ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ បាន ជូនដំណើរអ្នកយកព័ត៌មានយើងទៅចង្អុលបង្ហាញបទល្មើសនេសាទ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលយើងបានឃើញមានរបាំងសាច់វែងៗអួនខុសច្បាប់ជាច្រើនរបាំង ពិសេសបទល្មើសនេសាទនៅក្នុងតំបន់ឡូត៍អភិរក្សព្រែកថ្លាន់ ឃុំកំពង់ព្រះគគីរ ដែលសមត្ថកិច្ចជំនាញ មិនបានដឹងឡើយ។ បទល្មើសនេសាទដាក់របាំងសាច់អួនវែងៗខុសច្បាប់ទាំងនោះឃើញមាននៅភូមិសាស្ត្រភូមិសេះស្លាប់ កោះទន្លា។ ចំណែកនៅក្នុងព្រែកថ្លាន់ជាតំបន់ឡូត៍អភិរក្សវិញ គេពិនិត្យឃើញមានបទល្មើស៤ករណីគឺ៖ ១.កំប៉ោងនៅលើទឹកក្នុងខ្នងកោះត្រូវបានគេបាញ់ថ្នាំអោយងាប់ធ្វើជាជីដាក់ចំការ ២. ឃើញមានគេចងពីដុងជាតំរុយសំគាល់ដែលគេបានបោះសម្រាស់នៅក្នុងព្រែ កថ្លាន់តែម្តងទុកហ៊ុំចាប់ត្រីក្នុងពេលទឹកស្រក ៣. ឃើញមានរបាំងសាច់អួនមួយកន្លែងរាប់រយម៉ែត្រ ដែលជនល្មើសលួចរាយកាត់ខ្នងកោះចាប់ត្រីក្នុងតំបន់អភិរក្ស ៤.ឃើញមានព្រៃឈើលិចទឹកធំៗមួយកន្លែងនៅចំណុចព្រែកបាក្រាយមានទំហំប្រមាណ១ហិកតា ត្រូវបានគេលួចកាប់យកដីធ្វើចំការ នៅក្នុងពេលនោះដែរយើងក៏បានឃើញប្រជានេសាទដាក់ និងរាយសៃយឺនកំពិសជាច្រើនផងដែរក្នុងឡូត៍អភិរក្ស ដែលច្បាប់ហាមឃាត់។
ទាក់ទងជាមួយបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សព្រែកថ្លាន់នេះ មន្ត្រីសង្កាត់នេសា
ទបរិបូណ៌ដែលជាអ្នកការពារតំបន់នេះបាននិយាយអោយដឹងថា៖ ពួកលោកមិនបានដឹងថាមានបទល្មើសនៅក្នុងតំបន់នោះឡើយ ហើយក្រោយពេលពួកលោកចុះទៅពិនិត្យ លោកបានប្រាប់ថា បទល្មើសមួយចំនួនខាងលើនេះមិនស្ថិតនៅក្នុងតំបន់អភិរក្សឡើយ។ ប៉ុន្តែប្រជាពល រដ្ឋដែលបានជូនអ្នកយកព័ត៌មានយើងទៅចង្អុលបង្ហាញបានអះអាងប្រាប់ថា បទល្មើសខាងលើនេះគឺពិតជាស្ថិតនៅក្នុងតំបន់អភិរក្ស។
ដោយឡែកលោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងវិញ ក្រោយពេលក្រុមអ្នកសារ
ព័ត៌មានយើងរាយការណ៍ជូនមក លោកបានសន្យាថានៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ លោក
និងដឹកនាំសមត្ថកិច្ចរបស់លោកចុះទៅបង្ក្រាបដោយផ្ទាល់ គឺមិនទុកអោយកើតមានបទល្មើស
នៅក្នុងតំបន់អភិរក្សនោះឡើយ។
ប្រជាពលរដ្ឋបានអោយដឹងថា បទល្មើសដាក់សម្រាស់ ដាក់របាំងសាច់អួនវែងៗ២ទៅ
៣រយម៉ែត្រ ការកាប់បំផ្លាញព្រៃឈើលិចទឹកធំៗ បើទោះមិនស្ថិតនៅក្នុងតំបន់អភិរក្សក៏ដោយ
វាក៏ជាបទល្មើសដែលច្បាប់ហាមឃាត់ដែល មិនគួរមន្ត្រីជំនាញបណ្តែតបណ្តោយអោយកើត
មានបែបនេះឡើយ៕