ខេត្តពោធិ៍សាត់៖ លោក ញៀន សាវឿន នាយប៉ុស្ត៍រដ្ឋបាលឃុំបឹងខ្នា បានផ្ដល់ព័ត៍មានឲ្យដឹងថា កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភួមិក្រសាំងគ្រួស ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។ដោយមានបុរសម្នាក់ដែលគេអះអាងថាបើកបរក្នុងស្ថានភាពស្រវឹងបានជិះម៉ូតូប្រវ៉េវ ដោយប្រើប្រាស់ល្បឿនលឿន លើកំណាត់ផ្លូវក្រាលក្រួសក្រហម ក៍បានវេចង្កូតទៅបុករថយន្តកំពុងបើកបញ្រាស់ទិស លើផ្លូវអទិភាពរបស់គេបណ្ដាលឲ្យស្លាប់ភ្លាមមួយរំពេចតែម្ដង។
លោកសាវឿន បន្តថា ជនរងគ្រោះក្នងឩប្បហេតុនេះត្រូវបានអ្នកភួមិទីនោះប្រាប់ថាឈ្មោះ អ៊ុន ម៉ុន អាយុ២៩ឆ្នាំ ភេទប្រុស រស់នៅភួមិរហាទឹល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមអ្នកភួមិក្រសាំងគ្រោះបានឃើញពីហេតុការណ៍នេះផ្ទាល់ភ្នែក បានប្រាប់លោកដែលបានចុះដល់កន្លែងហេតុនេះនិយាយថា មុនពេលកើហេតុមានរថយន្ហមួយគ្រឿងមា៉កសាំយ៉ុងព័ណ៍១២កៅអីព័ណ៍ខៀវពាក់ស្លាក់លេខភ្នំពេញ 2B 87-06 បានចរាចរណ៍ពីជើងទៅត្បូងលើផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលតភ្ជាប់ពីឃុំបឹងខ្នាទៅឃុំតាលោ ។ ស្របពេលដែលរថយន្តនោះកំពង់ចរាចរណ៍លើផ្លូវអទិភាពប្រកាន់ស្ដាំរបស់ខ្លួន ស្រាប់តែមានបុរសរងគ្រោះខាងលើបានបើកម៉ូតូប្រភេទវ៉េវអាល់ហ្វាព័ណ៍ខ្មៅលាយត្រួយចេក អត់ស្លាកលេខអត់ពាក់មួយសុវត្ថភាព មកច្រាស់ទិសពីត្បូងទៅជើង លឿនដូចព្យុះដែលទំនងជាស្រវឹងស្រាផង ក៍មកដល់ចំកើតហេតុ អ្នកបើកម៉ូតូនោះវេចង្កូតទៅបុករថយន្តដែលគេបើកយឺតៗ ខាងផ្លូវអទិភាពរបស់គេបណ្ដាលឲ្យបុរសនេះស្លាប់បោកក្បាលលើកណ្ដាលទ្រូងផ្លូវនោះតែម្ដង ឯតៃកុងរថយន្តនេះភ័យពេកក៍ហក់រត់មួយឈ្នះដៃគេចខ្លួនបាត់ផងដែរ។
ក្រោយពេលកើតហេតុភ្លាមនគរបាលចរាចរណ៍ផ្លូវគោកស្រុកបាកានបានមកដល់កន្លែងកើតហេតុដើម្បីវាស់វែងយកទៅរក្សាទុកវត្ថុតាងទាំងនោះជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាកាន ប្រាប់អ្នកយកព័ត៍មានយើងនៅម៉ោង៣រសៀលក្នុងកន្លែងកើតហេតុថា ៖ ដោយសាតែជនរងគ្រោះស្រវឹងស្រានៅឯភួមិខ្លួនរស់នៅភួមិរហាទឹលអីណោះ បានបើកម៉ូតូទាំងខ្លួនស្រវឹងជោគជាំ ហើយមានល្បឿនលឿនមិនពាក់មួកសុវត្ថភាព ដែលអ្នកភួមិរហាទឹលប្រាប់ថាប្រញ៉ាប់ទៅច្រៀងខារ៉ាអូខេ ក៍មកដល់ចំនុចនេះវេចង្កូតទៅបុករថយន្តច្រាស់ទិសបណ្ដាលឲ្យស្លាប់តែម្ដងទៅ ដោយសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕