ខេត្តបាត់ដំបង ៖ បុរសចំណាស់ម្នាក់ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈយកលុយដែលមេការសំណង់ប្រើឱ្យទៅទិញសម្ភារ បែរជាយកទៅលេងល្បែងអាប៉ោង៤យប់ ចាញ់អស់ប្រាក់ចំនួន១៥០០ដុល្លារ ក៏ដាច់ចិត្តផឹកថ្នាំពុលបាញ់ស្មៅប្រភេ ទទឹកខៀវធ្វើអត្តឃាត ។ បន្ទាប់ពីផឹកថ្នាំពុលរួច បានប្រពន្ធចុងឃើញក៏ប្រញាប់បញ្ជូនទៅស ង្គ្រោះនៅគ្លីនិកឯកជន១នៅជាប់ព្រំដែនខេត្តប៉ៃលិន បាត់ដំបង ដោយសភាពធ្ងន់ធ្ងរពេកក៏ ប្រញាប់ដឹកបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីលាងក្រពះជម្រះជាតិពុល តែជាអកុសល់ដោ យថ្នាំពុលបានកាត់ផ្តាច់ក្រពះ ពោះវៀន ក្អួតចេញមកទាំងដុំៗ ក្រោយមកក៏ស្លាប់បាត់បង់ជីវិត តែម្តង ។
ហេតុការណ៍ផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិតាគ្រក់ ឃុំតាគ្រក់ ស្រុករតនមណ្ឌល រហូតដល់ ម៉ោង៤និង១០នាទីរសៀលទើបស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារថ្នាំពុលនេះជាប្រភេទលេខ១នៅប្រទេសថៃ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ូន រឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធពីរ ទី២. ប្រពន្ធដើម ឈ្មោះ កាយ រិច អាយុ៥៥ឆ្នាំ មានកូន៤នាក់ ស្រី១ ប្រុស៣ និងប្រពន្ធចុង ឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ មានកូនស្រីម្នាក់ ទាំងអស់គ្នារ ស់នៅភូមិខាងលើ ។
ប្រភពព័ត៌មានពីស្ត្រី ឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ ជាប្រពន្ធចុង បានរៀបរាប់ឱ្យដឹ ងថា មុនពេលកើតហេតុ ប្តីរបស់នាង បានយកលុយចំនួន១៥០០ដុល្លារ ដែលមេជាងសំណង់ ម្នាក់ប្រើឱ្យទៅទិញសម្ភារមួយចំនួន សម្រាប់ធ្វើផ្ទះឱ្យគេ ស្រាប់តែគាត់យកទៅលេងល្បែងអា ប៉ោង បណ្តាលឱ្យចាញ់អស់រលីង ហើយក៏ត្រឡប់មកផ្ទះវិញ ទាំងបាតដៃទទេ រួចទាញយកថ្នាំពុលបាញ់ស្មៅនៅក្នុងផ្ទះទៅសម្ងំផឹក ទើបប្រើឱ្យនាងទិញមីឱ្យគាត់ហូប លុះមកដល់ស្រាប់តែ ក្អួតចេញសុទ្ធតែទឹកខៀវ លុះសួរនាំទៅគាត់ប្រាប់ថា បានផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ហើយញាប់បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរព្រំដែនខេត្តបាត់ដំបង ប៉ៃលិន លុះសភាព ធ្ងន់ធ្ងរក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ តែទោះបីជាយ៉ាងណាក៏ដោយថ្នាំពុ លនេះបានកាត់ផ្តាប់ក្រពះ ពោះវៀន ដាច់សាច់ក្អួតចេញមកទាំអដុំៗ ហើយក៏ស្លាប់កាលពីវេ លាម៉ោង៤និង១០នាទីរសៀលថ្ងៃដដែលនេះតែម្តង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ជនរងគ្រោះខាងលើ បានចូលទៅលេងល្បែងអាប៉ោងនៅផ្ទះ ឈ្មោះ ហេង ភេទប្រុស អាយុជាង៤០ឆ្នាំ មានប្រពន្ធ ឈ្មោះ រ៉ា អាយុជាង៤០ឆ្នាំដែរ ស្ថិតនៅភូមិស្វាយសរ ឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ពលរដ្ឋបញ្ជាក់ទៀតថា ល្បែងអាប៉ោង នេះត្រូវបានគេបើកលេងយ៉ាងគគ្រឹកគគ្រេង តែគ្មានសមត្ថកិច្ចណាម្នាក់អើពើធ្វើការទប់ស្កាត់ នោះឡើយប្រហែលជាគេត្រូវរ៉ូវគ្នាហើយមើលទៅ កន្លែងនោះផងដែរក៍មានការដាក់បញ្ចាំរបស់របរដូចជាម៉ូតូនិងឡានផងដែរ ៕



































