អនាម័យ​ស្អាត​នាំ​ឲ្យ​យើង​មាន​សុខភាព​ល្អ មានការ​អភិវឌ្ឍន៍​រីកចម្រើន​

0

​ខេត្តសៀមរាប៖​បង្គន់​អនាម័យ​សាធារណៈ​១​កន្លែង​មាន​កម្ពស់​១​ជាន់​ចែកជា​ពីរ​ផ្នែក ដែល​ផ្នែក​ខាងលើ​ជា​បណ្តា​ល័យ​ផ្តល់ព័ត៌មាន​និង​ផ្នែក​ខាងក្រោម​ជា​បន្ទប់​អនាម័យ ដែលមាន​បង្គន់​បន្ទរ​បង់​ចំនួន​៩​និង​បង្គន់​នោម​៧​ព្រមទាំង​បំពាក់​នូវ​ឧបករណ៍​អនាម័យ​មួយចំនួន ទៅតាម​ស្តង់ដារ​20151117_173132អន្តរជាតិ​ដោយ​ចែកជា​បង្គន់​ប្រុស​ស្រី​ដែលជា​ជំនួយ​របស់​សមាគម​បង្គន់​ពិភពលោក ដែល​ផ្តល់​តាមរយៈ​ការឧបត្ថម្ភ​របស់​ទីក្រុង​ស៊ូ​វ៉ុ​ន នៃ​សាធារណរដ្ឋ​កូរ៉េ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​រសៀល ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ឯ​.​ឧ ឧក តារា​រិ​ទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក យ៉ុម តែ​យ៉ុង អភិបាលក្រុង​ស៊ូ​វ៉ុ​ន និង ជា​ប្រធាន​សមាគម​បង្គន់​ពិភពលោក និង លោក ស៊ិន រុន អភិបាលរង នៃ គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូល​រួ​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ និស្សិត គរុ​សិស្ស ប្រជាពលរដ្ឋ​ផងដែរ ។
​ក្នុង​កិច្ច​ស្វគម​ន៍​របស់លោក​ស៊ិន​រុន​បាន​បញ្ជាក់ថា ខេត្តសៀមរាប​ជា​ផ្ទះ​របស់​បេតិកភណ្ឌ​ពិភពលោក​ដ៏​រុងរឿង ដែល​សម្បូរបែប​ទៅដោយ​សំណង់​ប្រាសាទបុរាណ ដែល​បាន​បន្សល់ទុក​កាលពី​សម័យ​ចក្រ​ប្រភព​ខ្មែរ​ជាង​មួយ​ពាន់​ឆ្នាំ​មុខ​រួមទាំង​រមណី​ដ្ឋា​ន​ធម្មជាតិ ហើយ​បាន​កំពុង​ក្លាយជា​កម្លាំងចលករ​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​នៅលើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ។ ដើម្បី​ធានា​ឲ្យ​បាន​ពី​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត ប្រវត្តិសាស្ត្រ​មួយ​នេះ អាជ្ញាធរខេត្ត អាជ្ញាធរ​ជាតិ​អប្សរា និង​កម្លាំង​សមត្ថកិច្ច រួមទាំង​ក្រសួងទេសចរណ៍ បានរួម សហការគ្នា ក្នុងការ​ថែរក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការ​ធានា​ឲ្យ​បាន​និរន្តរភាព​នៃ​កំណើន​ភ្ញៀវទេសចរ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ដោយ​កត្តា​នេះហើយ​ដើម្បី​អនុវត្ត​ទៅតាម​យុទ្ធនាការ (​ទីក្រុង​ស្អាត រមនីយដ្ឋាន​ស្អាត និង សេវា​ល្អ )​ខេត្ត​បានធ្វើការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​និង​អរូប​វន្ត​ក្នុង​គោលដៅ​រួមគ្នា ដើម្បី​ឲ្យ​ទីក្រុង​សៀមរាប ក្លាយជា​ក្រុង​ស្រស់ស្អាត​នឹងមាន​បរិស្ថាន​ល្អ​។ ម្យ៉ាងទៀត​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​បង្គន់​អនាម័យ​សាធារណៈ នៅ​ក្រុង​សៀមរាប គឺមាន​សារៈសំខាន់​បំផុត​នៃ​ក្រុង​ទេសចរណ៍​លំដាប់​ពិភពលោក ដើម្បី​លើកកម្ពស់​ទីក្រុង​ប្រវត្តិ សាស្ត្រ​របស់​យើង​ផងដែរ ។
​មានប្រសាសន៍​នោះដែរ លោក យ៉ុម តែ​យ៉ុង អភិបាលក្រុង​ស៊ូ​វ៉ុ​ន បាន​លើកឡើងថា នេះ​ជា​លើក​ទី​២​ហើយ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ក្នុងការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​បង្គន់​អនាម័យ​សាធារណៈ​លើ​ទឹកដី​សៀមរាប​អង្គរ ក្រោយពី​ការបើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ហើយនឹង​បង្គន់​អនាម័យ​នេះ​នឹងត្រូវ​ពិភពលោក​ទទួល ស្គាល់ ។​តាមរយៈ​បង្គន់​អនាម័យ​នេះ​ក៏​ជា​វប្បធម៌​ដ៏​ត្រចះត្រចង់ ដែល​ត្រូវ​មនុស្សជាតិ​យើង​គ្រប់រូប​ត្រូវ​គាំទ្រ​វប្បធម៌ របស់ខ្លួន ពីព្រោះថា​យើង​គ្រប់រូប​ត្រូវការ​ចាំបាច់​បំផុត​ទៅលើ​អនាម័យ និង បរិស្ថាន​នៅ​ជុំវិញខ្លួន ។ ក្នុងនោះដែរ ឯកឧត្តម​ក៏មាន​សង្ឃឹម​ផងដែរ​ថា ទៅ​ពេលអនាគត​នៅ​កម្ពុជា និង មានការ​រីកចម្រើន​ពី​វប្បធម៌​បង្គន់ តាមរយៈ​នៃ​ការ បណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំ​ជូន​ដល់​ប្រជាពលរដ្ឋ បាន​យល់ច្បាស់ អំពី​អត្ថប្រយោជន៍ អំពី​អនាម័យ​បរិស្ថាន​ហើយ​សម​ទ្ធិ​ផល​ថ្មី​មួយ​នេះ​ក៏​ជា​ចំណងដៃ​ថ្មី​របស់​ទីក្រុង​ស៊ូ​វ៉ុ​ន ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ក្នុងការ​បម្រើ​ដល់ វិស័យ​ទេសចរណ៍​ទៀតផង ។
​មានប្រសាសន៍​នោះដែរ​លោក​ឧក​តារា​រិ​ទ្ធិ​បានបញ្ជាក់​អនាម័យ​ល្អ គឺ​នាំមក​នូវ​សុខភាព​ល្អ​ដល់​យើង​គ្រប់គ្នា​។​ខេត្តសៀមរាប​ជា​ក្រុង​មួយ​មាន​បរិស្ថាន​ល្អ គឺ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​បន្ទោបង់​នៅ​នឹង​បង្គន់​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ដូច្នោះ​ទេវា​នឹង​បង្កើត​នូវ​បញ្ហា​ជាច្រើន​ដល់​យើង ។ ដូច្នេះ​ការផ្តល់ជូន​បង្គន់​សាធារណៈ ដែលជា​ជំនួយ របស់​សមាគម​បង្គន់​ពិភពលោក​ក្រោម​ការជួយឧបត្ថម្ភ​ថវិកា​របស់​ទីក្រុង​ស៊ូ​វ៉ុ​ន​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ចំ​គោលដៅ​និង​បំណងប្រាថ្នា​ដែល​យើង​ចង់បាន​។​ដើម្បី​ធ្វើ​ឲ្វ​ប្ប​ធម៌​បង្គន់​នេះ កាន់តែ​ឲ្យ​ស៊ីជម្រៅ​ដល់​ប្រជាជន យើង​ជា​យុវជន គ្រប់រូប ត្រូវ​ធ្វើជា​គំរូ ក្នុងការ​អប់រំ ផ្សព្វផ្សាយ​ជា​សាធារណៈ ក្នុងការ​រួមចំណែក​កាត់បន្ថយ​នូវ​ការបំពុល​បរិស្ថាន​អនាម័យ​នៅ​កម្ពុជា​ក៏​ដូច​នៅ​ខេត្តសៀមរាប ដែលជា​ជង្រុក​ប្រមូលផ្តុំ​នៃ​ភ្ញៀវទេសចរ​ទៀតផង ៕​20151117_165714