ខេត្តសៀមរាប៖ ក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ជាក្រុងសម្ព័ន្ធមេត្រីភាពនិងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា បានធ្វើ កិច្ចសហប្រតិបត្តិការនឹងគ្នាចាប់តាំងពីឆ្នាំ២០០៤ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍភូមិភ្នំក្រោម ស៊ូវ៉ុន ។ ដើមី្បកាន់តែ ធ្វើឲ្យចំណងសម្ព័ន្ធមេត្រីភាព មិត្តភាព
ខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន កាន់តែរឹងមាំនោះ នៅព្រឹក ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៥នេះនៅរដ្ឋបាលសាលាខេត្តសៀមរាប មានធ្វើពិធីចុះអនុស្សរណៈលើកិច្ចព្រមព្រៀងដើមី្បអភិវឌ្ឍភូមិស៊ូវ៉ុនភ្នំក្រោម ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ភូមិភ្នំក្រោម។ពិធី នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ិន រុន អភិបាលរងនៃគណៈអភិបាលខេត្ត ភាគីខេត្តសៀមរាប ឯ.ឧ យ៉ុម តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន រួមនឹងសហការីអមដំណើរផងដែរ ។ក្នុងកិច្ចពិភាក្សា និង ចុះហត្ថលេខានាឱកាសនោះ ឯលោក ស៊ិន រុន ក្នុងនាមលោកឃឹម ប៊ុនសុង អភិបាលខេត្ត បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពដែលបញ្ជាក់កាន់តែច្បាស់នូវចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការបន្ថែម សំដៅពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត និង ក្រុងទាំងពីរ តាមរយៈ ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ស្មារតី ដើមី្បស្តារ និង អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ស្រមតាមគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបានឲ្យដឹងទៀតថា ក្នុងការភ្ជាប់ចំណងមិត្ត ភាពរវាងខេត្ត ក្រុងទាំងពីរ បានធ្វើឲ្យបងប្អូនសប្បុរសជនក្នុងក្រុងស៊ូវ៉ុន បានចូលរួមក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ ភូមិភ្នំក្រោម ស៊ូវ៉ុន ។ លោក ស៊ិន រុន បានបន្តទៀតថា ជាក់ស្តែងក្នុងរយៈពេល៣ឆ្នាំ នៃផែនការសកម្មភាពជាថ្មីមួយ ដែលជាគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោម ស៊ូវ៉ុនជំហានទី៣ គឺឆ្លើយតបដ៏ចំគោលដៅ ដែលយើងចង់បាន ។ លោកក៏ មានជំនឿជឿជាក់ថា គម្រោងអភិវឌ្ឍន៍នេះ នឹងទទួលបានជោគជ័យទៅតាមគោលដៅកំណត់ព្រមទាំងជួយជ្រោមជ្រែងគ្រប់កាលៈទេសៈ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តសៀមរាប ហើយក៏ជាវប្បធម៌នៃការចែករំលែក ជួយគ្នាដ៏ល្អ ប្រពៃ និង បន្តទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមិត្តភាព សៀមរាប ស៊ូវ៉ុន ។មានប្រសាសន៍នោះលោក យ៉ុម តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន ក៏បានលើកឡើងអំពីសកម្មភាព និង លទ្ធផល ពីការអភិវឌ្ឍន៍ភូមិមិត្តភាព សៀមរាប ស៊ូវ៉ុន ក្នុងកិច្ចអភិវឌ្ឍន៍ភូមិភ្នំក្រោម ស៊ូវ៉ុន នៅក្នុងជំហានទី១ និង ទី២ លើការ ងារអប់រំ អនាម័យ និង បរិស្ថាន ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារផងដែរ។ ឯកឧត្តមក៏បានបន្តទៀតថា ក្នុងដំណាក់ កាលទី២ នៃគម្រោង នឹងបញ្ចប់នៅចុងឆ្នាំ២០១៥ និង បន្តជំហានទី៣ ដោយនឹងធ្វើពិធីចុះអនុស្សរណៈលើគម្រោង ថ្មីនាថ្ងៃនេះ រវាងខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន ក្នុងការកសាងអណ្តូងទឹក បង្គន់អនាម័យ និង សាលារៀន ។ ម៉្យាង ទៀតការអភិវឌ្ឍន៍ភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ក្នុងការបង្កើននូវប្រាក់ចំណូលដល់ប្រជាពលរដ្ឋ នៅតំបន់ភូមិភ្នំក្រោម សម្រាប់ទៅថ្ងៃអនាគត ក្រោមកិច្ចរួមសហការរវាងអាជ្ញាធរក្រុងស៊ូវ៉ុន និង ខេត្តសៀមរាប ។ការចុះអនុស្សរណៈទៅលើគម្រោងនៃជំហានទី៣នេះ ទៅលើគម្រោងជំនួយអភិវឌ្ឍន៍ភូមិភ្នំក្រោម ស៊ូវ៉ុន ដោយបានព្រមព្រៀងគ្នាលើចំណុច គឺត្រូវជួបពិភាក្សា ចែករំលែកពីផែនការអភិវឌ្ឋន៍ជាក់ស្តែង , ត្រូវបង្កើតឡើង ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា , បញ្ចូលនូវកម្មវិធី ក្នុងគម្រោងជួយខ្លួនឯង ការកែ លម្អបរិស្ថានជីវិត កិច្ចគាំទ្រការអប់រំ ការពារកុមារ និង ការសាងសង់អនុវិទ្យាល័យ និង វិទ្យាល័យនៅភូមិភ្នំក្រោម ស៊ូវ៉ុន និង ត្រូវសហការគ្នាទៅវិញទៅមក ដើមី្បអភិវឌ្ឍន៍ និង អនុវត្តការកសាងសមត្ថភាពថ្មី និង លើកកម្ពស់ការ យល់ដឹងពីគម្រោងអភិវឌ្ឍនានាដល់អ្នកភូមិភ្នំក្រោម ស៊ូវ៉ុន ។ ក្នុងនោះភាគីទាំងពីរក៏បានចុះហត្ថលេខាព្រមព្រៀងគ្នា ទៅលើ ៧ចំណុច ដែលភាគីទាំងពីរបានយោគយល់ និង ឯកភាពគ្នា ក្នុងគោលដៅផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ ក៏ដូចប្រជាជនភូមិភ្នំក្រោម ស៊ូវ៉ុន សម្រាប់ទៅពេលអនាគតផងដែរ ៕



































