គណះប្រតិភូខេត្ត Jiang Suនៃសាធារណះរដ្ឋប្រជាមានិតចិនមកទស្សនះកិច្ចខេត្តព្រហសីហនុ​

0

ខេត្តព្រះសីហនុ៖ រសៀល​ថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ប្រតិភូចិនមួយក្រុមដឹកនាំដោយ​ លោក​Wang Jinjian អភិបាលក្រុងមWu​ Xi នៃខេត្តJiang Su នៃសាធារណះរដ្ឋ​ប្រជាមានិតចិន​ បាន​មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍តំបន់នៅខេត្តព្រះសីហនុ​ ពិសេស​តំបន់​20151117_142836_resizedសេដ្ឋកិច្ច​ពិសេស​ ស្ថិតនៅ​ឃុំបិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​ ។​ លោក​ Wang Jinjian អភិបាលក្រុង Wu Xi និងជាប្រធានប្រតិភូមានប្រសាសន៍ឪ្យដឹងថា​ ការមកទស្សនះកិច្ច​ សិក្សា​ស្វែងយល់​ពីសក្តានុពល​ វិនិយោគ​នៅខេត្តព្រះសីហនុនាពេលនេះ​ ក្នុងគោល​បំណងស្វែងយល់​ ពីវិស័យទេស​ចរណ៍​ វិនិយោគ​ នៅ​ងសក្តានុពលខេត្តព្រះសីហនុ​ ហើយក៍បានទៅទស្សនះកិច្ចតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុផងដែរ​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរណ៍​ និងអ្នក​វិនិយោគ​ចិនមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា​ ពិសេសមកវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងបន្ថែមទៀត​ ។ លោកអភិបាលក្រុង​ Wu Xi មាន​ប្រសាសន៍បន្តថា​ ខេត្តWu Xi និងខេត្ត​ព្រះសីហនុ​បាមចងសម្ព័ន្ធមេត្រីភាពនិងគ្នា​ គឺដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញ​ទៅមក​ រវាងរាជរដ្ឋាភិបាលចិន​ និងរាជរដ្ឋាភិបាលកម្ពុជា​ ក៍ដូចប្រជាជននៃប្រទេសទាំងពីរផងដែរ​ ។
លោក​ Wang Jinjian បានបន្តថា​ ដំណើរទស្សនកិច្ចនាពេលនេះ​ ក្នុង​គោល​បំណង​ជម្រុញ​អ្នក​​វិនិយោគ​គិនចិនមកធ្វើការវិនិយោគនៅខេត្តព្រះ​សីហនុ​កាន់​តែច្រើនឡើងថែមទៀត​ ។​ ក្នុង​ដំណើរ​ ទស្សនកិច្ច​នាពេល​នេះ​ ក៍មានក្រុម​ហ៊ុន​ចំនួន​១០​ បាន​ចុះ​ហត្ថ​លេខា​មកធ្វើការវិនិ​យោគលើវិស័យចំនួន០៣​ ក្នុងនោះ​ទី១​មានកាវិនិយោគនៅរោងចក្រតំបន់សេដ្ឋពិសេសខេត្តព្រះ​សីហនុ​មានដូចជា​ កាត់ដេរ​ និងគ្រឿងអេឡិចត្រូនិក ​ ​ទី២​វិនិយោគលើវិស័យទេស​ចរណ៍​ និងទី៣​វិនិយោគលើវិស័យ​អាកាស​ចរណ៍​ ដើម្បី​ធ្វើ​ការហោះ​ហើរ​ត្រង់​មកកាន់ខេត្តព្រះ​សីហនុ​ និងពីខេត្តព្រះសីហនុទៅកាន់ប្រទេសចិន​ ។20151117_142327_resized 20151117_130950_resized