គណៈប្រតិភូ​ADB​គម្រោង​ពាណិជ្ជ​កម្មវិស័យ​ស្រូវ​ធន​នឹង​អាកាសធាតុ​ទស្សនៈ​សិក្សា​ដក​ពិសោធន៍​ក្រុមហ៊ុន​LBN​លឹម ប៊ុន​ណ្ណា

0

​ខេត្តកំពង់ធំៈ ដើម្បី​ជម្រុញ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​ស្រូវ ធានាបាន​នូវ​ទីផ្សារ​អន្តរជាតិ ដែល​តំ​ម្រូ​វ​ការ​គុណភាព​ស្រូវ​អង្ករ ក្នុង​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​គាំទ្រ ដល់​ក្រុមហ៊ុន សហគមន៍ ប្រជាកសិករ ឲ្យ​ផលិត​ដំណាំ​ស្រូវ ដោយមាន​រដ្ឋ​និង​ឯកជន ស្ថាប័ន​ជំនាញ​ពាក់ ព័​ន្ឋ​ក្នុង​វិស័យ​កសិកម្ម ផលិត​ស្រូវ​គាំទ្រ​និង​ជួយ​ទាំង​បច្ចេកទេស សេចក្តីណែនាំ ដើម្បី​ឲ្យ​ប្រជាកសិករ​ទទួលបាន​ផល ស្រូវ​ច្រើន​និង​តាម​ស្តង់ដា​សម្រាប់​នាំចេញ​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​មួយឆ្នាំ​១​លាន​តោន​។​
​ជាក់ស្តែង​ក្រុមហ៊ុន​LBN លឹម ប៊ុន​វណ្ណា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុងតែ លាតត្រដាង​នូវ​សមត្ថភាព ក្នុង​ការផលិត​ពូជស្រូវ ដែល​ត្រូវបាន​ចំណាយ​ថា​វិកា​២០​លាន​ដុល្លា និង​ជាទី​តាំង​ផលិត​ស្រូវ ចាប់តាំងពី​ដាំ​រហូតដល់​ប្រមូលស្រូវ ដើម្បី​ជួយ​ដល់​ប្រជាកសិករ​ដែល​កំពុងតែ​ខ្វះខាត​ពូជស្រូវ និង​បច្ចេកទេស ក្រុមហ៊ុន L B N ចែកជូន​ពូជស្រូវ​មានគុណ​ភាព ដើម្បី​ធ្វើ​ការដាំដុះ ដោយ​ថ្ងៃទី​១៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០១៦ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​ដឹកនាំ​ប្រតិភូ ADB គម្រោង​ពាណិជ្ជ​កម្មវិស័យ​ស្រូវ ធន​នឹង​អាកាសធាតុ រួមទាំង​មន្ទីរ​ស្ថាប័ន ពាក់​ព័​ន្ឋ​ចុះ​ត្រូតពិនិត្យ​សិក្សា និង​ដក​ពិសោធន៍ ការផលិត​ពូជស្រូវ​របស់ ក្រុមហ៊ុន LBN ស្ថិតនៅ​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​ ​
​លោក ឧកញ៉ា លឹម ប៊ុន​ណ្ណា ប្រធាន​ក្រុមហ៊ុន LBN ផលិត​ពូជស្រូវ​សម្រាប់​ការដាំដុះ​បាន​មានប្រសាសន៍ថា ផ្ទៃដី​ដែល ក្រុមហ៊ុន​ត្រៀម​ក្នុង​ការផលិត​ពូជស្រូវ មាន​ចំនួន ១៥៥៦​ហិច​តា ហើយ​ក្នុង​ជំ​ហ៊ាន​ដំបូង​បានធ្វើ​ការដាំដុះ​ចំនួន ៣១៥ ហិច​តា ចំណែក​ផ្ទៃដី​ដែល​នៅសល់ ១២០០​ហិច​តា​ទៀត និង​ចាប់ផ្តើម​ដាំ​នៅ​ខែ​១២​ខាងមុខនេះ តែ​សម្រាប់​ស្រូវ​ដែល​បាន​ដាំ​មកហើយ​នោះ គឺ​កំពុងតែ​ប្រមូល​ផល ដើម្បី​យកទៅ​ស​ម្ងួ​ត​ស្រូវពូជ​នេះ ទុក​សម្រាប់​ចែកជូន​ដល់​ប្រជាកសិករ និង​ផ្តល់​បច្ចេកទេស និង​ការពិភាក្សា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ឲ្យ​ទទួលផល​បានល្អ ក្រុម​ហ៊ាន​និង​ទទួល​ប្រមូល​ទិញ​មកវិញ​។ លោក ឆុង ងី ប្រធាន​បច្ចេកទេស​ក្រុមហ៊ុន LBN បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​LBN បានផ្តល់​ទៅលើ​ការផលិត​ពូជ បច្ចេកទេស ផ្ត​ត់​ផ្គង់​ទៅដល់​សហគមន៍​ដាំ​ដុះ ហើយ​ប្រមូល​ផល​ដែល​ទិញ​មកវិញ​ដែលមាន​គុណភាព​ចូល​ឃ្លាំង​ស្ត​ក់​ទៅតាម​តំលៃ​ទីផ្សា ចំណែក​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ គឺមាន​ឆ​ន្ទះ​ខ្ពស់ មាន​សមត្ថភាព​ខ្ពស់ ។​
​លោក យិ​ង យ៉​ត យិ​ង​យាន​យ៉ុង អ្នកជំនាញ​វិស្វករ​ក្រោយពេល​ប្រមូលស្រូវ ជនជាតិ​ថៃ បាន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​សមត្ថភាព របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដែល​អាច​ផលិត​ចាប់តាំងពី ចំនុច​ចាប់ផ្តើម រហូតដល់​ប្រមូល​ផល ហើយ និង​ផលិត​ពូជ​ចែកចាយ​ប្រជាកសិករ ជាពិសេស​តាម​ការពិនិត្យ​ពូជស្រូវ​ដែល​ផលិត​បាន គឺមាន​លក្ខណៈ​មានគុណ​ភាពល្អ សម្រាប់​ប្រទេស​ថៃ​ក៏​មិនទាន់មាន​ក្រុមហ៊ុន​ណា ដែល​អាចមាន​លទ្ធភាព ក្នុង​ការផលិត​ពូជស្រូវ​ជា​លក្ខណៈ រាប់ពាន់​តោន​ចែកចាយ​ដល់​សហ​មន៍​នេះ​ទេ គឺ​ផលិត​ជា​ក្រុម សម្រាប់ធ្វើ​ពូជ​តែប៉ុណ្ណោះ​។​
​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ និង​ជា​នាយក​កម្មវិធី​គម្រោង​វិស័យ​ពាណិជ្ជកម្ម​ស្រូវ បាន​មានប្រសាសន៍ ថា​នេះ​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទំហំ​ធំជាងគេ និង​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ឆាប់ រហ័ស​ក្នុងការ​រីកចំរើន សម្រាប់​ការដាំដុះ​ក្នុង គម្រោង​វិស័យ​ពាណិជ្ជកម្ម​ស្រូវ​ធន​នឹង​អាកាសធាតុ មាន​ផែនការ​វិនិយោគ​វិស័យ​ស្រូវ បច្ចុបន្ន​ក្រុមហ៊ុន​បាន​ផលិត​ពូជ ស្រូវ​រយះពេល​៦​ខែ​អស់​ទុន ៨​លាន​ដុល្លា​មកហើយ ក្នុងការ​ផលិត​ពូជ​លើ​ផ្ទៃដី​ជាង​៣០០​ហិច​តា រួមទាំង​កា​សាងសង់ ឡ​ត៍​សង្ងួត​ស្រូវ រោង​ម៉ាស៊ីន​ស្ត​ប់​ស្រូវ និង​កសាង ប្រ​ព័​ន្ឋ​ធារាសាស្ត្រ និង​ឆ្នាំក្រោយ​គ្រោង​និង​ផលិត​ពូជស្រូវ​លើ​ផ្ទៃដី ១២០០​ហិច​តា​បន្ថែមទៀត ដែល​បាន​ផល​ពូជ​សម្រាប់​ផ្តល់ជូន​ដល់​កសិករ នៅក្នុង​ស្រុក​ស្ទោង និង​ស្រុក​ដ៏ទៃទៀត​នៅក្នុង​ខេត្តកំពង់ធំ ហើយ​ផ្តល់​ជី​និង​បច្ចេកទេស​ដល់​ប្រជាកសិករ ហើយ​ប្រមូល​លទ្ធផល​ស្រូវ​ដែល​កសិករ​ផលិត​បាន និង​ប្រមូល​ទិញ​ចូល​ក​វិញ​។ q8 q7 q5 q4 q3 q2 q1 11
ដោយ ប៊ុន រដ្ឋា