ពិធីចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ជាមួយសាកលវិទ្យាល័យ HyupSungសាធារណៈរដ្ឋកូរ៉េ

0

 

ខេត្តសៀមរាប នៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើពិធីចុះអនុស្សរណៈយោគយល់រវាង សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ជាមួយសាកលវិទ្យាល័យ Hyupsungសាធារណៈរដ្ឋកូរ៉េដែលមានលោករស់ប៊ុនធី សាកលវិទ្យាធិការប្រតិបត្តិនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀនិងលោកប៉ាម៉ីញនុងសាកលវិទ្យាធិការប្រតិបត្តិនៃសាកលវិទ្យាល័យHyupsungដោយមានការចូលរួមពីសំណាក់អស់លោកសាស្ត្រាចារ្យនិងនិសិ្សតនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀផងដែរ ។DSC_0346
ឆ្លងតាមការធ្វើបទបង្ហាញអំពីសកម្មភាពរបស់សាកលវិទ្យាល័យទាំងពីរលើការអប់រំបណ្តុះបណ្តាលធនធានមនុស្សដើមី្បជាការផ្លាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេសក្នុងការបង្រៀនរវាងសាស្ត្រាចារ្យនិងសាស្ត្រាចារ្យ​ ។
ការចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀនិងសាកលវិទ្យាល័យ Hyupsungនៃសាធារណៈរដ្ឋកូរ៉េ ដោយបានព្រមព្រៀងយោគយល់គ្នាដោយផ្តោតទៅលើចំណុចសំខាន់ៗរួម
មានក្នុងការផ្លាស់ប្តូរនិស្សិតធ្វើការសិក្សាផ្លាស់ប្តូរបុគ្គលិកសិក្សានិងបទពិសោធន៍ការគ្រប់គ្រងនិងផ្លាស់ប្តូរ​សម្ភារៈសិក្សា​ការបោះពុម្ពនិងព័ត៌មានផ្សេងៗព្រមទាំងការរៀបចំសិក្ខាសាលា​ និងសន្និសីទរួមគ្នានិងធ្វើការស្រាវជ្រាវ និងអនុវត្តការងារផ្សេងៗទៀតរួមគ្នាផងដែរ។
លោក រស់ ប៊ុនធីក៏បានលើកឡើងថាការចុះអនុស្សរណៈនេះជាលើកទីពីរហើយជាមួយសាកលវិទ្យាល័យ Hyupsungនៃសាធារណៈរដ្ឋកូរ៉េព្រមទាំងបានធ្វើការផ្លាស់ប្តូរនិសិ្សតសិក្សាទៅវិញទៅមកក្នុងការពង្រឹងនូវគុណភាពអប់រំ។ ម៉្យាងទៀតក៏ដើមី្បធ្វើការបញ្ជា្របទៅនឹងទីផ្សារអាស៊ាននិងការធ្វើសមាហរណកម្មជាមួយប្រជាជាតិអាស៊ាននៅចុង ឆ្នាំ២០១៥នេះផងដែរ។លោកសាកលវិទ្យាធិការប្រតិបត្តិ ក៏បានសំណូមពរបន្ថែមឲ្យមន្ត្រីទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យទាំងពីរកែប្រែសកម្មភាពដែលមានក្នុងអនុស្សរណៈយោគយល់គ្នាឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែងដើម្បីរឹតចំណងមិត្តភាព និងការអភិវឌ្ឍរបស់សាកលវិទ្យាល័យទាំងពីរ។
លោកប៉ាម៉ីញនុងសាកលវិទ្យាធិការប្រតិបត្តិនៃសាកលវិទ្យាល័យHyupsungក៏បានបញ្ជាក់ថាកន្លងកិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យទាំងពីរមានការទំនាក់ទំនងគ្នាល្អ ។ តែចំពោះការចុះអនុស្សរណៈយោគយល់គ្នានេះគឺជាការពង្រីកនិងពង្រឹងនូវទំនាក់ទំនងលើកការបណ្តុះបណ្តាលនូវធនធានមនុស្សឲ្យត្រូវទៅតាមស្តង់ដារបច្ចេកទេសក្នុងការបង្រៀនឲ្យកាន់តែមានគុណភាពនៃសាកលវិទ្យាល័យទាំងពីរក៏ដូចប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងកូរ៉េ ៕ដោយគឿនវ៉េតDSC_0343 DSC_0341