សៀមរាប : បន្ទាប់ពី លោក ប៉ូលិស ស័ក្ក ២ សឹន សៅ អតីតជាមន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យបាននិយាយសម្រួលនិងបានណាត់ជួបជាមួយនិងជនរងគ្រោះដែលជាប្រជាពលរដ្ឋសូតត្រង់ម្នាក់ថានិងនាំទៅធ្វើការនៅប្រទេសកូរ៉េហើយនោះ ។ ប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម ។ បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយះពេលជិត១ឆ្នាំហើយដែលឈ្មោះ សឹន សៅ អតីតជាប៉ូលិសស័ក្ក២ក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យមានទីលំនៅបច្ចុប្បន្នក្នុងភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាប ។ ដែលជាអ្នកធ្លាប់រត់ការជាច្រើនលើកច្រើនសារនាំពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េទាំងប្រថុយប្រថាន ជនរងគ្រោះបាននិយាយបន្តថា លោក ប៉ូលិសស័ក្ក២ សឹន សៅ អតីតជាមន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យម្នាក់នេះបាននិយាយគ្នាជាមួយនិងជនរងគ្រោះថាបន្ទាប់ពីលោក ប៉ូលិស ស័ក្ក២ សឹន សៅ បានទទួលយកលុយពីប្រជាពលរដ្ឋដែលជាជនរងគ្រោះខាងលើហើយគាត់និងរត់ការជួយនាំប្រជាពលរដ្ឋណាដែលចង់ទៅធ្វើការនៅប្រទេសកូរ៉េបានដោយសុវត្ថិភាព ។ ប្រភពព័ត៍មានបាននិយាយបន្តទៀតថារហូតមកដល់ពេលនេះអស់រយះពេលជិត១ឆ្នាំហើយដែលលោក ប៉ូលិសស័ក្ក២ សឹន សៅ អតីតជាមន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យបានយកលុយចំនួន១២០០ដុល្លាពីពួកគាត់ហើយមិនបាននាំពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េដូចការសន្យាបោកប្រាស់នោះទេ ។ រហូតពេលខ្លះជនរងគ្រោះបាននាំគ្នាមករក លោក ប៉ូលិសស័ក្ក២សឹន សៅ នៅផ្ទះស្ថិតនៅក្នុង ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង និង ខេត្តសៀមរាបជាច្រើនលើកច្រើនសារទៀតក៏លោកសឹន សៅ មិននៅផ្ទះ ពេលខ្លះអ្នកផ្ទះរបស់លោក ប៉ូលិសស័ក្ក២ សឹន សៅ បាននិយាយព្យាយាមលាក់បាំងដោយនិយាយថា លោក សឹន សៅ បានផ្លាស់ប្តូរការងារពី មន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យទៅបំរើការងារថ្មីជាប៉ូលិសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅភ្នំពេញមិនដែលមកផ្ទះព្រោះជាប់រវល់ការងារខ្លាំងពេក ។ ជាប់ពាក់ព័ន្ធក្នុងករណីមន្ត្រីប៉ូលិស ស័ក្ក ២ សឹន សៅ ម្នាក់នេះឆបោក ឫ រំលោភលើសេចក្តីទុកចិត្តមកលើប្រជាពលរដ្ឋខាងលើជនរងគ្រោះក៏បានធ្វើការសុំណូមពរដល់ លោក ប៉ូលិសស័ក្ក២ សឹន សៅ មេត្តាលើកទូរស័ព្ទនិងចូលខ្លួនមកដោះស្រាយដោយប្រគល់លុយអោយគ្រប់ចំនួនមកជនរងគ្រោះវិញទោះបីមិនបានទៅធ្វើការនៅប្រទេសកូរ៉េដូចការសន្យាបោកប្រាស់របស់លោក ប៉ូលិសស័ក្ក២ សឹន សៅ ក៏ដោយ ។ ជាប់ពាក់ព័ន្ធនិងករណីខាងលើនេះដែរភ្នាក់ងារអ្នកយកព័ត៍មានយើងមិនអាចសុំការបំភ្លឺពី លោកអនុសេនីយ៍ទោ សឹន សៅ អតីត មន្ត្រីក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឩត្តរមានជ័យដែលបានផ្ទេរការងារទៅបំរើការងារថ្មីជាប៉ូលិសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បាននោះទេដោយទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល ។ ជនរងគ្រោះចាំមើលថាតើមេខ្យល់បោកប្រាស់ដែលជាមន្ត្រីប៉ូលិសស័ក្ក២ សឹន សៅ រូបនេះអាចរត់គេចខ្លួនពីប្រទេសកម្ពុជានិងមិនចូលផ្ទះជារៀងរហូតឫក៏យ៉ាងណាដោយបញ្ហាទាំងអស់នេះមានតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទេដែលអាចជួយរកយុត្តិធម៍ជូនប្រជាពលរដ្ឋនិងចាត់វិធានការក្តៅចំពោះមន្ត្រីប៉ូលិសណាដែលបានធ្វើខុសពីវិន័យរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋអស់ជំនឿចិត្ត ។ ប្រភពព័ត៍មានច្បាស់ការជាច្រើនបាននិយាយប្រាប់អ្នកយកព័ត៍មានយើងថានេះមិនមែនជាលើកទីមួយទេដែលប៉ូលិសស័ក្ក២ សឹន សៅ រូបនេះបានប្រព្រឹត្តនូវករណីដែលខុសពីវិន័យកងកម្លាំងនគរបាលជាតិ ៕
ដោយ លោក ខេង ខេមរា




































