​លោកស្រី​យី​ង​ឡាក់​ជា​នាយករដ្ឋមន្ដ្រី​ស្និទ្ធ​ថាក់ស៊ីន​ទី​3 ត្រូវ​តុលាការ​ដកតំណែង​

0

ថៃ ៖ ​លោកស្រី​យី​ង​ឡាក់ ជា​នាយករដ្ឋមន្ត្រី​ស្និទ្ធ​ថាក់ស៊ីន​ទី​៣ ត្រូវ​តុលាការ​ដកតំណែង​ការដកហូត​តំណែង​របស់លោក​ស្រី​យី​ង​ឡាក់ នេះ​ជាការ​សម្រេច​ដកហូត​តំណែង​នាយករដ្ឋមន្ដ្រី​ថៃ​ស្និទ្ធ​លោក​ថាក់ស៊ីន​ទី​៣ ហើយ​បន្ទាប់ពី​ការដកហូត​តំណែង​នាយករដ្ឋមន្ដ្រី​២​រូប​មុន កាលពី​ឆ្នាំ​២០០៨ ដោយ​តុលាការ​ធម្មនុញ្ញ​នោះ ។​ ​

តុលាការ​នេះ​ត្រូវបាន​គេ​ចោទប្រកាន់ថា​កាន់ជើង​ពួក​បាតុករ​ប្រឆាំង ហើយ​គេ​គិតទុក​ជាមុន​ស្រេច​ថា លោកស្រី​យី​ង​ឡាក់ នឹង​មិនអាច​គេចផុត​ឡើយ ។ លោក DAVID STRECPUSS អ្នកវិភាគ​ឯករាជ្យ​ម្នាក់​និយាយថា ដោយ​គិត​ទៅលើ​និន្នាការ​របស់​បណ្ដា​ចៅក្រម​នៃ​តុលាការ​ធម្មនុញ្ញ​ពិតណាស់​រឿង​ចោទប្រកាន់​ប្រឆាំង​លោកស្រី​យី​ង​ឡាក់ ប្រាកដជា​លោកស្រី​មិនអាច​រួចខ្លួន​ឡើយ​។​លោកស្រី​នឹងត្រូវ​គេ​កាត់​ឱ្យ​មានទោស ហើយ​ត្រូវ​បង្ខំ​ឱ្យ​ដកខ្លួន​ថយ ។ បើ​ដូច្នេះ លោកស្រី​អាច​ជំនួស​ដោយ​ឧបនាយករដ្ឋមន្ដ្រី​មួយរូប ។

ប៉ុន្ដែ​តុលាការ​សម្រេច​ដកតំណែង​រដ្ឋមន្ដ្រី​ច្រើន​រូប ដែល​បើក​នូវ​ទំព័រ​មិន​ច្បាស់លាស់​ថ្មី​មួយ ដោយសារ​គ្មាន​សភា​ដែល​ត្រូវ​រំលាយចោល​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ដើម្បី​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី ។​ ​ការបោះឆ្នោត​សភា​ថ្ងៃទី​២ កុម្ភៈ ត្រូវ​ប្រកាសថា មោ​ឃៈ​ដោយ​តុលាការ មកពី​មានការ​រាំងខ្ទប់​ដោយ​ពួក​បាតុករ​ប្រឆាំង ។ ទោះបី​រដ្ឋាភិបាល​ប្រកាស​ពី​ការបោះឆ្នោត​ថ្មី​គ្រោង​ធ្វើ​នា​ថ្ងៃទី​២០ កក្កដា ខាងមុខនេះ ក៏​ព្រះរាជ​ក្រិ​ត្យ នៅ​ពុំទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ ។​ ​

ពួក​បាតុករ​ប្រឆាំង​សន្យា​រាំងខ្ទប់​រាល់​ការបោះ​ឆ្នោះ​ថ្មី ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ជា​គណបក្សប្រឆាំង​សំខាន់​ដែល​ធ្វើពហិកា​ដល់​ការបោះឆ្នោត​ថ្ងៃទី​២ កុម្ភៈ បាន​បដិសេធ​មិន​គាំទ្រ​ការបោះឆ្នោត​ជាថ្មី​ដែរ ។​ ​លោក EKKANAT PROMPAN អ្នកនាំពាក្យ​រដ្ឋាភិបាល​និយាយថា ប្រសិនបើ​រដ្ឋាភិបាល​ពុំ​ទទួលយក​ការសម្រេចចិត្ត​នេះ គឺ​ស្ថិតនៅលើ​ប្រជាជន​ដែល​ត្រូវ​ចេញមុខ ហើយ​ធ្វើការ​កៀបសង្កត់ ។

ទោះបី​មានការ​សម្រេចចិត្ត​ថ្ងៃទី​៧ ឧសភា របស់​តុលាការ​ធម្មនុញ្ញ​ក៏ដោយ ក៏​ការ​ប្រជែង​គ្នា​រវាង​ពួក​អ្នកគាំទ្រ​លោក​ថាក់ស៊ីន គឺ​ពួក​អាវ​ក្រហម និង​ពួក​ប្រឆាំង​ពិសេស​ពួក​អាវ​លឿង នឹង​បន្ត​រហូត​ទាល់តែ​មានការ​ទទួលយក​ការសម្របសម្រួល​គ្នា​មួយ ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​អ្នកវិភាគ​ម្នាក់​លោក THILINAN PONGSUDHIRAK ៕5.1 5