ចាប់បាន​ជនសង្ស័យ​ញី​ឈ្មោល​ពី​នាក់​និង​វត្ថុតាង​ក្នុងករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​រួមទាំង​មានប្រើ​អាវុធ​ខុសច្បាប់​

0

​ខេត្តពោធិ៍សាត់​៖ កំពូល​ជើង​ខ្លាំង​នៃ​ជនសង្ស័យ​ករណី​ចាត់​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ញី​ឈ្មោល​មួយគូ ដែល​បាន​សំងំ​ក្នុង​បន្ទប់​ជួល​នៃ​ផ្ទះសំណាក់​កោះ​ពេជ្រ​មួយកន្លែង ត្រូវបាន​លោក​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តពោធិ៍សាត់ ឡុង ជាប ដឹកនាំimage3​កម្លាំង​មន្ត្រីនគរបាល​ក្រុង​ពោធិ៍សាត់ ចាប់បាន​ទាំងពី​នាក់​ជាមួយនិង វត្ថុតាង​ម្សៅ​ក្រាម​ព័​ណ៍ស បេ​តំ​ហ្វី​តា​មីន​ម៉ាទឹកកក ក្នុង​ថង់​ប្លា​ស្ទីក យកមក​កាន់​អធិកា​នគរបាល​ក្រុង​ពោធិ៍សាត់​។​​ហេតុការណ៍​ប្រមាញ់​បាន​ជនសង្ស័យ​ញី​ឈ្មោល​មួយគូ​នេះ​នៅផ្ទះ​សំណាក់​កោះ​ពេជ្រ ស្ថិតក្នុង​ភួ​មិ​ស្ពានថ្ម សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​។​​លោក ហៃ ជា​អធិការ​ង​នគរបាល​ក្រុង​ពោធិ៍សាត់​ទទួលបន្ទុក​កិច្ចកា​បង្ក្រាប​បទល្មើស​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​យើង​ឲ្យ​ដឹងថា ដោយសា​តែមាន​បញ្ជារ​របស់លោក​អភិបាលខេត្ត ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​មេ​បញ្ជារ​ការឯកភាព ក្ដាប់​រួម​ទូទាំង​ខេត្ត​និង​លោកស្នងការ​នគរបាល​ខេត្ត សា រុន ចាន់​ធី ក្នុងការ​ការពារ​ភួ​មិ​ឃុំ​មាន​សុ​វត្ថ​ភាព ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​។ ទើប​កំលាំង​នគរបាល​របស់លោក តំឡើង​មុខសញ្ញា​ជន​ទាំងនេះ រយះពេល​ច្រើន​ថ្ងៃ​ហើយ ស្រាប់តែ​នៅវេលា​ម៉ោ​ង ១២​និង​និង​១០​នាទី​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ មុខសញ្ញា​ជនសង្ស័យ​ក​រ​ណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន បានបង្ហាញ​ខ្លួន​ជាមួយនិង​នារី​ម្នាក់​ជាស​ង្សា​របស់គេ​ទៅ​ជួល​បន្ទប់ដេក​នៅផ្ទះ​សំណាក់​កោះ​ពេជ្រ ក្នុង​ភួ​មិ​សង្កាត់​ខាងលើ ដើម្បី​ជាទី​តាំង​មធ្យោបាយ ជក់​និង​ចែកចាយ​ថ្នាំញៀន ទើប​លោក​រាយ​កា​ទៅ​ថ្នាក់លើ​និង​លោក​ព្រះរាជអាជ្ញារង ឡុង ជាប ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ​ទីនោះ ក៍បាន​រកឃើញ​វត្ថុតាង ក្នុង​បន្ទប់​គេ​ជួល​ដេក​នោះ​មាន ម្សៅ​ក្រាម​ព័​ណ៍ស បេ​តំ​ហ្វី​តា​មីន ជា​ប្រភេទ​ថ្នាំញៀន​ម៉ាទឹក​ក្នុង​ថង់​ប្លា​ស្ទីក ក៍​ធ្វើកា​ឃាត់ខ្លួន​អ្នក​ទាំង​ពីនេះ​យកទៅ​កាន់​អ​ធិ​រដ្ឋា​ន បង្ករ​សំណុំរឿង​ទៅ​តុលាកា​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ តែម្ដង បន្ទាប់ពី​សាកសួ​បន្ថែម​និង​ពិនិត្យឃើញ​វិជ្ជមាន​នូវ​សារធាតុ​ញៀន ជនសង្ស័យ​ញី​ឈ្មោល​ទាំងពីរ​នេះ ។ ដោយ ទី​១​ឈ្មោះ កើ សុះ អាយុ​២០​ឆ្នាំ ជា​ខ្មែរឥស្លាម​រស់នៅ​ភួ​មិ​ឥស្លាម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ទី​២​ឈ្មោះ ធី ហេង អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភួ​មិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​។​ ​លោក ហៃ​បានបញ្ជាក់​បន្ថែ​មនា​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា នេះ​ទៀតថា ជនសង្ស័យ​ឈ្មោះ​កើ សុះ អាយុ​២០​ឆ្នាំ ខ្មែរឥស្លាម​នេះ​ជា​មុខសញ្ញា​ដ៍​សកម្ម​ក្នុង​សកម្មភាព​ជក់​និង​ចែកចាយ​ថ្នាំញៀន រួមទាំង​មានប្រើ​ប្រាស់​អាវុធខ្លី​ខុសច្បាប់​កន្លង​មកទៀត ដោយ​អាវុធ​គេ​ប្រើប្រាស់​នោះបាន​កំពុង​ធ្លាក់​ទៅ​ដៃ​បក្ស​ពួកគេ ដែល​នគរបាល​យើង​កំពង់​ដំណើរ​ការតាមប្រមាញ់​លើ​ករណីនេះ​បន្ថែម​៕image1 image2 image7