ស្ត្រី​វ័យ​២៥​ឆ្នាំ​ម្នា​ក់នៅ​ក្រុង​សំរោង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ឆបោក​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ស្ត្រី​វ័យ​២៥​ឆ្នាំ​ម្នាក់ ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់ខ្លួន​ពីបទ​ឆបោក កាលពី​វេលា​ម៉ោង​៩​និង​៣០​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ចំនុច​ភូមិពុល សង្កាត់​/​ក្រុង​សំរោង ដើម្បី​យកទៅIMG_9159​សួរនាំ​។​​ស្ត្រី​ដែល​ស្ត្រី​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​មានឈ្មោះ ធួន សុភាព ហៅ​អ៊ា​ប ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​មានមុខ​របរ​មិន​ពិតប្រាកដ​។​
​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កម្រិតធ្ងន់​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ស្ត្រី​ខាងលើ​គឺ​សមត្ថកិច្ច​យើង​អនុវត្តន៍ តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ត លេខ​០២១​ដប​.​ចខ ចុះ​ថ្ងៃទី​០២ ខែវិច្ឆិការ ឆ្នាំ​២០១៥ ចេញ​ដោយ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ស្ត្រី​ឈ្មោះ ធួន សុភាព ហៅ​អ៊ា​ប ត្រូវបាន​ចាប់ខ្លួន​ពីបទ​ឆបោក​។​
​បច្ចុប្បន្ន​ស្ត្រីជន​សង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​នា​រសៀល​ម៉ោង​២​នេះ​៕​IMG_9159