ខេត្តកំពង់ឆ្នាំង៖ ស្ត្រី៣នាក់បានពុលថ្នាំក្អួតហើយសន្លប់ ត្រូវបានក្រុមគ្រួសារដឹកជញ្ញូន
មកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត និងកុមារ៤នាក់ទៀតពុលតិចតួចសង្គ្រោះនៅក្នុងភូមិកបន្ទាប់ពីបុរសម្នាក់បានបាញ់ថ្នាំពុលសម្លាប់សត្វល្អិតលើដំណាំពោត និងសណ្តែកក្បែរៗផ្ទះនៅក្នុងភូមិ សាយភាយថ្នាំពុលតាមខ្យល់ទៅលើផ្ទះជនរងគ្រោះ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្រុមគ្រួសារជនរងគ្រោះបាននិយាយអោយដឹង នៅក្នុងមន្ទីរពេទ្យខេត្តថា៖ ស្ត្រីរងគ្រោះទាំង៣នាក់ដែលបានដឹកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តមាន៖ ១.ឈ្មោះ សាន់ ណូប៉ះ អាយុ២៧ឆ្នាំ ២.ឈ្មោះ លី សារ៉ស់ អាយុ៥៥ឆ្នាំ ៣.ឈ្មោះ សាន់ សារីប៉ះ អាយុ
៣៥ឆ្នាំ ពួកគាត់នៅរស់ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ដោយឡេកកុ
មារចំនួន៤នាក់ទៀត មានអាការៈពុលងីងើតិចតួចនៅព្យាបាលក្នុងលំនៅដ្ឋាន។
លោកនាយនគរបាលប៉ុស្តិរដ្ឋបាលផ្សារឆ្នាំងបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុនៅម៉ោង៥និង៤៥នាទីល្ងាច បុរសម្នាក់ឈ្មោះ សុខ សុជាតិ អាយុ៥២ឆ្នាំ និងជាគ្រូបង្រៀនម្នាក់ បានដើរបាញ់ថ្នាំពុលសម្លាប់សត្វល្អិត លើដំណាំពោតនិងសណ្តែកជុំវិញ
ផ្ទះរបស់ខ្លួននៅក្នុងភូមិ ធ្វើអោយខ្យល់បក់សាយភាយថ្នាំពុល ទៅលើផ្ទះប្រជាពលរដ្ឋដែលរស់ក្បែរៗគ្នា។ ជាងមួយម៉ោងក្រោយមកក៏បានធ្វើអោយស្ត្រី៣នាក់ដែលមានសុខភាពខ្សោយពុលក្អួតសន្លប់ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរ
ពេទ្យខេត្តកំពង់ឆ្នាំង។ រហូតដល់ម៉ោង៩យប់នៅពេលអ្នកយកព័ត៌មានយើងទៅថត និងយកព័ត៌មាននៅក្នុងអាគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្ត គឺឃើញស្ត្រី២នាក់កំពុងសន្លប់នៅឡើយគ្រូពេទ្យកំពុងសង្គ្រោះ ចំណែកស្ត្រីម្នាក់ទៀតបានដឹងខ្លួនវិញហើយ ។
លោកនាយនគរបាលប៉ុស្តិរដ្ឋបាលផ្សារឆ្នាំងបានអោយដឹងទៀតថា៖ ករណីនេះលោ
កនិងលោកមេភូមិកណញតាល បានណែនាំអោយ លោកគ្រូ សុខ សុជាតិ ទៅជួយមើលជនរងគ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត ហើយបើមានលទ្ធភាពគួរតែជួយចេញប្រាក់ថ្លៃសេវ៉ាពេទ្យអោយជនរងគ្រោះ ដើម្បីសម្របសម្រួលកុំអោយមានការប្តឹងផ្តល់គ្នា ព្រោះជារឿងអចេតនា។ ប៉ុន្តែមិនដឹងថាលោកគ្រូជាអ្នកបង្កបញ្ហាដល់អ្នកភូមិបានធ្វើតាមការណែនាំរបស់សមត្ថកិច្ច ឬក៏យ៉ាងណានោះទេ៕