រថយន្ត​សំ​យ៉ុង​បែក​កង់​ធ្វេ​ង​ខណៈ​កំពុងធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៧៨​ឆ្ពោះទៅ​វៀតណាម​ក្រឡាប់​ក្អួត​ចេញ​ឈើប្រណិត​ជាច្រើន​ដុំ​

0

​ខេត្តរតនគិរី៖ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹកឈើ​ប្រណិត​ឆ្ពោះទៅ​ប្រទេស​វៀតណាម​បែក​កង់​ខាងឆ្វេង​រេ​ចង្កូត​បាត់​ម្ចាស់ការ​ក្រឡាប់​ជាច្រើន​ត្រឡប់់​ចូល​ចំការ​ដំឡូង​មី​បណ្តាល​មនុស្ស​ពី​នា​ក់រង​បួស​ធ្ងន់​។​ហេតុ​កា​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០២.៣០​នាទី​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ12279414_917873311622254_339930627_o​២០១៥​លើផ្លូវ​ជាតិ​លេខ​៧៨​ត្រង់ចំណុច​ភូមិ​ប៉ក់​ធំ​ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូរ​យា​ដាវ ខេត្តរតនគិរី​។​
​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ក្រឡាប់​នោះ​ពណ៌​សំបក​ឪឡឹក​អត់​ស្លាក​លេខ​ពេល​កើតហេតុ​ភ្លាមៗ​នោះគេ​ឃើញ​ក្អែល​ចេញមក​សុទ្ធតែ​ឈើប្រណិត​ប្រភេទ​ធ្នុង​ជាច្រើន​ដុំ​ហើយ​ត្រូវបាន​គេ​យក​រថយន្ត​ផ្សេងទៀត​មក​ដឹក​ជំលៀស​ឈើ​ទាំងនោះ​ចេញ​អស់​ភ្លាមៗ​ដែរ​។​
​ហើយ​នៅពេល​កើតហេតុ​ភ្លាមៗ​នោះ​ក៏មាន​ក្រុមអ្នកកាសែត​ជាច្រើន​នាក់​ចោមរោម​ថត​យក​រូបភាព​និង​យក​ពត៌មាន​ផងដែរ​ប៉ុន្តែ​ពេលនោះ​ស្រាប់តែ​លិចមុខ​លោក​មេ​រង​ប៉ុស្តិ៍​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​អិត សឿន​បានចេញ​មករា​រាំង​អ្នកកាសែត​មិនឱ្យ​ថត​និង​យក​ពត៌មាន​នោះទេ​។​
​ហើយក៏​មានការ​រិះគន់​ថា​ប្រហែលជា​លោក​មេ​រង​ប៉ុស្តិ៍​រូបនោះ​ភ័យខ្លាច​កាសែត​ផ្សាយ​ទៅ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់គេ​ព្រោះ​រថយន្ត​ដែល​ដឹកឈើ​គ្រប់​ប្រភេទ​តែងតែ​បង់លុយ​ឱ្យ​មិនដែល​រំលង​ឡើយ​។​ជាក់ស្តែង​ដូចជា​ករណី​ខាងលើនេះ​ស្រាប់តែ​ចេញមុខ​មករា​រាំង​កាង​បទល្មើស​តែម្តង​មិនមាន​ការអៀនខ្មាស់​បែរ​ជា​បង្ករ​លក្ខណៈ​ងាយស្រួល​ក្នុងការ​ជំលៀស​ឈើប្រណិត​នោះ​ចេញ​ឱ្យអស់ និង​មានបំណង​បិតបាំង​រឿង​កុំឱ្យ​បែកធ្លាយ​តែ​នៅតែ​ត្រូវ​បែកធ្លាយ​ដដែល “​ដំរី​ងាប់​យក​ចង្អេរ​មក​បាំង​មិន​ជិត​”​។​
​ចំពោះ​ហេតុការណ៍​ខាងលើ​ត្រូវបាន​គេ​បង្ហើប​ថា​មាន​មនុស្ស​ពីរ​នាក់​ម្តាយ​និង​កូនប្រុស​ជា​អ្នកបើកបរ​រងរបួស​ធ្ងន់​និង​ជា​ប្រពន្ធ​កូន​របស់​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត ឈ្មោះ នេ​ត សំ​អូន ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នៅ​ប្រទេស​វៀតណាម ។​
​គួរបញ្ជាក់​ផងដែរ​ថា​រថយន្ត​សាំ​យ៉ុង​ខាងលើនេះ​ជា​មធ្យោបាយ​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​ឈើប្រណិត​ឆ្ពោះទៅ​វៀតណាម​ដោយ​បង់លុយ​ជូន​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អស់ហើយ​។​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ​បើទោះបី​រថយន្ត​ក្រឡាប់​ក្អួត​ចេញ​សុទ្ធតែ​ឈើប្រណិត​ជាច្រើន​ដុំ​ក៏​គ្មាន​ឃើញ​វត្តមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់​ចុះទៅ​ត្រួតពិនិត្យ​នឹង​រឹបអូស​ឈើ​យ​កម​រក្សាទុក​ដើម្បី​ចាត់ចែង​តាមច្បាប់​ស្តីពី​ព្រៃឈើ​។ ប្រភព​ពត៌មាន​ផ្សេងទៀត​ដែល​ដឹក​ថា​គេ​សង្កេតឃើញ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ស្ពាយ​លិខិត​បញ្ជា​បេសកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តរតនគិរី តែ​បែរ​នាំគ្នា​មក​ធ្វើជា​មេ​ខ្មូតស៊ី​ឈើ​ទៅវិញ ដោយ​តម្រូវអោយ​ក្រុម​ឈ្មួញ​ឈើ​បង់លុយ​ប្រចាំថ្ងៃ ប្រចាំខែ​អោយ​ពួកគាត់​។ ប៉ុន្តែ​បើ​ក្រុម​ឈ្មួញ​ណា​ហ៊ាន​លោតឆ័ត្រ​ច្បាស់​ជា​ជាប់អន្ទាក់​ក្រុម​សមត្ថកិច្ច​មកពី​រាជធានី​ភ្នំពេញ​វ័ន​ករ​ជាមិនខាន​៕​12268847_917873291622256_595650772_o 12279426_917873354955583_2007342121_o 12250802_917873331622252_1063186360_o​តា​ជួង​