កំពង់ធំ ឃាតករចិត្តអប្រិយលើកដៃសម្លាប់ប្រពន្ឋកូន បណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ម ខណះពេលដែលទឹកប្តូរនិស័យនាំមុខលែង ស្គាល់ប្រពន្ឋកូន ចាត់ទុកប្រពន្ឋកូនជាសត្រូវ សម្លាប់កប់ដីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ៕
ហេតុការដែលបង្ករអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលា ម៉ោង7យប់ថ្ងៃទី16ខែវិច្ឆិកា ឆ្នាំ2015 ស្ថិតនៅចំនុចជ្រោកលើ ភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជនសង្ស័យឈ្មោះគន់ គី ភេទប្រុស អាយុ 52ឆ្នាំស្រុកកំណើត រស់នៅភូមិក្ងោក ឃុំពាមបូក ស្រុកពាមបូក ខេត្តស្ទឹងត្រែង បច្ចុប្បន្នមករស់នៅភូមិឃុំខាងលើ ។
តាមប្រភព័ត៌មានពីសមត្ថកិច្ននៅកន្លែងកើតហេតុ បានអោយដឹងថា ករណីឈានដល់ការសម្លាប់ ប្រពន្ឋនិងវាយបំបាក់ករកូនតូចនេះគឺបណ្តាលមកពីជនសង្ស័យផឹកស្រាស្រវឹង ហើយមានរឿងពាក់ព័ន្ឋនឹងភ្លើងប្រចាន់ ទើបជនសង្ស័យឈ្មោះគន់ គី ដាច់ចិត្តសម្លាប់ប្រពន្ឋនឹងកូនតែម្តង។
លោក អ៊ិត សុធា ព្រះរាជអាជ្ញារ អមសាលា ដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីជនសង្ស័យជាប្តីបានធ្វើសកម្មភាពសម្លាប់ប្រពន្ឋនឹងកូន ត្រូវបានប្រជាពលរដ្ឋរាយការមកថា មានករណីឃាតកម្ម ហើយកប់ចោលកណ្តាលវាលស្រែទើបលោកបានបញ្ជាកំលាំងអោយចុះទីពិនិត្យទីតាំងកើតហេតុដែលមានការចូចូលរួម ពីអធិការង និងសមត្ថកិច្ចជំនាញ ហើយបញ្ជាអោយគាស់សាកសពមកពិនិត្យទើបដឹងថាកូនស្រី ឈ្មោះ ភាន នី អាយុទើបបាន១ឆ្នាំ ត្រូវបានឪពុកកំណាចវាយបំបាក់ក ចំណែក ប្រពន្ឋឈ្មោះគាន ម៉ិច ត្រូវវាយនឹង របស់រ៉ឹងសន្លាប់ ក្រោយមកជនដៃដល់បាន យកសាកសពទាំង២នាក់ម៉ែកូនទៅកប់ដីចោល ៕លោកអ៊ិត សុធាព្រះរាជអាជ្ញារបាន បន្តថា ក្រោយមកលោកបានបញ្ជាកំលាំងអោយចាប់ខ្លួនឃាតករបានភ្លាមៗខណះពេលដែលកំពុងតែព្យសយាមលាក់ខ្លួន និងត្រូវបានបញ្ជូនមកអធិការ ស្រុកសណ្តាន់ ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការ នៅថ្ងៃទី១៩ស្អែកនេះដើម្បីដាក់ទោសតាមផ្លូវច្បាប់ សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែល ស្ថាប័នតុលាការខេត្តកំពងធំ គាស់សាកសព យកមកពិនិត្យដើម្បីរកយុត្តធម៌ជូនជនរងគ្រោះ៕
ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេតអរ ចំពោះកងកម្លាំងសមត្ថកិច្ច និងលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដែលអាចចាប់ឃាតករបាន ភ្លាមៗនិងសុំអោយដាក់ទោសអោយធ្ងន់កុំមានជនឯទៀតយកគំរូតាម។
ដោយ ប៊ុន រដ្ឋា



































