ខេត្តកំពង់ឆ្នាំង ៖សិស្សទំនើង១ក្រុមគ្នា៣នាក់ ក្នុង២នាក់ជាសិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចនគរបាល ដេញស្ទាក់ចាប់បាន នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចជិតមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ ស្ថិតក្នុង ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បន្ទាប់ពីជន សង្ស័យទាំង៣នាក់ បានជិៈម៉ូតូ១គ្រឿង លាក់ដាវសាម៉ូរ៉ៃចូលទៅបង្ករការអុកឡុកដេញកាប់ចាក់គ្នានៅក្នុងបរិវេណវិទ្យាល័យព្រះបាទសុរាម្រឹត ។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ជនសង្ស័យទាំង៣នាក់មាន ១.ឈ្មោះ អ៊ីម វុទ្ឋី អាយុ១៨ឆ្នាំ ជាអតីតសិស្សវិទ្យល័យក្រុងកំពង់ឆ្នាំង មានទីលំនៅ ភូមិទី៧សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ២.ឈ្មោះ អ៊ីន សំណាង អាយុ១៥ឆ្នាំ រៀនថ្នាក់ទី 8.D មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និង៣ឈ្មោះ យន់ ឧត្តម អាយុ១៤ឆ្នាំ រៀនថ្នាក់ទី ៧ មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម គេទាំង២នាក់ជាសិស្សកំពុងរៀននៅវិទ្យាល័យក្រុងកំពង់ឆ្នាំង (ហៅទួលក្រាំង)។
មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់បានជិៈម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌
ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1T.6319 ដោយមានលាក់ដាវសាម៉ូរ៉ៃ១ដើម ពីក្រោមគូថអង្គុយលើម៉ូតូ ជិៈចូលក្នុងបរិវេណ សាលាវិទ្យ័យព្រះបាទសុរាម្រឹត ដើម្បីទៅរកសងសឹក និងសិស្សម្នាក់ឈ្មោះ តាក់ ហើយពេលទៅដល់បានឈ្លោះដេញវ៉ៃកាប់ចាក់គ្នាផ្អើលសិស្សនិងគ្រូៗ បន្ទាប់មកក៏បានរាយការណ៏ជូនសមត្ថកិច្ចនគរបាល ទើបសមត្ថកិច្ចលើកគ្នាដេញស្ទាក់ចាប់ ខណៈដែលសិស្សទាំង២ក្រុម បាននាំគ្នាជិៈម៉ូតូរត់ចេញពីសាលាទាំងអស់គ្នា ។
សមត្ថកិច្ចបានអផយដឹងទៀតថា៖ ក្រោយពីដេញស្ទាក់ចាប់មួយសន្ទុះក្រោយមក ក៏ចាប់បានជនសង្ស័យទាំង៣នាក់ខាងលើនៅចំណុចបន្ទាយស្វាយជ្រុំចាស់ ជិតមជ្ឈមណ្ឌលស៊ីម៉ាក់ ចំណែកភាគគីម្ខាងទៀត ដែលមានឈ្មោះតាក់ បានរត់គេចខ្លួនជាមួយម៉ូតូទំនើបៗ បាត់ស្រមោល ។
ជនសង្ស័យទាំង៣នាក់ ត្តូបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿង ដោយចោទប្រកាន់ពីបទចរាចរណ៏អាវុធ(ដាវសាម៉ូរៃ) ខុសច្បាប់ និងបានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅស្នងកា រដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់បញ្ជូនខ្លួនទៅតុលាការខេត្ត ៕