រថយន្ត​ដឹក​កម្ទេច​ក្រណាត់​គេច​ជង្ហុក​ក្រឡាប់​ភីង​

0

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​កម្ទេច​ក្រណាត់​គេច​ជង្ហុក​ស្រាប់តែ​ក្រឡាប់​ចាក់ចោល​អស់ តែ​សំណាងល្អ​អ្នកបើករថយន្ត​និង​ព្រូរ​មិនមាន​រងរបួស​អ្វី​គ្រាន់តែ​រង​ការភិតភ័យ​ប៉ុណ្ណោះ​។ ហេតុ​ការ​ខាងលើ​កើតឡើង​កាលពី​ម៉ោង​10​និង​20​នាទី​ព្រឹក​ថ្ងៃទី​07 ខែឧសភា ឆ្នាំ​2014 ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​ភូមិ​ដំណាក់​ធំ​3 សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​បើតាម​សំដី​សមត្ថកិច្ច​ដែល​បាន​ចុះ​ដល់​គោលដៅ​ខាងលើ​បាន​ប្រាប់ថា អ្នកបើករថយន្ត​មានឈ្មោះ ត្រេ​ន តុល ភេទ​ប្រុស អាយុ​20​ឆ្នាំ​ស្នាក់​នៅផ្ទះ​ថៅកែ​នៅ​ព្រែក​ព្នៅ ចំណែក​ព្រូរ​រថយន្ត​ឈ្មោះ ហ៊ី សាំ ភេទ​ប្រុស អាយុ​29​ឆ្នាំ ទាំង​2​នាក់​មាន​ស្រុកកំណើត ភូមិ​ឃុំ​ងួ​ង ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម (​មិនមាន​រងរបួស​ទេ​គ្រាន់​រង​ការភិតភ័យ​)​។​

បើតាម​ការរៀបរាប់រ​បស់​អ្នកបើករថយន្ត​បាន​ប្រាប់ថា មុន​កើតហេតុ​រូបគេ​ទាំង​2​នាក់​បាន​ទៅ​ដឹក​កម្ទេច​ក្រណាត់​ចេញពី​ឃ្លាំង​នៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​គោលបំណង​យកទៅ​ឲ្យ​ម៉ូយ​នៅ​ក្រុង​តាខ្មៅ​ដោយ​បើក​តាមផ្លូវ​វ៉េងស្រេង​ក្នុងទិសដៅ​ពី​កើ​តទៅ​។

ទៅដល់​ចំណុច​ខាងលើ​ជា​ផ្លូវ​ឈួ​ស​ឆាយ​ថ្មី​បានគេច​ជង្ហុក​ក៍​ជ្រុល​ផុង​កង់​ម្ខាង​ក្រឡាប់​តែម្តង ប៉ុន្តែ​សំណាងល្អ​មិនមាន​រងរបួស​។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ប៉ុន្តែ​ដោយ​រថយន្ត​ខាងលើ​ពេល​ក្រឡាប់​មិនមាន​ប៉ះពាល់​អ្នកដ៍ទៃ ដូចនេះ​គ្រាន់តែ​ឲ្យ​ខាង​ម្ចាស់​រថយន្ត​រក​រថយន្ត​មក​ស្ទូច​ខ្លួនឯង​ទៅ​៕7