ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទនីសាន់មួយបាំងកន្លះមួយគ្រឿងដែលបានដឹកឈើប្រណិតខ្ពស់ផុតទ្រុងខាងក្រោយប្រហែលមួយម៉ែត្រត្រូវបានប្រជាពលរដ្ឋស្គាល់អត្តសញ្ញាណថៅកែច្បាស់លាស់អះអាងថាជារបស់ឈ្មោះ ផាន់ នី នៅខាងស្រុកភ្នំក្រវាញ។ ត្រូវបានសមត្ថកិច្ចចល័តមួយក្រុមមិនដឹងគោលដៅច្បាស់លាស់មកពីខាងណាឲ្យពិតប្រាកដទេ ទំនងជាថៅកែឈើនោះផ្ដាច់ផលប្រយោជន៍ ក៍បានដេញស្ទាក់ចាប់បាន ដោយពលរដ្ឋដាក់កាសង្យ័យថាប្រហែលចរចាគ្នាមិនត្រូវ ហើយមេឃជិតភ្លឺហើយក៍បនប្រកាស់ឲ្យសមត្ថកិច្ចពាក់ព័ន្ធទៅយកវត្ថុតាងទាំងនោះទៅរក្សាទុក ដើម្បីធ្វើកំណត់ហែតុទៅថ្នាក់លើ ក្រោមលេសថាកិច្ចសហការណ៍ជាមួយសមត្ថិច្ចមូលដ្ឋានជំនាញ។
ហេតុការណ៍ដេញចាប់ឈើប្រណិតមួយរថយន្តដ៍ភ្ញាក់ផ្អើលដំណេកអ្នកភួមិនេះបានកើតឡើង កាលពីវេលាម៉ោង២នឹង៣០នាទីរំលងអាទ្រាធចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ណាត់ផ្លូវទៅលេងតំបន់ទេសចរ ទឹកធ្លាក់ច្រកល្អៀងមួយខ្សែដែលក្រាលក្រួសក្រហម ស្ថិតក្នុងភួមិកាប៉ាស់ សឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋដែលបានភ្ញាក់ផ្អើលនាំគ្នាក្រោកពីដំណេកដែលនៅតាមដងផ្លូវក្បែរនោះបានព័ត៍នាយា៉ងច្បាស់លាស់ឲ្យអ្នកយកព័ត៍មានយើងដឹងថា៖ ពួកគាត់បានឃើញមនុស្សមួយក្រុមមានគ្នាបីបួននាក់ ប្រើមធ្យោបាយសុទ្ធតែរថយន្ត ក្នុងចំណោមអ្នកទាំងនោះដែលពួកគាត់ធ្លាប់ស្គាល់ច្បាស់នោះឈ្មោះ សាំង វាសនា ដែលពួកគាត់ឮគេថាខាងអង្គកាបរិដ្ឋានការពារអភិរក្សធនធានធម្មជាតិអីគេទេរួមទាំងជាអ្នកសាព័ត៍មានផង ។ ដោយក្នុងនោះដែលពួកគាត់បានឃើញម្នាក់ទៀតឈ្មោះញ៉ កាលពីមុនជាអ្នកសាព័ត៍មានដែរ តែឥឡូវពួកគាត់អត់ដឹងទេព្រោះឈ្មោះញ៉នេះពីមុនធ្លាប់មានរឿងអាស្រូវប្រឈមមុខនិងច្បាប់តុលាកា ដោយពួកគាត់ឃើញមានមានស្លៀកពាក់ជាទាហ៊ានកាន់កាំភ្លើងម្នាក់ថែមទៀតមិនស្គាល់ឡើយ។ បាននាំគ្នាចល័តនៅតាមតំបន់នេះ ឃើញបទល្មើសអីអីចាប់ហ្នឹង ប្រសិនជាអ្នកដឹកបទល្មើសទាំងនោះមិនឲ្យផលប្រយោជន៍ពួកគេ តែបើឲ្យគឺឲ្យដឹករបស់នោះទៅដោយរលូនពេលខ្លះ ពួកគាត់ឃើញមានទូរស័ព្ទជួយអន្តរាគម៏កាងឲ្យសមត្ថកិច្ចដែលនៅតាមគោលដៅទៀត។
ពលរដ្ឋដដែលបានបន្តនៅក្នុងហេតុការខាងលើនេះថា ៖ ខណៈពួកគាត់កំពង់លង់លក់ក៍ឮសំលេងរោទ៍រថយន្តលាន់ឮទ្រហឹងពេញផ្លូវ ភ្លាមនោះពួកគាត់ឃើញមានមនុស្សមួយក្រុមខាងលើនោះបាន ឡោមព័ទ្ធរថយន្តមួយគ្រឿង ប្រភេទនីសាន់មួយបាំងកន្លះ ព័ណ៍ទឹកប្រាក់គ្មានពាក់ស្លាក់លេខ ដែលបានដឹកឈើប្រណិតមុខធំៗនៅទ្រុងខាងក្រោយខ្ពស់ផុតទ្រុងប្រហែលមួយមែ៉ត្រ ដែលពួកគាត់ស្គាល់ថៅកែឈើនោះឈ្មោះ ផាន់ នី នៅខាងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តែងតែធ្វើសកម្មភាពដឹកឈើប្រណិតឆ្លងកាត់តំបន់នេះធ្ពោះទៅខាងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងស្ទើរាល់លើកនោះ ដែល រំព័ទ្ទជិតដោយរំតងកៅស៊ូ បានឈប់ចតនៅទល់មុខសាលាបឋមសិក្សាវិទ្យាល័យឈើតុំ ក្នុងភួមិខាងលើ ទំនងជាអ្នកបើករថយន្តចុះគេចបាត់។ ពួកគាត់បន្តថា ស្រាប់តែឡោមព័ទ្ធភ្លាម ដោយមិនបានឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញមូលដ្ឋានទីនោះទេ ។ ពេលនោះគាត់ក៍ឮសំសំលេងទូរស័ព្ទពួកគេរោទ៍ភ្លើងភ្លឹបភ្លែតៗ ក៍ឃើញគេលើកនិយាយតិចៗ ទំនងជាចរចា ផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកជាមួយថៅកែឈប្រណិតនេះ មួយសន្ទុះធំក៍បានលាន់មាត់រៀងខ្លាំងដែលពួកគាត់ស្ដាប់បានថាអីតិចមេស រូចក្រុមទាំងនោះបិទទូរស័ព្ទឈឹង។ លុះមួយស្របក់ទៀតពួកគេក៍ពិភ្សាគ្នាក៍ឮសំលេងទូរស័ព្ទរោទៀត សង្ស័យចរចាមិនត្រូវហើយបែកកាព្រោះមេឃហៀបជិតភ្លឺហើយ មោ៉ងជាង៤ ក៍ឃើញពួកគេស្រែកខ្លាំងៗឡូឡាទូរស័ព្ទខ្វែងខ្វាត់រាយការណ៍ទៅស្ថាប័នពាក់ព័ន្ធ មោ៉ងប្រមាណជា៤និង៣០នាទីជិតភ្លឺក៍ឃើញសមត្ថកិច្ចមូលដ្ឋាននិងមេព្រៃ នៅសង្កាត់នោះ មកដល់ នាំគ្នាធ្វើកំណាត់ហេតុស្រាយតង់ខាងក្រោយរថយន្តនោះភ្លាមស្រាប់តែឃើញឈើប្រណិតមុខធំៗជាច្រើនកំណាត់។ ដោយមិនបានប្រយ័ត្ន ក៍ឈើនោះធ្លាក់ទាញទាំងខ្សែចងជាប់រថយន្តនោះក្រឡាប់ផ្ងាជើង តែម្ដង។
ទាក់ទងនិងហេតុកាប្រជាពលរដ្ឋបានឃើញខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានប្រាប់អ្នកយកព័ត៍មានយើងបង្ហើបឲ្យដឹងថា ខាងគាត់មិនបានដឹងច្បាស់សាស់ទេតែគ្រាន់តែដឹងថាឈើមួយរថយន្តបានចេញពីខាងឃុុំសន្រែ្ទ ស្រុកភ្នំក្រវាញ ឆ្លងកាត់តាមផ្លូវក្រុមហ៊ុនចិនដាំដំឡូងមីចូលមកផ្លូវកើតហេតុនេះក៍សមត្ថកិចកចខាងលើនេះគេចាប់បាន ដោយក្នុងរបាយការណ៍នោះមានឃើញគេដាក់ថា៖ កម្លាំងនគរបាលចូលរួម៣នាក់ សឹករងខេត្ត១នាក់និងខាងរដ្ឋបាលព្រៃឈើសង្កាត់បំណក់នេះចំនួនពីនាក់ ដោយឈើប្រណិតនេះជាប្រភេទឈើធ្នង មានចំនួន២៣កំណាត់មុខធំៗ បានរក្សាទុកបណ្ណោះអាសន្ននៅសង្កាត់រដ្ឋបាលព្រៃឈើ បំណក រូចហើយបង្ករសំណុំរឿងទៅតុលាកា។
ទាកទងនឹងកាចោទប្រកាន់របស់ប្រជាពលរដ្ឋដែលថាមានសមត្ថកិច្ចមួយក្រុមមិនដឹងមកពីខាងណា ហើយគេស្គាល់ឈ្មោះ សាំង វាសនា និងឈ្មោះញ៉ យើងបានព្យាយាមធ្វើកាទំនាក់ទំនងសមត្ថកិច្ចទីនោះដើម្បីសុំលេខទូរស័ព្ទ សុំកាបំភ្លឺឲ្យបានច្បាស់ពីតួនាទីរបស់ខ្លួនដែរ តែសមត្ថកិច្ចទីនោះប្រាប់ថាអត់ស្គាល់លេខទូរស័ព្ទគាត់ឡើយ៕