ជិះ​ម៉ូតូ​ឆ្លង​ចំណុចប្រសព្វ​ត្រូវ​រថយន្ត​ហាយ​លែ​ន​ឌ័​របុករបួសធ្ងន់​២​នាក់​រថយន្ត​បើក​គេច​បាត់​

0

​ស្ទឹងត្រែង ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឆ្លង​ចំណុច​ផ្លូវ​ប្រសព្វ​អូរ​ពងមាន់ ខណ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​មួយគ្រឿង​ពណ៌​ទឹកប្រាក់​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បុក​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​យ៉ា20151118_080052​ធ្ងន់ធ្ងរ​។​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់ស្រមោល​។​
​ហេតុការណ៍​រថយន្តបុក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​អូរ​ពងមាន់ ភូមិ​រាជា​នុ​កូ​ល សង្កាត់​-​ក្រុង​ស្ទឹងត្រែង​។​
​សមត្ថកិច្ច​ចរាចរ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ត្រូវ​រថយន្តបុក​ទាំង​២​នាក់​ប្តី​ប្រពន្ធ មានឈ្មោះ​ហាន រី​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ប្តី​)​និង​ប្រពន្ធ​ឈ្មោះ​នៅ សុខ​អៀន​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​មាន​មុខរបរ កសិករ រស់នៅ​ភូមិ​អំ​ខួង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ស្ទឹងត្រែង​។​ចំណែក​អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់ អត្តសញ្ញាណ​ទេ តែ​គេ​ឃើញ​រថយន្ត​នោះ មានព​ណិ៍​ទឹកប្រាក់ ស្លាក​លេខ​០៧៣៨​មិន​ចាំ​ថា​២​អី​នោះទេ​។​
​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា មុនពេល​កើតហេតុ​សាក្សី​គេ​ឃើញ​ម៉ូតូ​សេ​១២៥​ព​ណិ៍​ខ្មៅ​០៥​គ្មាន​ស្លាក​លេខ បើកបរ​ពី​ត្បូង​ទៅ​ជើង​ឆ្លង​ចំណុចប្រសព្វ ខណនោះ​ក៏មាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រព​ណិ៍​ទឹកប្រាក់ ឃើញ​ស្លាក​លេខ​០៧៣៨ បើក​បញ្ច្រាសទិស​គ្នា​បាន​បុក យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​ប្រពន្ធ​បាក់ជើង និង​ប្តី​គ្រាំ​ក្នុង​យ៉ា​ធ្ងន់​។ ក្រោយពេល​កើតហេតុ រថយន្ត​បង្ក បាន​បើក​រត់គេច​ឆ្លងកាត់​ប៉ុ​ស្ត៍​ត្រួតពិនិត្យ នគរបាល​ចរាចរ​ផ្លូវគោក​តែ​ស្ទាក់​មិន​ឈប់​បាន​បើក​បាត់​រត់​ស្រមោល ។​
​លោក​បន្តថា​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​អះអាងថា កើតឡើង​ដោយសារតែ​បើកបរ​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​។​ក្រោយ​កើតហេតុ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដឹក​ជនរងគ្រោះ​ធ្វើការ​សង្គ្រោះបន្ទាន់​។​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ត្រូវបាន​សមត្ថកិច្ច​ចុះមក​វាស់វែង នាំយក​ម៉ូតូ ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័​ចរាចរ​ផ្លូវគោក​ខេត្ត​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​ស្វែងរក​ដើម្បី​ចាត់​វិធា​ការ​តាមផ្លូវ​ច្បាប់​៕20151118_080315