​សាខាគយ​ខេត្ត​ព្រះសីហនុ​ធ្វើការ​កម្ទេច​ក្បាល​រថយន្ត​ប្រើប្រាស់​រូ​ច​នាំចូល​ដោយ​ខុសច្បាប់​ចំនូ​ន​៥២​ដែល​រិ​ប​អូស​បាន​ពី​ក្រុមហ៊ុន​ចំនូ​ន​៤

0

​ខេត្ត​ព្រះសីហនុ​៖​ក្បាល​រថយន្ត​ប្រើប្រាស់​រួច​(​កាប៊ីន​)​ចំនូ​ន​៥២​ដែល​ក្រុមហ៊ុន​ចំនូ​ន​៤​លូច​បន្លំ​នាំចូល​ខុសច្បាប់​តាម​ច្រក​កំពង់ផែ​ស្រុក​ស្ទឹងហាវ ដែល​បាន​មន្ត្រី​សាលា​គយ​ចាប់បាន​ក្នុងពេល​កន្លង​ទៅនោះ ឥឡូវ ត្រូវបានធ្វើ​ពិធី​កិនកម្ទេច​ចោល​អស់ហើយ​នៅក្នុង​បរិវេណ​កំពង់ផែ​ស្រុកIMG-20151118-WA0048​ស្ទឹងហាវ កាលពី​ព្រឹក ថ្ងៃទី ១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ ។​ដោយ​ពី​ធី​នេះ​ក៍មាន​ក៍​ចូល​ផងដែរ​ពីរ​សំណាក់​មន្ត្រី​អង្គភាព ពាក់​ព​ន្ធ័ ដូច ជា​នគរបាល​អន្តោប្រវេសន៍ មន្ត្រី​កាំកុងត្រូល តំណាង​ម្ចាស់​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ និង តំណាង​ក្រុមហ៊ុន​ដែល នាំចូល​ក្បាល​រថយន្ត ខុសច្បាប់​ខាងលើនេះ​ផងដែរ​។​
.​លោក លាង អួ​ក ប្រធានការិយាល័យ​គយ និង រដ្ឋាករ​ស្ទឹងហាវ​បានធ្វើការ​បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា ក្បាល​រថយន្ត​ប្រើប្រាស់​រូ​ច​ឬ​ហៅថា​(​កាប៊ីន​)​គ្រប់​ប្រភេទ​ចំនូ​ន​៥២​ដែល​នាំយកមក​ធ្វើការ​កិនកម្ទេច​ចោល​នាពេលនេះ​គឺជា​ប្រភេទ​គ្រឿងបន្លាស់​ដែល​មន្ត្រី​គយ​បានធ្វើ​ការដក់ហូត​ពីរ​ក្រុមហ៊ុន​ចំនូ​ន​៤​រូ​ម​មាន​ក្រុមហ៊ុន​F.G.I (Cambodia) Import Export Co., Ltd , Global Organic Plantation Co., Ltd , Ly Treasure Import Export Co., Ltd ,​និង CheavPheng Development Co., Ltd​ដែល បាន​ចាប់​ឃាត់ ទុក​ក្នុង ការ​នាំចូល​តាំងពី​ខែ កុម្ភៈ ឆ្នាំ ២០១៥ រហូតមកដល់​បច្ចុប្បន្ន​នេះ ដោយ​យោងតាម​លិខិត​ណែនាំ​របស់ ឯកឧត្តម​អគ្គនាយក លេខ ១៣៣​អគរ ចុះ​ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ ស្តីពី​ការផ្អាក​នាំចូល ជា​បណ្តោះ អាសន្ន នូវ​ក្បាល​រថយន្ត (​កាប៊ីន​) ប្រើប្រាស់​រួច​គ្រប់​ប្រភេទ ។​ដែលជា​កម្មវត្ថុ​នៃ​ការយកមក តម្លើង​ក្នុងស្រុក របស់​ឈ្មួញ​ខិលខូច​មួយចំនួន ដើម្បី​ប្រាក់ចំណេញ គេចវេស​ពី​កាតព្វកិច្ច​នៃ​ការបង់​ព​ន្ឋ អាករ​លើ​យានយន្ត​តែប៉ុណ្ណោះ រួចហើយ​ថែម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខមាលភាព និង សុវត្ថិភាព​របស់​អ្នកធ្វើ​ចរាចរ​តាម​ដងផ្លូវ ក៏ដូចជា​ធ្វើ​ឲ្យ​ខូចខាត​ដល់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សាធារណៈ​ផងដែរ ជាពិសេស​ប៉ះពាល់​ដល់​យុ​ទ្ឋ​សាស្ត្រ​គៀរគរ ចំណូល​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៕​IMG-20151118-WA0041 20151118_092826 IMG-20151118-WA0041 (2)