូ ណាត មានប្រសាសន៍ថា បើទោះបីយ៉ាងណាក៏ដោយហានិភ័យសម្រាប់ពលរដ្ឋនៅតែមានតិចតួច តែវាមិនទាន់ បណ្តាលឲ្យជនណាររងរបួសឬស្លាប់បាត់បង់ជីវិតនៅឡើយទេ។ការបង្កើតឲ្យមានកន្លែងសម្រាប់ភ្ញៀវ ទេសរចរណ៍ថៃដុតកាំជ្រួចលេងនេះ ក៏ជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋផងដែរ គឺធ្វើ ឲ្យពលរដ្ឋអាចរកចំណូលបានតាមរយះការលក់ដូរផលិតផល និងមិនចាំបាច់ធ្វើចំណាកស្រុកឆ្លងដែន ខុសច្បាប់ទៅធ្វើការនៅស្រុកគេ។លោកក៏សំណូមពរដល់សមត្ថកិច្ចពាក់ពន្ធ័គួរជួយសម្រួលដល់ពលរដ្ឋ ខ្មែរថៃឲ្យពួកគាត់ឆ្លងដែនចេញចូលឲ្យបានស្រួលជាងមុន ប្រយោជន៍ធ្វើយ៉ាងណាឲ្យការធ្វើពាណិជ្ជកម្ម កាន់តែរីកចម្រើន ខណះអាស៊ាននឹងចូលមកដល់ឆាប់ឈខាងមុខនេះ។
ពលរដ្ឋជាច្រើនបានសំដែងនូវការសប្បាយចិត្ត និងគាំទ្រចំពោះអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ពន្ធ័ និងក្រុមហ៊ុនខាងលើដែលបានបង្កើតឲ្យមានល្បែងកំសាន្តនេះ ព្រោះបច្ចុប្បន្នពួកគាត់អាចលក់ដូរដាច់ រកប្រាក់ចំណូលបានច្រើនជាងមុននិងបានសំណូមពរដល់អាជ្ញាធរនិងក្រុមហ៊ុនឯកជនគួរអភិវឌ្ឍន៍ តំបន់ទេសចរណ៍បន្ថែម៕