ក្រុមចោ​ដ៍​សាហាវ​បីនាក់​មិន​ធ្លាប់​មាននៅ​ខេត្តពោធិ៍សាត់​បាន​កាប់​ជន់​រងគ្រោះ​ប្លន់​យក​ម៉ូតូ​កណ្ដាល​ក្រុង​បានសម្រេច​២០០​មែត្រ​ជាប់​ខ្នោះ​ទាំងបី

0

​ខេត្តពោធិ៍សាត់​៖ ពួកចោ​មួយក្រុម​ដែល​ប្រើ​អាវុធ​មុត​ស្រូ​ច​កាប់​ជនរ​ង្រោះ​កណ្ដាល​ក្រុង​ពោធិ៍សាត់​បណ្ដាល​ឲ្យ​របួស់​រូ​ច​ហើយ​ប្លន់​យក​ម៉ូតូ​ជិះ​យកទៅ​បាត់ យ៉ាង​សាហាវ​ដែល​មិន​ធ្លាប់មាន​កន្លងមក​ក្នុង​ខេត្តពោធិសាត់ តែ​មិនបាន​មួយ​ដង្ហើម​ចង្រឹត​ផង​ក៍ ត្រូវបាន​នគរបាល​image1និង​ប្រជា​ការពារ ស្ទាក់​ចាប់បាន​ទាំង​ចោ​បីនាក់​ទាំង​វត្ថុតាង ។ ខណៈដែល​ពួកគេ​ភ័យ​ស្លន់ស្លោ​គេចខ្លួន​ដល់​ចំនុច​ផ្លូវ​ទ័ល ហើយ​វៃ​ខ្នោះ​យកមក​កាន់​អធិការដ្ឋាន​នគ​បាល​ក្រុង​ដើម្បី​បង្ករ​សំណុំរឿង​ឲ្យ​តុលាកា​ញ្ញាត់​គុក​ពួកគេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នា​២០១៥ ត្រង់ចំនុច​ព្រំប្រទល់​ក្នុង​ទឹកដី​ភួ​មិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែល​ជាប់​គ្នា​ជាមួយ​ឃុំ​វាល ចំនុស​ឲ្យ​ស្រុក​កណ្ដៀង​។​

​បើតាម​លោក​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​លោក ឈន រិ​ទ្ធិ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ សុខ ប៊ុន អាយុ​១៩​ឆ្នាំ​ភេទ​ប្រុស រួម​ដំណើរ​និង​មិត្ត​ភ័​ក្រ​គេ​ម្នាក់ទៀត​ឈ្មោះ ទិ​ព សា​ម៉ៃ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ពួកគេ​រស់នៅ​ភួ​មិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។ ដោយបាន​ជិះ​ម៉ូតូ​ប្រភេទ​សេ​១២៥​ព័​ណ៍​ខៅ​ពាក់​ស្លាក់​លេខ​ពោធិ៍សាត់ 1B 37 90 ពួកគេ​ជិះ​ដើរលេង​លើផ្លូវ​សាធារណៈ ពេលដែល​កំពុង​ជិះ​មកដល់​មុខ​មន្ទី​សុខាភិបាល​ខេត្តពោធិ៍សាត់​កណ្ដាល​ទីប្រជុំជន​ផង ។ ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ​នោះ មាន​ក្រុមចោ​មួយក្រុម មាន​គ្នា​បីនាក់ បាន​កាប់​ទៅលើ​ជន់​រងគ្រោះ បណ្ដាល​ឲ្យ​គ្រោះ​យ៉ា​ង​សាហាវ​ដែល​ពុំ​ធ្លាប់មាន​សោះ​ក្នុង​កណ្ដាល​ក្រុង​នៃ​ទឹកដី​ខេត្តពោធិ៍សាត់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ឈ្មោះ ប៊ុន សុខ រូ​ច​ហើយ​ពួក​ក្រុមចោ​នោះ ក៍បាន​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ទៅ​បាត់​។​លោក​អធិការដ្ឋាន​ក្រុង​ពោធិ៍សាត់​បន្តថា ភ្លាមនោះ​រូបលោក​បាន​ឲ្យ​ប៉ុ​ស្ដ៍​រដ្ឋបាល​ពង្រឹងកំលាំង​តាម​គោលដៅ​ជាមួយ​ប្រជា​ការពារ បិតផ្លូវ​គ្រប់​ច្រក​ក្នុង​សង្កាត់​ដែល​គ្រប់​គ្រង់ ភ្លាមនោះ​ក្រុមចោ​ទាំងនេះ​ក៍​បើក​ម៉ូតូ​គេចខ្លួន​ដល់​ផ្លូវ​ទាល់​ទំនងជា​ស្លន់ស្លោ​ផង ត្រង់​ព្រំប្រទល់​ភួ​មិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ និង​ទឹកដី​ឃុំ​វាល ស្រុក​ណ្ដៀ​ង ពី​កន្លែង​ប្លន់​បាន​ប្រហែល​ជាជាង​២០០​ម៉ែត្រក៍ កំលាំង​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ផ្ទះ​ព្រៃ​របស់លោក​និង​ប្រជា​ការពារ​ក្រ​បូ​ច​ជាប់​ទាំ​បីនាក់​ជាមួយ​វត្ថ​តាង ម៉ូតូ​ដែល​ប្លន់​ពី​ជនរងគ្រោះ​នោះ ចាប់​វៃ​ខ្នោះ​មកកាន់​អធិកា​ក្រុង​ពោធិ៍សាត់ ។ ដោយនៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នគរបាល​ជំនាញ​បាន​បង្ករ​សំណុំរឿង​ដែលមាន​ស្ថាន​ទម្ងន់​ធ្ងន់ធ្ងរ​ឲ្យ​តុលាកា​ដាក់គុក​ពួកគេ​ទាំងបី​តែម្ដង់ បន្ទាប់ពី​ក្រុមចោ​ទាំងបី​អ្នកនេះ​គេ​សារភាព​រូ​ច ជនសង្ស័យ​ទាំ​បី​នេះ​ទី​១​ឈ្មោះ យោក សុខ​ហេង អាយុ​១៩​ឆ្នាំ នៅ​ភួ​មិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ ទី​២ ម៉ម សៅ​រី ហៅ​ពិត អាយុ​២៧​ឆ្នាំ ទី​៣​ឈ្មោះ យេ​ប សា​សេត អាយុ​២៧​ឆ្នាំ រស់នៅ​កន្លែង​កើត​ខាងលើ ឯ​វត្ថុតាង​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យើង​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​៕image2 image3 unnamed