រាជធានីភ្នំពេញ៖ សិស្សសាលាវិទ្យាល័យឬស្សីកែវម្នាក់បើម៉ូតូលឿនដូចព្យុះបណ្ដាលអោយជ្រុលចង្កូតទៅបុកបុកកម្មករលីបាវស្រូវម្នាក់កំពុងជិះកង់បណ្ដាលអោយរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង12 និង40 នាទីថ្ងៃទី07 ខែឧសភា ឆ្នាំ2014 នៅចំណុចផ្លូវជាតិលេខ5 ក្រុមទិ1 ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលត្រូវម៉ូតូរបស់សិស្សសាលាឬស្សីកែវបុកអោយត្រូវរបួសនោះឈ្មោះ ណាំ ប៉ុន ភេទប្រុស អាយុ46 ឆ្នាំមុខរបរកម្មករលីបាវ ស្នាក់នៅផ្ទះជួលគីឡូម៉ែត្រលេខ6 មានស្រុកកំណើតនៅភូមិ កណ្ដាល ឃុំពាមរ័ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចំណែកសិស្សសាលាវិទ្យាល័យឬស្សីដែលបើកម៉ូតូលឿនដូចហោះបណ្ដាលអោយជ្រុលចង្កូតបុកជនរងគ្រោះដែលកំពុងជិះកង់នោះឈ្មោះ ឡៅ អ៊ុយ ហួរ ភេទប្រុស អាយុ17 ឆ្នាំ ស្នាក់នៅភូមិក សង្កាត់ច្រាំងចំរះ2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញសិស្សសាលាវិទ្យាល័យឬស្សីកែវបានជិះម៉ូតូម៉ាក់ MSX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1CJ-9940 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៍បានជ្រុលចង្កូតទៅបុកជនរងគ្រោះដែលកំពុងជីះកង់បណ្ដាលអោយជនរងគ្រោះដួលរងរបួសចំណែក
ម៉ូតូជនបង្កក៍ជ្រុលចង្កូតបុកឡើងលើសួនច្បារបណ្ដាលអោយអ្នកបើកបរខ្ទាតប្រហែល5ម៉ែត្រចេញពីម៉ូតូ។ឃើញហេតុការបែបនេះប្រជាពលរដ្ធបាននាំគ្នាហៅរថយន្តសង្គ្រោះដើម្បីដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យក៍ប៉ុន្តែត្រូវបានជនរងគ្រោះបដិសេធន៍មិនអោយហៅរថយន្តសង្គ្រោះទេហើយគាត់មិនចង់ទៅពេទ្យដែលមូលហេតុដែលគាត់មិនទៅមន្ទីពេទ្យដើម្បីព្យាបាលនោះគឺដោយសារគាត់ខ្លាចម្ជុលពេទ្យចាក់ថ្នាំ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសាររបស់សិស្សវិទ្យាល័យរូបនោះចេញថ្លៃព្យាបាលរបួសចំនួន15ដុល្លារដើម្បីបញ្ចប់រឿង៕