រថយន្ត​ដឹក​ដី​បុក​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

0

​ខេត្តសៀមរាប ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​ឡាន​ដឹក​ដី​បុក ហើយ​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម​គួរឱ្យ​ស​ង្វែ​ក ខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​លើផ្លូវ​ក្នុង​ដំណើរ​ច្រាសទិស​គ្នា ពី​ត្បូង​មក​ជើង រីឯ​អ្នក​បើកឡាន​ដឹក​ដី បើក​រត់​ដែរ តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ប្រimage-829bc36d6a65964628cb3c0a119eba85b66c6bc06e9f47ca125622588bf1b96c-V​ម៉ាញ់​តាម​ក្របួច​ជាប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​កាលពី​ម៉ោង ២​និង ៣០​នាទី ថ្ងៃទី​១៧ ខែវិច្ឆិការ ឆ្នាំ​២០១៥​លើ​ដងផ្លូវ​គ្រួស​ក្រហម​លេខ​២៦៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
លោក​វរសេនីយ៍ទោ តូច សាកល អធិការនគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់ នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិការ​នេះ​ថា មុនពេល​កើតហេតុ​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ស្រុក​ថា មាន​រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​រហូតដល់​ស្លាប់​។​លោក​បន្តថា ភ្លាមៗ​នោះ​លោក​បានដាក់​កម្លាំង​ជំនាញ​ឱ្យ​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ធ្វើការ​វាស់វែង​។​លោក​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ចេង សំណាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ ភូមិ​អូរ ឃុំ​ខ្វា​យ ស្រុក​ជីក្រែង បើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​1T-4010 ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង​។​ចំណែក​រថយន្ត​ដឹក​ដី​ប្រភេទ​បែន ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​លឿង ពាក់​ស្លាក​លេខ​AT153-0025 បើកបរ​ដោយ​ឈ្មោះ​តាន់ ផង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​បឹង​ក្រាញ់ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ក្រុមហ៊ុន​របស់​ចិន ដែល​កំពុង​ធ្វើ​ផ្លូវ​ទំនប់​ម្កាក់​ក្នុងស្រុក​ជីក្រែង​។​
លោក​បញ្ជាក់​បន្ថែមថា មុនដំបូង ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ទិស​ខាងត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ម៉ូតូ​នោះ ក៏បាន​ធ្លាក់​ជង្ហុក​ដួល ហើយ​ស្របពេល​ជាមួយគ្នា​នោះ​មាន​រថយន្ត​ប្រភេទ​បែន​ដឹក​ដី បើក​យ៉ាង​លឿន​ក្នុង​ដំណើរ​បញ្ច្រាស់ទិស​គ្នា ក៏បាន​បុក​ហើយ​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​បន្ទាប់ពី​កើតហេតុ​តៃកុង​ឡាន​ព្យាយាម​បើក​រត់គេច បាន​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ទើប​កម្លាំង​របស់លោក​ស្ទាក់ចាប់​ជាប់​នៅ​ចំណុច​ប៉ុស្តិ៍នគរបាល​ឃុំ​ខ្វាវ តែម្តង​។​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​បានប្រគល់​សាកសព​ឱ្យទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក​តៃកុង​ដែល​បាន​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​នគរបាល​នៃ​អធិការ​ស្រុក​ជីក្រែង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ដើម្បី​ចាត់ការ​បន្ត រីឯ​គ្រួសារ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការនគរបាល​ស្រុក ដោយ​ទាមទារ​ប្រាក់​ជម្ងឺ​ចិត្ត​ចំនួន​៣៥០០​ដុល្លារ និង​សុំ​ថ្លៃ​ជួសជុល​ម៉ូតូ និង​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​រង់ចាំ ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ជនសង្ស័យបើកឡានបុកគេជិះម៉ូតូ image-22d3a7904b23e96e938e5159da22aaf046e995a859c06395e03e6a4a17f5cc42-Vimage-829bc36d6a65964628cb3c0a119eba85b66c6bc06e9f47ca125622588bf1b96c-V

វេហាស៍