កម្មវិធី​ក្តីបារម្ភ​ដ៍​ធំធេង​ពី​ហុងដា​នៃ​ក្រុមហ៊ុន អ៊ិន ស៊ី​អិ​ច ប្រគល់​មួក​សុ​វត្តិភាព ក្រោម​ប្រធានបទ បើ​ស្រឡាញ់​នរណាម្នាក់​ត្រូវ​ពាក់មួក​សុវត្ថិភាព

0

​ខេត្តសៀមរាប៖ មួកសុវត្ថិភាព​ចំនួន​១៥០០​មួក​ដល់​អតិថិជន​ហុងដា​និង​អង្គភាព​ស្ថាប័នរដ្ឋ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​ស្រប​ពេលដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី​តម្រូវឱ្យ​អ្នកបើកបរ​ទោចក្រយានយន្ត​និង​អ្នករួមដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា​។​ដើម្បី​ឆ្លើយតប​ទៅនឹង20151118_094909​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​តម្រូវឱ្យ​អ្នកបើកបរ​ទោចក្រយានយន្ត​និង​អ្នករួមដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា​លោក​បណ្ឌិត ខាន់ ឆៃ កៀ​ស្រ៊ី​ថា​ណា​កន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​cnx​បាន​បញ្ចា​ក់ថា​៖
​ក្រុមហ៊ុន​នឹង​បន្ត​ព​ង្រឹ​ក​គម្រោង​នេះ​ដោយ​សហការ​ជាមួយ​សាខា​លក់​ម៉ូតូ​ហុងដា​ទា​មង​អស់​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត​។​កន្លងមក​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ភ្នាក់ងារចែកចាយ​តាមរយៈ​សកម្មភាព​ការងារ​សង្គម​ដោយ​ផ្តោតទៅលើ​ផ្នែក​អប់រំ​ដូចជា​ផ្តល់​ជា​តុ​កោ​អី​រៀប​កម្រាល​កា​រូ​ឡា​និង​រៀបចំ​ប្រព​ន្ឋ័​ទឹក​ស្ងា​តដល់​សាលារៀន​មួយចំនួន​ក្នុង​ខេត្តសៀមរាប​ផងដែរ​។​លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​បាន​អំបាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរប​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​រាល់ពេល​បើកបរ​បើ​ស្រឡាញ់​នរណាម្នាក់​ត្រូវ​ពាក់មួក​សុវត្ថិភាព​។​លោក ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​​បាន​មានប្រសាសន៍​ដោយ​កត់សំគាល់​ឃើញថា​៖​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​កត្តា​មួយ​ដែល​បង្កឱ្យមាន​ការខូចខាត​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ អាយុជីវិត​មនុស្ស​សត្វ​និង​បន្សល់​​ទុក​នូវ​កុមារកំព្រា​ស្ត្រី​ម៉េ​ម៉ា​យ ពិការភាព​និង​ធ្វើឱ្យប៉ះពាល់​ដល់​គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​ដែល​កត្តា​ទាំងនេះ​បណ្តាលមកពី​ការមិន​គោរព​ស្លាក​សញ្ញា​បើកបរ​ហួស​ល្បឿន​កំណត់​មិន​គោរព​សិ​ទ្ឋ​អទិភាព​បើកបរ​ប្រជែង បើកបរ​មិន​ប្រកាន់​ស្តាំ​.​កត្តា​យានយន្ត​​កត្តា​មនុស្ស​និង​ការបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​។​គ្រោះថ្នាក់​ចរាចរណ​៦​នៅតែ​ជា​ក្តីកង្វល់​របស់​អាជ្ញាធរ​យើង​។ លោក​មានប្រសាសន៍ថា​៖​ការប្រគល់​មួកសុវត្ថិភាព​នាពេលនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​និង​ជាការ​រួមចំណែក​មួយរ​បស់​វិស័យ​ឯកជន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ស្របតាម​ប្រសា​ស​ន៍ំពា​វ​នាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​វ័យ​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​រាល់ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​មិន​ថា​បើកបរ​នៅពេលណា​ទីកន្លែង​ណា​រួមទាំង​អ្នកធ្វើដំណើរ​ជាមួយ​ផង​។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ពាក់មួក​ឱ្យបាន​ជាប់​ជាប្រចាំ​រាល់ពេល​ធ្វើដំណើរ​ដោយ​យានយន្ត​លើ​ដងផ្លូវ​ដើម្បី​ការពារ​ពី​ការគ្រោះថ្នាក់​ដែល​កើតមាន​ជាយថាហេតុ​និង​កាត់បន្ថយ​ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ​និង​លើសពីនេះ​លោក សូម​អាណាព្យាបាល​មាតាបិតា​សិស្ស​រួមចំណែក​ធ្វើជា​គំរូ​ដោយ​ការប្រើប្រាស់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ​ម៉​តូ​និង​ណែនាំ​ច្បាប់​ចរាចរណ៍​ដល់​ក្មួយៗ​សិស្សានុសិស្ស​និង​បុត្រ​ធីតា​របស់ខ្លួន​ផង​៕20151118_092131 20151118_093438 20151118_094556