ខេត្តព្រះសីហនុ៖ចំណុចចាក់ដីថ្មីនៅជាប់និងផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិ បឹងវែង ឃុំវាលរេញ ស្រុក ព្រែនប់ខេត្តព្រះសីហនុ ដែលអ្នកស្រុកអះអាងថាជាខ្លងផ្លូវទូកចេញចូលនោះ ក្រោយពីរមានការរិះគន់ ពីរសំណាក់ប្រជាពលរដ្ឋថាការចាក់ដីនោះជាការចាក់រំលោកលើផ្លូវខ្លងទូក ។នៅរសៀលថ្ងៃទិ១៦ខែ វិច្ឆិកាឆ្នាំ២០១៥កន្លងទៅថ្មីនេះ លោក យន្ត មីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុបាន ចុះ ទៅធ្វើការពិនិត្យជាក់ស្តែងដោយផ្ទាល់ ពិនិត្យឃើញថាផ្លូវចំណុចនោះពិតជាមានការចាក់ដីបង្ករផល ប៉ះពាល់ខ្លះៗដល់ផ្លូវខ្លងទូកប្រាកដ មែន ។ ជាដំពោះស្រាយ លោកអភិបាល នែ គណៈអភិបាលខេត្ត ក្រោយពីពិនិត្យ រូចក៍ បានធ្វើសំណូមពរ ទៅដល់ លោកទិត វុទ្ធី អភិបាល ស្រុកព្រែនប់ដែលមានដី ជាប់និងផ្លូវ នោះធ្វើយ៉ាង ពង្រីកផ្លូវចំណុចនេះឲ្យបានទទឹងទំហំ១០ម៉ែត្រចាប់ពិផ្លូវជាតិ លេខ៣រហូត ទៅដល់ខ្លងទូក ដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋដែលធ្វើការលើកដាក់ ដឹកជញ្ជូនតាមទូក មានការ ងាយស្រូលធ្វើចរាចរណ៍ចេញចូល។
.លោកទិត វុទ្ធី អភិបាល នែគណៈអភិបាលស្រុកព្រែនប់ពាក់ពន្ធ័បញ្ហារខាងលើនេះ លោកបាន ធ្វើបញ្ជាក់ឲ្យដឹងផងដែរថា ដីចំណុចខាងលើនេះដើមឡើយកាលពីអំឡុងឆ្នាំ២០១២កាលដែល រូបគាត់ ចាប់ផ្តើមធ្វើការចាក់ដីធ្វើរបងដំបូង ក៍បានប្រជាពលរដ្ឋធ្វើការតវ៉ាច្រើនផងដែរ ដោយបងប្អូនប្រជាពល រដ្ឋកាលនោះ សំណូមពរឲ្យរូបគាត់ទុកផ្លូវទំហំ៤ម៉ែត្រពីរផ្លូវជាតិលេខ៣ទៅកាន់ចំណុចខ្លងទូក ហើយ គាត់បានទុកផ្លូវទំហំ៤ម៉ែត្រតាមសំណូមពរតាំងពីរពេលនោះរហូតមក។ប៉ុន្តែរសំរាប់ពេលនេះបើតាមប្រសាសន៍លោក អភិបាលខេត្តព្រះសីហនុ ដែលតំរ៉ូវឲ្យធ្វើកាពង្រីកផ្លូវទំហំ១០ម៉ែត្រ លើទំហំផ្លូវដែល មាន ស្រាប់ លោក និងអនុវត្តន៍តាមដោយស្មាក់ចិត្ត បើទោះជាការពង្រីកផ្លូវនេះមានផលប៉ហពាល់ដល់ របងថ្ម របស់លោក ដែលនៅជាប់និងព្រំផ្លូវ ក៍លោកធ្វើការវាយកំម្ទេចចោលដែរមិនឲ្យមានការ ស្មុក ស្មាញបង្ករផលប៉ះពាល់ដល់ដមណើរពង្រីផ្លូវឡើយ។
.គួរំលិកផងដែរថា ដីចំណុចតំបន់ខាងលើនេះដើមឡើយមានស្ពានចំនូន២ដែលជាខ្លងច្រកទូក ចេញចូលឆ្លងកាត់ផ្លូវ ប៉ុន្តែរក្រោយមកផ្លូវជាតិលេខ៣នេះចាប់ផ្តើមពង្រីកនិងធ្វើការស្ថាបនាថ្មី ស្ពាន ចំនូន២ត្រូវបានកាត់ផ្តាច់ចោលទាំងស្រុង ហើយមិនមានស្ពានតាំងពីរពេលនោះរហូតមក។ហើយផ្លូវ ខ្លងទូកចំណុចស្ពានទី២បច្ចុប្បន្នមិនមានផ្លូវខ្លងទូកចេញចូលនោះទេ គឺត្រូវគេចាក់លុបវាទីយកអស់ ហើយ គឺនៅសល់ផ្លូវខ្លងចេញចូលទូក តែចំណុច ស្ពានទី១ដែលអាជ្ញាធរខេត្តព្រះសីហនុតំរ៉ូវឲ្យធ្វើការ ពង្រីកទំហំ១០ម៉ែត្រនេះតែប៉ុណ្ណុះ៕