បន្ទាយមានជ័យ: គោលគំនិតកសាង និងពង្រឹងកងរាជអាវុធហត្ថ អំពីគុណភាព សមត្ថភាពការយល់ដឹងលើភារកិច្ចជំនាញអោយបានលទ្ធផលល្អប្រសើរគ្រប់ភារកិច្ច និងយោងតាមស្មារតីអង្គប្រជុំថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៥ របស់ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ទើបឯកឧត្ដមឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដាក់ចេញនូវផែនការហ្វឹកហ្វឺន: ១/ដើម្បីលើកកំពស់សមត្ថភាពអោយយល់ដឹងជូនដល់នាយទាហាន នាយទា ហានរងនៃកងរាជអាវុធហត្ថក្នុងការអនុវត្តន៍ភារកិច្ចអោយបានលទ្ធផលល្អប្រសើរ។
២/ដើម្បីធ្វើអោយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តន៍ភារកិច្ចការងាររក្សាសណ្ដាប់ធ្នាប់សាធារណ:បានល្អប្រសើរ។
៣/ដើម្បីអោយមានការយល់ដឹងអំពីបេសកកម្មនៃការរក្សាសណ្ដាប់ធ្នាប់និងពង្រឹងនូវវិន័យបទបញ្ជាអោយបានម៉ឺងម៉ាត់ដើម្បីលើកកំពស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ការហ្វឹកហ្វឺននេះមានរយ:ពេល១៥ថ្ងៃដោយគិតពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានសិក្ខាកាមចំនួន១២០នាក់មកពីមូលដ្ឋានអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ការិយាល័យ និងកងអនុសេនាធំចល័ត



































