ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិបារាំងចំនួន១៥នាក់និងគ្រូពេទ្យខ្មែរ១០នាក់បានចុះជួយពិនិត្យនិងព្យាបាលជុំងឺទូទៅជាពិសេសគឺជុំងឺផ្លូវដង្ហើម។

0

សៀមរាប៖ ស្ថិតនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានការចូលរួមពីសំណាក់លោក ម៉ី ម៉ារាឌី ប្រធានគម្រោងដើម្បីអភិវឌ្ឍន៏ភូមិធម្មជាតិរបស់អាជ្ជាធរអប្សរា និង ក្រុមការងាររបស់លោកផងដែរ។Image24 លោក JUSTIN PAPIN CROSEIL ជាជនជាតិបារាំងត្រូវជាប្រធានក្រុមគ្រូពេទ្យបេសកកម្មមនុស្សធម៏ លោកមានប្រសាសន៏ថា បេសកកម្មមនុស្សធម៏នេះ មានរយ:ពេល២ថ្ងៃលើកទី១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងបរទេសទាំងខ្មែរពិនិត្យនិងព្យាបាលជុំងឺទូទៅជាពិសេសគឺជុំងឺផ្លូវដង្ហើមជូនប្រជាពលរដ្ឋទាំងចាស់ក្មេងបានចំនួន១៤៩នាក់។ លើកទី២ ប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិធម្មជាតិរុនតាឯកនិងភូមិដទៃទៀតស្ថិតនៅក្នុងឃុំរុនតាឯកបានមកពិនិត្យនិងព្យាបាលដែលមានចំនួន៣០០នាក់ជាង ហើយលោកបានបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកនិងក្រុមគ្រូពេទ្យខ្មែរបានសហការណ៏គ្នាចុះបេសកកម្មមនុស្សធម៏នៅក្នុប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១០រហូតមកដល់ពេលនេះគឺបាន១៥ឆ្នាំហើយមូលហេតុដែលធ្វើឲ្យពួកគាត់បានជ្រើរើសយកទីតាំងនៅភូមិធម៏ជាតិរុនតាឯកដោយយល់ឃើញថា ជាភូមិគុំរូដ៏ល្អមួយ ដែលមានលក្ខណបែបជាភុមិបូរាណ គួរឲ្យចាប់អារម្មណ៏ផងនិងប្រជាពលរដ្ឋដែលរស់នៅជុំវិញភូមិធម្មជាតិមិនទាន់មានមន្ទីពេទ្យគ្រប់គ្រាន់នៅឡើយ។ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត MISSION HUMAITAIRE គឺទទួលបានជុំនួយមកពីប្រទេសបារាំងដើម្បីយកមកជួយសង្រ្គោះដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដោយមិនគិតពីតម្លែសេវាកម្មនោះទេ។ លោក គុយ វៃ មេឃុំរុនតាឯកព្រមទាំងប្រជាពលរដ្ឋទាំងអស់មានក្តីរុំភើបសប្បាយរីករាយដោយបានយកចិត្តទុកដាក់ចំពោះជុំងឺរោគ្គានានាដែលតែងកើតមានឡើង ជារឿយៗនិងសូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តាន់ចិត្តសប្បុរសធម៏របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចំណាយពេលវេលាព្រមទាំងកម្លាំងកាយកម្លាំងចិត្តជួយសង្គ្រោះដល់ប្រជាពលរដ្ឋទូទាំងប្រទេស។Image21 Image23 Image22ដោយ ស៊ាន ផាត