ខេត្តសៀមរាប៖ នៅក្នុងសណ្ឋាគារ (Vitoria Angkor) មានភោជ្ជនីយដ្ឋានឈ្មោះ(LeConnaisseur) បានបើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅចំពីមុខសួនច្បារដំណាក់ស្តេច គឺមានតែមួយប៉ុណ្ណោះក្នុងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានវត្តមាន
លោក សុខ ថុល នាយយករដ្ឋបាលរងសាលាខេត្តនិងមន្ទីទេសចរណ៏ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើននាក់ផងដែរ។ លោក ប្រធានភោជ្ជនិយដ្ឋានជនជាតិបារាំងបានមានប្រសាសន៏ថា នេះគឺជាលើកទី១ហើយដែលភោជ្ជនីយដ្ឋានរបស់យើងបានសម្ភោធន៏ដាក់ឲ្យប្រើប្រាស់ក្នុងគោលបំណងចង់ឲ្យភ្ញៀវជាតិនិងអន្តរជាតិបានយល់ដឹងពីម្ហូបអាហារជាមួយភេសជ្ជ: បែបបារាំងនិងអាស៊ី។ យើងបើកនៅពេលនេះ មានលក្ខណ: តូចទេរហូតដល់ខែ១២ឆ្នាំ២០១៥ ទើបយើងបើកមានទ្រង់ទ្រាយធំ ហើយម្ហូបអាហារនិងភេសជ្ជ:នៅពេលនេះ គឺមានពីប្រភេទ ១ម្ហូបបែបបារាំងមានលក្ខណ: ចំអិនដោយយកចិត្តទុកដាក់បំផុតតាមស្តង់ដាអន្តរជាតិ គឺម្ហូបណាដែលអាចពិសារបានជាមួយនិងស្រាបារាំងដែលមានអាយុកាលយូរលង់ណាស់មកហើយ ទី២ គឺយើងត្រូវ
ជ្រើសរើសយកម្ហូបណាដែលអាចពិសារជាមួយស្រាដែលទើបផលិតចេញ់ថ្មីៗម្ហូបនិងភេសជ្ជ:ទាំងអស់នេះមិនចាំបាច់តែភ្ញៀវបរទេសទេសូម្បីតែភ្ញៀវក្នុងស្រុកក៏ពិសារបានដែរ។ អ្វីដែលជាចំណុចខ្លាំងឬចំណុចល្អនោះដោយសារតែទីតាំងភោជ្ជនីយដ្ឋានរបស់យើងស្ថិតនៅកន្លែងដែលមានសោភណ្ឌភាពស្រស់ស្អាតនិងគួរជាទីចាប់អារម្មណ៏ ដោយឡែកចុងភៅចំអិនម្ហូបអាហារគឺជនជាតិខ្មែរដែលគាត់មានបទពិសោធន៏រាប់ឆ្នាំមកហើយនៅក្នុងសណ្ឋាគារ(វិទូរី អង្គរ)ត្រូវបានរៀបចំទៅតាមស្តង់ដាអន្តរជាតិ ។ ផ្នែកខាងតម្លែសេវាកម្មម្ហូបអាហារបែបអ៊ឺរូបនិងអាស៊ីគឺមានពីរប្រភេទគឺចាប់ពី ៥$ ទៅ ៦$ រហូតដល់ពី ១០$ ទៅ ១៨$ និង៤៥$ សម្រាប់ម្ហូបបែបបារាំងយើងខ្ញុំទាំងអសើគ្នាមានក្តីរីករាយចំភ្ញៀវជាតិនិងអន្តរជាតិដែលបានអញ្ជើញចូលរូមក្នុងកម្មវិធីនេះ។
ដោយ ស៊ាន ផាត




































