ខេត្តព្រះសីហនុ៖យោងតាមប្រភបពត៏មានពីមន្ត្រី(ICU)បានលូចបង្ហើបប្រាប់ឲ្យដឹងថារដ្ឋមន្ត្រីអង្គភាពប្រឆាំងអំពើពុករលូយនិងធ្វើការកោះហៅមន្ត្រីក្រោមឧវាទរបស់ខ្លូនម្នាក់ ឈ្មោះ ខៀវ ពៅ មានឋានៈ ជាអនុរដ្ឋលេខាធិការនែគណៈកម្មការសិទ្ធិមនុស្សកម្ពុជា មកធ្វើការសាកសួរឆ្លើយបំភ្លើពាក់ពន្ធ័ករណី បណ្តឹង លោកតាឈ្មោះ នាង ឃិន អាយុ៧២ឆ្នាំនិងលោកយាយឈ្មោះ លាង យី អាយុ៦៨ ឆ្នាំចាស់ ជរា (ជាប្តីប្រពន្ធ)រស់នៅភូមិលេខ១ឃុំទំនប់រលកស្រុកស្ទឹហាវព្រះសីហនុ ប្តឹងចោទប្រកាន់ពីបទប្រើ ប្រាស់សិទ្ធិអំណាចធ្វើការគំរាមកំហែងចាប់បង្ខំឲ្យទទូលយកប្រាក់បន្តិចបន្តូចជាថ្នូរដកពាក្យបណ្តឹងក្នុងរឿងទំនាស់ដីធ្លី(លោក តា លោក យាយ និងលោក អៀង សុធារា ប្រធានក្រុមហ៊ុនអៀងគ្រុប) លើទំហំ៥ ហិកតា ស្ថិតនៅតំបន់ពយ យាយម៉ី ឃុំកែផុស។ .ពាក់ពន្ធ័បណ្តឹងលោកតា លោកយាយ ចាស់ជរាខាងលើនេះ ប្រភពដ៍ដែលបានបញ្ជាក់ថា លោក ខៀវ ពៅ កាលពីររសៀលថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៥ កន្លងទៅ បានអះអាងថាខ្លូនជា តំណាង ឲ្យ លោកអៀង សុធារា ប្រធានក្រុមហ៊ុនអៀងគ្រុប ហើយបានធ្វើការកោះហៅ លោក តា លោក យាយ ខាងលើ ឲ្យចូលទៅសាលាស្រុក ស្ទឹង ហាវ ដើម្បីធ្វើការចរចារឿងទំនាស់ ដីធ្លីរវាង លោក តា លោក យាយ និងលោកណ អៀងសុធារា) ។លោកយាយ លោកតាក្រោយពីរធ្វើដំណើរទៅដល់សាលាស្រុក ស្ទឹងហាវ ត្រូវបានលោក ខៀវ ពៅ ហៅឲ្យចូលក្នុងបន្ទប់រូចទាញទ្វាបិតជិត ហាមមិនឲ្យអ្នកផ្សេង ចេញ ចូល រូចហើយក៍បានបានធ្វើការសួរនាំលោក តា លោក យាយ តាមបែបចាប់បង្ខំថារឿងទំនាស់ដីធ្លីរវាង លោក តា លោក យាយ និង លោក អៀងសុធារា ដោយនិយាយថារឿងនេះគាត់(ខៀវ ពៅ) បាន ដឹងអស់ហើយ ដូចនេះបើលោក តា លោក យាយ នៅតែធ្វើការប្តឹងផ្តល់តទៅទៀត ទៅដល់ណាក៍ មិន ឈ្នះ លោក អៀង សុធារា ដែរ ។បន្ទាប់មកលោក ខៀវ ពៅ ក៍បានធ្វើការសួរនាំលោក តា លោក យាយ ថា តើ បញ្ហារនេះ លោកតា លោក យាយ ចង់បានលុយ ឬចង់បានចង់បានអ្វីដើម្បីបញ្ជប់រឿងក្តី នេះ ភ្លាមៗនោះលោកយាយ លោកតា ក៍បានឆ្លើយឡើងថា ពូកគាត់មិនចង់បានអ្វីក្រៅពីដីរបស់គាត់ ទំហំ៥ហិកតានោះទេ ប៉ុន្តែរបើសិនជា លោក អៀង សុធារា ចង់ទិញក៍គាត់លក់ដែរគឺលក់ក្នុងតំម្លែទីផ្សារ ក្នុងតម្លែមួយហិកតា ៨០០០០ដុល្លា ដូចនេះដីទំហំ៥ហិកតា ស្មើរនិង៤០០០០០ដុល្លា(សែស៊ិបម៉ឺនដុល្លា) សហរដ្ឋអាមរិក។ ចដំណែកឯលោក ខៀវ ពៅ ដែលជាតំណាង លោក អៀងសុធារា ដែលមានគំរោង ចង់ឲ្យលោក តា លោក យាយ ត្រឹមតែ ២០០០ដុល្លាទៅ២៥០០ដុល្លា ដើម្បីបញ្ចប់រឿងនោះ គ្រាន់តែឮ លោក តា លោក យាយ ប្រកាស់តម្លែបែបនេះ ក៍បានបញ្ចេញអាកប្បកិរិយាខឹងសម្បាយ៉ាងខ្លាំង ព្រមទាំងបាននិយាយថា ថ្ងៃនេះបើដោះស្រាយមិនត្រូវគ្នាទេ ពេលគាត់ត្រឡប់ទៅភ្នំពេញវិញគាត់មិន បញ្ចប់រឿងនេះទេ ហើយគាត់និងធ្វើលិខិតទៅតុលាឲ្យចាត់ការតាមផ្លូវច្បាប់ និងព្រមទាំង ធ្វើការ បញ្ជាក់បែបគំរាមស្មារតីថាលោកតា លោក យាយចង់ធ្វើអ្វីក៍មិនឈ្នះគេដែរ។
.ជាមួយនិងហេតុការបែបកំរាមកំហែងរបស់លោក ខៀវ ពៅ ខាងលើនេះ លោក តា លោក យាយ ដោយយល់ឃើញថាជាការគំរាមហែងត្រង់ៗក្នុងគោលដៅបំបាក់ស្មារតីពូកគាត់ រំលោភយកដី គាត់បែបបំពានច្បាប់ដូចនេះរូបគាត់ ក៍បាន ពឹងគេឲ្យសរសេរពាក្យបណ្តឹងមួយច្បាប់ដាក់ចូល ទៅអង្គ ភាព ប្រឆាំងអំពើពុករលូយ កាលពីរថ្ងៃទី០៩វិច្ឆិកាឆ្នាំ២០១៥ ដើម្បីទាមទាររកយុត្តិធម៏ លុះក្រោយមក នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ ២០១៥ អង្គភាពប្រឆាំងអំពើពុករលូយក៍បានធ្វើការអញ្ចើញលោក តា លោក យាយ ឲ្យចូលធ្វើការឆ្លើយ បំភ្លឺ អស់រយៈពេលប្រមាណ២ម៉ោង ផងដែរ។ ហើយ ជុំវិញ បញ្ហារនេះមន្ត្រីអង្គភាពប្រឆាំងអំ ពើពុក រលូយបានធ្វើការអះអាងថានិងធ្វើការកោះហៅលោក ខៀវ ពៅ ឲ្យចូលខ្លូនធ្វើការឆ្លើយបំភ្លឺដើម្បី ចាត់ការតាមផ្លូវច្បាប់ ហើយបើសិនជាអង្គភាពប្រឆាំង អំពើពុករលូយ រកឃើញថាលោក ខៀវ ពៅពិតជា ពមានការពាក់ពន្ធ័បញ្ហារនេះមែន នោះគាត់មិនអាចរូចខ្លូនបាន នោះទេ។
.គួរបញ្ជាក់ផងដែរថាលោក តាឈ្មោះ នាងឃិននិងលោកយាយឈ្មោះលាងឃីសុទ្ធសឹងជាចាស់ ជរាមានអយុជាង៧០ឆ្នាំទៅហើយនោះពូកគាត់បានមករស់នៅនិងកាន់កាប់ដីចំណុចទំនាស់ខាងលើនេះតាំងពីឆ្នាំ១៩៨៦ជំនាន់មានខ្មែរក្រហមមកម្លេះ ។ដោយដីនេះជាដី លោកទឹមយុន.អតីតមេបញ្ជាការ យោធា ស្រុកស្ទឹង ហាវជាអ្នកធ្វើការបែងចែកដីនេះឲ្យពូកគាត់ព្រមទាំងមានការទទូល ស្គាល់ពីសំណាក់ អាជ្ញាធរមួលដ្ឋានត្រឹមត្រូវផងដែរ។លុះក្រោយមកនៅក្នុងអំឡុងឆ្នាំ២០០៨ក៍ស្រាប់តែលិចមុខក្រុមហ៊ុនលោកអៀងសុធារាមកធ្វើការអះអាងថាពូកគាត់(យាយតា)រស់នៅលើដីរបស់ពូកគេវិញព្រមទាំងបានប្រើប្រាស់កលាំងទព័ចំនូនជាង១០នាក់ប្រដាប់ដោយអាវុធគ្រប់ដៃមកធ្វើការគំរាមកំហែងអាយុជីវិតនិងបណ្តេញពូកគាត់ឲ្យចាកចេញពីរទីនោះយ៉ាងអយុត្តិធម៏បំផុតព្រមទាំងបានធ្វើការរុះរើផ្ទះសម្បែងនិងឈុសឆាយបំផ្លាញផលដំណាំដាំដុះដូចជាដើមដូង.ដើមស្វាយ.ដើមខ្នុរ.ចេកនិងដំណាំងហូបផ្លែផ្សេងៗជាច្រើនទៀតចោលអស់គ្មានសល់រូចហើយប្រើប្រាស់កំលាំងទព័ដាក់ឈរជើងនៅលើទីតាំងដីនោះមិនឲ្យពូកគាត់(យាយតា)ចេញចូលតតាំងពីរពេលនោះរហូតមកដល់បច្ចុប្បន្ន៕